ព័ត៌មានជាតិ
បញ្ជូនក្រុមឧក្រិដ្ឋជនចិន ចាប់ជំរិត៣នាក់ ទារប្រាក់២៦ម៉ឺនដុល្លារ ឡើងតុលាការ
ក្រុមឧក្រិដ្ឋជន ជនជាតិចិនចំនួន៣នាក់ ដែលចាប់ជនជាតិចិនដូចគ្នាធ្វើទារុណកម្ម ហើយជំរិតទារប្រាក់បានសម្រេចផលចំនួន២៦ម៉ឺនដុល្លារ ត្រូវបានចាប់បញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី ២៥មីនា ឆ្នាំ២០២១នេះ។

ជនប្រព្រឹត្តល្មើស ដែលសមត្ថកិច្ចចាប់ខ្លួននេះ ទី១ ឈ្មោះ wang yong nan ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅខុនដូរគ្មានឈ្មោះ ជាន់ទី៤ បន្ទប់លេខ៤១១ ផ្លូវ១៣៥ សង្កាត់ទួលទំពួង ខណ្ឌចំការមន ។ ទី២ឈ្មោះ Cheng Quiang ភេទប្រុស អាយុ២៨ឆ្នាំ ជាជាងអគ្គិសនី ស្នាក់នៅខុនដូរជាមួយគ្នា។ទី៣ឈ្មោះ Wang yong ហៅ ជីញ អាយុ៣៣ឆ្នាំ ស្នាក់នៅខុនដូរជាមួយគ្នា ជាជាងអគ្គិសនី ។
ជនដៃដល់ទាំង៣នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនជាបន្តបន្ទាប់កាលពោថ្ងៃទ ១៥មីនា ២០២១ នៅក្នុងខុនដូរ ខណៈពួកឧក្រិដ្ឋជនចាប់ជនរងគ្រោះជនជាតិចិនដូចគ្នា ចំនួន២នាក់ចងធ្វើទារុណកម្ម និងជំរិតទារប្រាក់បានរហូតដល់២៦ម៉ឺនដុល្លារ។ ក្នុងនោះជនរងគ្រោះទី១ឈ្មោះ Ly Quingxing ភេទប្រុស អាយុ២៨ឆ្នាំ ជាពាណិជ្ជករ ។ ទី២ឈ្មោះ Gnuyen huynh jhang Ghana ភេទស្រី អាយុ២០ឆ្នាំ ជាពាណិជ្ជករ ជនជាតិវៀតណាម ស្នាក់នៅខុមដូរ ដឹវាន់ម៉ាសុង បន្ទប់លេខ១២ដេ ជាន់ទី១២ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង ។

តាមអង្គហេតុនៃរឿង គឺកាលពីថ្ងៃទី ១៥មីនា ពួកជនល្មើសមានគ្នា៧នាក់ បានចាប់ជនរងគ្រោះជនជាតិចិនចំនួន៣នាក់ យកមកឃុំទុកនៅក្នុងខុនដូរ ហើយធ្វើទារុណកម្ម រួចជំរិតទារប្រាក់ពីគ្រួសារជនរងគ្រោះបានចំនួន២៦ម៉ឺនដុល្លារ ប៉ុន្តែពួកគេមិនដោះលែងជនរងគ្រោះទេ ។ រហូតថល់ថ្ងៃទី ១៩មីនា លោក ម៉ុត ដារា ព្រះរាជអាជ្ញារងអមតុលាការ បានដឹកនាំសមត្ថកិច្ចពីក្រសួងមហាផ្ទៃ នគរបាលព្រហ្មទណ្ឌក្រុង ទីឆែកឆេរខុនដូរក៏បានចាប់ជនដៃដល់ចំនួន៧នាក់ និងរំដោះជនរងគ្រោះទាំង៣នាក់។ ក្នុងនោះជនដៃដល់ចំនួន៤នាក់ ត្រូវបានប្រគល់ឲ្យនគរបាលនាយកដ្ឋានប្រឆាំងចារកម្ម។ ចំណែកជនដៃដល់ចំនួន៣នាក់ទៀត ត្រូវប្រគល់ឲ្យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រុងចាត់ការតាមច្បាប់។ ក្នុងនោះផងដែរ សមត្ថកិច្ចក៏បានរឹបអូសវត្ថុតាងមួយចំនួននៅបន្ទប់ធ្វើទារុណកម្ម ដូចជាកាំភ្លើងខ្លី ខ្នោះដៃ ខ្សែចង កាំបិត និងដំបងជាដើម។ ចំណែកប្រាក់២៦ម៉ឺនដុល្លារ ដែលជំរិតបានពីគ្រួសារជនរងគ្រោះ បាត់ដោយសុវត្ថិភាព៕
អត្ថបទ៖ មករា
សូមចុចអាន៖ បើកគោយន្តដឹកស្រូវយកទៅលក់ឲ្យឈ្មួញក្រឡាប់គោយន្តធ្លាក់ចូលប្រឡាយទឹកសង្កត់ស្លាប់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ