Connect with us

ជីវិតកម្សាន្ដ

ពេជ្រ ចរណៃ ថា ខណៈផ្ទះលេខ២ ព្យាយាមរិះគន់ជាន់ពន្លិច ឯខ្មែរមួយចំនួនប្រឹងបំបាក់ទឹកចិត្តថែម

បានផុស

នៅ

តារាសម្តែង និងជាគ្រូគុនល្បុក្កតោ កញ្ញា ពេជ្រចរណៃ បានបង្ហាញអារម្មណ៍ហួសចិត្ត ចំពោះបុគ្គលមួយចំនួនតូច ដែលមិនត្រឹមតែមិនបានចូលរួមអភរិក្សថែរក្សាសម្បត្តិកេរ្តិ៍ដំណែលដូនតា បែរជាតែងសើចចំអកបំបាក់ទឹកចិត្តនាង ដែលមានឆន្ទៈលើកស្ទួយតម្លៃវប្បធម៌ជាតិទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាសម្តែងស្រីកញ្ញា ពេជ្រ ចរណៃ កាលពីថ្មីៗកន្លងមកនេះ ក៏បានប្រតិកម្មចេញឆ្លើយតបដោយបង្ហាញការអន់ចិត្តម្តងរួចមកហើយ បន្ទាប់ពីមានបុគ្គលមួយចំនួនតូច មើលមិនឃើញនូវតម្លៃលះបង់របស់នាង ក្នុងការចូលរួមលើកស្ទួយ និងផ្សព្វផ្សាយក្បាច់គុនរាណខ្មែរល្បុក្កតោ។

ជាថ្មីម្តងទៀត តារាសម្តែង ពេជ្រ ចរណៃ បានរៀបរាប់ដោយការមិនសប្បាយចិត្តថា “ផ្ទះលេខ២គេព្យាយាមជាន់ពន្លិច រិះគន់ សើចចំអកខ្ញុំហើយ ហេតុម្ដេចឡើងបងប្អូនខ្មែរមួយចំនួនមកបំបាក់ទឹកចិត្តខ្ញុំថែមទៀត ការចេះលើកស្ទួយជាពន្លឺមួយនៃការអភិវឌ្ឍន៍”។

ក្នុងនោះមានការបញ្ចេញមតិលើកទឹកចិត្តថាមកពីស ង្គមខ្មែរសំបូរមនុស្សបែបនោះ ហើយទើបបានជាខ្មែររកងើបមុខនិងគេមិនរួចនោះព្រោះមិនដូចស្រុកគេរិះ គន់បែបស្ថាបនាអោយរីកចម្រើនទេស្រុកយើងរិះគន់បែបឈ្នានិះ ជាន់ក្បាលជ្រមុជចុះអោយងាប់តែម្តងមិ នដឹងថាតទៅមុខយ៉ាងណាយ៉ាងណីទេ។ មតិខ្លះថាកុំទៅខ្វល់សម្តីផ្ទះលេខ២វាច្រណែនយើងទេពួកវាមួយ ចំនួនធំចង់បានតែរបស់យើងនឹង។

ជាការពិតតារាស្រីកញ្ញា ពេជ្រ ចរណៃ នាពេលបច្ចុប្ប ន្នត្រូវបានគេមើលឃើញថាក្រៅពីកាលេចមុខនៅលើ វិស័យភាពយន្តខ្មែរនាងក៏ជាតារាស្រីខ្មែរមួយរូបដែល ចូលរួ មយ៉ាងសកម្មក្នុងកាលើកស្ទួយវិស័យគុនល្បុក្កតោនខ្មែរទៅកាន់ពិភពលោកផងដែរ។ នាងធ្លាប់បានអះអាងពីគោលជំហររបស់ខ្លួនថានាងនឹងបន្តការហា ត់រៀនក្នុងការចូលរួមលើកស្ទួយនិងផ្សព្វផ្សាយក្បាច់ គុនបុរាណខ្មែរ”ល្បុក្កតោ”រហូតដល់ដង្ហើមចុងក្រោយ ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៥០ វិនាទី មុន

ពេជ្រ ចរណៃ ថា ខណៈផ្ទះលេខ២ ព្យាយាមរិះគន់ជាន់ពន្លិច ឯខ្មែរមួយចំនួនប្រឹងបំបាក់ទឹកចិត្តថែម

ព័ត៌មានជាតិ២ នាទីutes មុន

គម្រោងទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ, ប្រមុខការទូតកម្ពុជា រំពឹងថា នឹងជំរុញបន្ថែមនូវទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

កុមារប្រមាណ៦ម៉ឺននាក់​នៅ​ហ្គាហ្សា​ប្រឈមខ្វះអាហារូបត្ថម្ភ​ខ្លាំង​ ខណៈអ៊ីស្រាអែលរារាំងជំនួយ

ក្រសួងបរិស្ថាន
ព័ត៌មានជាតិ៨ នាទីutes មុន

អ្នកនាំពាក្យព្រមានអង្គការបរិស្ថានមួយដែលថាបានបំពានសមត្ថកិច្ចក្រសួង

សេដ្ឋកិច្ច១៧ នាទីutes មុន

ការដោះដូទំនិញកម្ពុជា-អន្តរជាតិ សម្រេចបានជាង ១៤,៤៤ ពាន់លានដុល្លារ នៅត្រីមាសទី១ ឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម