Connect with us

ព័ត៌មានជាតិ

អាជីវករនៅខេត្តមណ្ឌលគិរី អះអាងថា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ខ្លួនមិនលក់ឡើងថ្លៃឡើយ

បានផុស

នៅ

អាជីវករលក់ដូរតាមភោជនីយដ្ឋាន និងអាហារដ្ឋានបានអះអាងថានាឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរនៅពេលខាងមុខ ពួកគេលក់ជូនប្រជាពលរដ្ឋក៏ដូចភ្ញៀវទេសចរមិនមានការឡើងថ្លៃនោះទេ សម្រាប់អតិថិជនដែលបានមកទទួលទាននៅភោជនីយដ្ឋាន និងអាហារដ្ឋាន នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជីវករឈ្មោះ សុ ផល ជាម្ចាស់អាហារដ្ឋាន «ហ្វឺចែផល» ដែលមានទីតាំងទល់មុខស្ថានីយប្រេងឥន្ធនៈ ce បានឲ្យដឹងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ថា សម្រាប់ហាងរបស់គាត់មានលក់ ហ្វឺ បាយ នៅពេលព្រឹក និងមានម្ហូបកម្មង់ចាប់ពីថ្ងៃត្រង់ឡើងទៅ ហើយបើនិយាយពីតម្លៃវិញសម្រាប់អាហារប្រចាំថ្ងៃ គឺលក់តាមតម្លែធម្មតា មិនមានការឡើងថ្លៃនោះទេ។ អាជីវកររូបនេះបញ្ជាក់ថា ដើម្បីអបអរសាទរនាឱកាសចូលឆ្នាំនាពេលខាងមុខ និងដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិក៏ដូចជាប្រជាពលរដ្ឋបានដើរលេងកម្សាន្តតាមរមណីយដ្ឋាននាៗ អាចមកទទួលទានអាហារ ឆ្ងាញ់ហើយទទួលបានតម្លៃសមរម្យដោយមិនការឡើងថ្លៃជាងថ្ងៃធម្មតានោះទេ។

ជាមួយគ្នានេះ អាជីវករ ឈ្មោះ អន សុជាតា ម្ចាស់អាហាររដ្ឋាន«មណ្ឌលគិរីត្រជាក់ចិត្ត»ដែលមានទីតាំងនៅលើផ្លូវភ្លោះក្បែរង្វង់មូលដំរី ក៏បានឲ្យដឹងផងដែរថា សម្រាប់ម្ហូបអាហារពេលព្រឹកនិអាហារថ្ងៃត្រង់ គឺហាងរបស់គាត់លក់តាមតម្លៃធម្មតាដដែល មិនគិតតម្លៃលើសជាងថ្ងៃធម្មតានោះទេ។ ម្ចាស់ហាងរូបនេះបានអះអាងថា នៅក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ សម្រាប់ម្ហូបអាហារនៅក្នុងហាងរបស់គាត់គឺលក់មិនឡើងថ្លៃនោះទេ ពោលគឺ លក់រក្សាតម្លៃធម្មតាដដែល ដើម្បីឲ្យភ្ញៀវទេសចរមកកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរី សប្បាយរីករាយទទួលខ្យល់អាកាសបរិសុទ្ធ ហើយអាចមកទទួលទានអាហារគ្រប់មុខនៅទីនេះដែលមានរសជាតិឆ្ងាញ់ តម្លៃសមរម្យមិនឡើងថ្លៃដែលធ្វើឲ្យភ្ញៀវសប្បាយចិត្ត។ ប្រភពបន្តថា ការរក្សាតម្លៃសេវាកម្មម្ហូបអាហារនេះ គឺដើម្បីជួយលើកស្ទួយមុខមាត់ខេត្តមណ្ឌលគិរី និង អាចទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរី ចង់មកម្ដងហើយ នាឱកាសក្រោយហ្នឹងមកកម្សាន្តម្ដងទៀត។

ស្របពេលដែលម្ចាស់អាហារដ្ឋាននៅក្នុងក្រុងសែនមនោរម្យជាច្រើនបានសន្យាថាមិនឡើងថ្លៃ ទៅលើសេវាកម្មម្ហូបអាហារ ទន្ទឹមនឹងនោះលោក កែវ ដារ៉ាណា ដែលជាអ្នកចាត់ការទូទៅនៅរមណីយដ្ឋានចម្កាកាហ្វេក៏បានអះអាងឲ្យដឹងផងដែរថា  សម្រាប់អាហារនៅក្នុងរមណីយដ្ឋានចម្ការកាហ្វេមាន បាញ់ឆែវប្រចាំហាង  ម្ហូបអាហារកុម្ម៉ង់គ្រប់មុខ នឹងភេសជ្ជៈជាច្រើនប្រភេទហើយឲ្យតែអតិថិជនមកញាំអាហាគ្រប់ប្រភេទនៅហាងរបស់យើងខ្ញុំ គឺគិតតាមតម្លៃធម្មតាមិនមានការឡើងថ្លៃនោះទេ បើទោះបីថ្ងៃធម្មតាឬក៏ថ្ងៃបុណ្យជាតិធំៗក៏ដោយ។

លោកបញ្ជាក់ថា អាជ្ញាធរក៏បានធ្វើការណែនាំទៅដល់ អាហារដ្ឋាននិងភោជនីយដ្ឋាន នឹងនៅតាមរីស៊ត នានាគឺកុំឲ្យលក់ផលិតផលផ្សេងៗក្នុងខេត្តមណ្ឌលគិរីឆ្លៀតឱកាសក្នុងពិធីបុណ្យធំៗឡើងថ្លៃអោយសោះ ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវ ដែលបានមកកម្សាន្តនៅក្នុងខេត្ត។ ត្រូវរក្សាតម្លៃឲ្យសមរម្យ ដើម្បីបង្កការងាយស្រួលទៅដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលបានមកពីតំបន់ឆ្ងាយៗដូចជាតាមបណ្តាខេត្តក្រុង បានមកកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរី នាឱកាសចូលឆ្នាំបុណ្យប្រពៃណីជាតិខ្មែរនេះ ក៏ដូចជាថ្ងៃធម្មតាផងដែរ។

អ្នកចាត់ការទូទៅក្នុងភោជនីយដ្ឋានចំការការហ្វេ នេះក៏បានអំពាវនាវទៅដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ សូមមកដំណើរកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរីនេះឲ្យបានច្រើនកុះករ ខណៈបច្ចុប្បន្នអាជ្ញាធរខេត្តមណ្ឌលគិរីបាន តុបតែងកែលម្អ នៅកន្លែងកម្សាន្តផ្សេងៗ ក៏ដូចជាកន្លែងលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីបង្កភាពសប្បាយរីករាយជូនដល់ប្រជាពលរនិងភ្ញៀវទេសចរក៏ដូច ដែលបានមកកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរី ភាគឦសានដែលសម្បូរទៅដោយសម្បត្តិធម្មជាតិ ផ្សេងផ្សេងជាច្រើន នូវទេសភាពស្រស់បំព្រង ហើយមានខ្យល់អាកាសដ៏បរិសុទ្ធ៕

ដោយ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៧ វិនាទី មុន

អាជីវករនៅខេត្តមណ្ឌលគិរី អះអាងថា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ខ្លួនមិនលក់ឡើងថ្លៃឡើយ

ព័ត៌មានជាតិ១ នាទីute មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងមានការសម្តែងទស្សនីភាពមហោស្រពបុរាណខ្នាតធំ

សេចក្ដីជូនដំណឹង១៧ នាទីutes មុន

ក្រុមហ៊ុន​ ហ៊ិននីគែន ខេមបូឌា ចាប់ដៃគូជាមួយក្រុមហ៊ុន TADA Cambodia ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ

ព័ត៌មានជាតិ១៨ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មករយកចិត្តទុកដាក់ថែទាំសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន នាឱកាសចូលឆ្នាំថ្មី

ជីវិតកម្សាន្ដ១៩ នាទីutes មុន

ពេជ្រ ចរណៃ ថា ខណៈផ្ទះលេខ២ ព្យាយាមរិះគន់ជាន់ពន្លិច ឯខ្មែរមួយចំនួនប្រឹងបំបាក់ទឹកចិត្តថែម

Sokha Hotels

ព័ត៌មានពេញនិយម