Connect with us

ព័ត៌មានជាតិ

កូវីដ​បន្ត​រាត​ត្បាត​ឆ្លង​ដល់​ទារក​ទើប​អាយុ ០៩ ខែ រស់នៅ​ខេត្ត​កំពង់ធំ

បានផុស

នៅ

តាម​ព័ត៌មាន​ពី​ក្រសួង​សុខាភិបាល មាន​ទារក​អាយុ ០៩ ខែ ម្នាក់ បាន​រងគ្រោះ​ឆ្លង​កូវីដ ១៩។ ទារក​នេះ​ មាន​លំនៅ​នៅ​ឃុំ​ទ្រាល ស្រុក​តាំងគោក ខេត្ត​កំពង់ធំ។

ឃុំ​ទ្រាល​បាន​ផ្ទុះ​ករណី​ឆ្លង​កូវីដ ១៩ បន្ទាប់​ពី​យុវតី​វ័យ ១៦ ឆ្នាំ​ម្នាក់​បាន​ធ្វើ​ដំណើរ​ពី​ខេត្ត​ព្រះសីហនុ មក​លេង​ឪពុកម្តាយ​នៅ​ឃុំទ្រាល ស្រុក​តាំងគោក ខេត្ត​កំពង់ធំ។ យុវតី​រូប​នេះ​បាន​តេស្ត​មាន​វិជ្ជមាន​កូវីដ ១៩ និង​បាន​ចម្លង​ទៅ​សមាជិក​គ្រួសារ និង​អ្នក​ភូមិ​ដទៃ​ទៀត។

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​បញ្ជាក់ថ​ា នៅ​ព្រឹកនេះ កម្ពុជា​រកឃើញ​ករណី​អ្នក​វិជ្ជមាន​កូវីដ ១៩ ចំនួន ៥៥ នាក់​ទៀត ហើយ​ខេត្ត​កំពង់ធំ​មាន​មួយ​ករណី​ជា​ទារកខាងលើ។

ទីក្រុង​ភ្នំពេញ​ មានករណី​​ឆ្លងកូវីដ​ដល់​ទៅ ៥០ នាក់ ជា​តួលេខ​ខ្ពស់​បំផុត​ដ៏​គួរ​ឲ្យ​បារម្ភ ក្នុង​ពេល​ស្ថានភាព​រាជធានី​មួយ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង ដើម្បី​កាត់ផ្តាច់​ប្រភព​រាលដាល់​ក្នុង​សហគមន៍។

ភ្នំពេញ ដែល​ជា​តំបន់ផ្ទុះដ៏ធ្ងន់ធ្ងរ​ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ រដ្ឋាភិបាល​បាន​ដាក់ភូមិសាស្រ្ត​ទីក្រុង​​មួយ​នេះ​ តម្រូវ​ឲ្យ​ពលរដ្ឋ​ជាប់​កាតព្វកិច្ច​ពាក់​ម៉ាស់ និង​រក្សា​គំលាត​សុវត្ថភាព។ ការ​មិន​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​រក្សា​គម្លាត​សុវត្ថិភាព អាច​នឹង​​ទទួល​រងការ​ពិន័យ​យ៉ាងធ្ងន់ធ្ងរ៕

ចុចអាន៖ កូនមក​លេង​ម្តាយ​នៅ​តាំងគោក ខេត្តកំពង់ធំ ឥលូវម្តាយ​ក៏​ឆ្លង​កូវីដ​ដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទីutes មុន

មន្ត្រីជំនាញសុខាភិបាល នឹងធ្វើបច្ចុប្បន្នភាពទិន្នន័យថ្មីទាក់ទិន ស្ថានភាពជំងឺអេដស៍នៅកម្ពុជា នៅឆ្នាំ ២០២៥

នាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ
សន្តិសុខសង្គម៣៥ នាទីutes មុន

នាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ គ្រោងបំពាក់​លេខ Hotline 118 នៅតាមបណ្ដារាជធានី ខេត្ត ទូទាំងប្រទេស ដើម្បីអន្តរាគមន៍ទាន់ពេលវេលា

ម្ទេសខ្មាំង
ព័ត៌មានជាតិ៥១ នាទីutes មុន

សហគមន៍មួយក្នុងខេត្តព្រះវិហារដើរតួសំខាន់ក្នុងការដាំម្ទេសខ្មាំង

ជីវិតកម្សាន្ដ៥៧ នាទីutes មុន

ក្បាច់គុន «ឥន្ទ្រីពស់» ជាចំណុចរបត់មួយ នាំ ឈិនឡុង ឲ្យក្លាយជាតារាពិភពលោក

ព័ត៌មានជាតិ៥៩ នាទីutes មុន

ក្រសួងការងារ ប្រកាសតម្រូវការកម្លាំងពលកម្មក្នុងស្រុកជាង ៧ ម៉ឺនកន្លែង បម្រើវិស័យធំៗ ៣

សន្តិសុខសង្គម១៥ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

ព័ត៌មានជាតិ១៨ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម១៩ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម២០ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការ​ដ្ឋានថ្មី​ ដើម្បីបំពេញតម្រូវការការងារ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន

Sokha Hotels

ព័ត៌មានពេញនិយម