ជីវិតកម្សាន្ដ
លោក សុះ ម៉ាច បរិច្ចាគ ២០ម៉ឺនរៀល រៀងរាល់ខែដល់ភរិយាកវី ស្វាយ សំអឿ សម្រាប់ជីវិតចុងក្រោយ
ដោយមើលឃើញពីទុក្ខលំបាកនិងក្តីអាណិតអាសូរចំពោះភរិយារបស់វីរៈកវីនិពន្ធបទចម្រៀងដ៏ល្បីកាលពីជំនាន់ដើមលោក ស្វាយ សំអឿន គឺអ្នកស្រី ដុំ សុផានី តារាចម្រៀងលោក សុះ ម៉ាច បានប្រកាសឧបត្ថម្ភថវិកា ២០ម៉ឺនរៀលរៀងរាល់ខែ ដើម្បីជួយសម្រាប់ព្យាបាលជំងឺនិងអាហារក្នុងជីវិតចុងក្រោយ។

អតីតប្រធានសមាគមសិល្បករខ្មែរលោកសុះ ម៉ាច ក៏បានប្រកាសអំពាវនាវស្នើរដល់សប្បុរសជនចូលរួមបរិច្ចាគថវិកាដើម្បីជួយអ្នកស្រី ដុំ សុផានី ដែលជាភរិយាកវីនិពន្ធ ស្វាយ សំអឿ ផងដែរ។ លោកសុះ ម៉ាច បញ្ជាក់ថាស្នាដៃរបស់វីរ:កវីស្វាយ សំអឿ ធំធេងណាស់ តែភរិយារបស់លោកគ្មានវាសនាទទួលមរតកពីប្តីនោះទេ លោកយាយរស់នៅដោយលំបាកក្នុងវ័យជរាជំងឺរួមរឹត។
លោកបន្តថា “ខ្ញុំនឹងបរិច្ចាគនូវថវិការផ្ទាល់ខ្លួនជូនលោកយាយរៀងរាល់ខែ ២០មុឺនរៀល តាមលទ្ធភាពដរាបណាមានសប្បុរសជនជួយលោកយាយ ខ្ញុំពុំមែនអ្នកមានទេ តែខ្ញុំធ្វើបុណ្យជាមួយគាត់ដើម្បីជាការតបស្នងសងគុណនិងគោរពស្នាដៃប្តីលោកយាយវីរ:កវី ស្វាយ សំអឿ (១៩៥០.១៩៧៥)ព្រោះខ្ញុំក៏ធ្លាប់បានច្រៀងថត និងសម្តែងតាមកម្មវិធីផ្សេងនូវបទស្នាដៃប្តីរបស់លោកយាយផងដែរ“។
តារាចម្រៀងលោក សុះ ម៉ាច បន្ថែមថា បន្ទាប់ពីវិលត្រឡប់ពីរតនគិរីលោកនឹងចូលទៅកងមាសខេត្តកំពង់ចាម សួរសុខទុក្ខលោកយាយ ដុំ សុផានី ភរិយា វីរ:កវី ស្វាយសំអឿ (១៩៥០.១៩៧៥) ដែលជាកំពូលកវីដ៏មានស្នាដៃដ៏ឆ្នើមសូមស្តាប់ជីវប្រវត្តិរបស់លោក។ បើប្រិយមិត្តមានបំណងចង់ធ្វើបុណ្យជាមួយលោកយាយសូមទាក់ទងមកលេខតេឡេក្រាម, ០៩៩ ៨៦ ៧៦ ៩៩ ។
កាលពីថ្មូៗភរិយារបស់វីរកវីនិពន្ធបទចម្រៀងដ៏ល្បី កាលពីជំនាន់ដើមលោក ស្វាយ សំអឿន គឺអ្នកស្រី ដុំ សុ ផានី បានដាច់ចិត្តដង្ហើយររកជំនួយពីសប្បុរសជន ដើម្បីព្យាបាលជំងឺនិងអាហារក្នុងដង្ហើមជីវិតចុងក្រោយដែលសព្វថ្ងៃកំពុងជួបជីវភាពខ្វះខាតខ្លាំង។ គួរបញ្ជាក់ថា ស្នាដៃរបស់កវីនិពន្ធ ស្វាយ សំអឿ មានច្រើនរាប់មិនអស់តាំងពីទសវត្សន៍៦០ ភាគច្រើនបទចម្រៀងក្នុងខ្សែភាពយន្តបទមនោសញ្ចេតនាបទប្រជាប្រិយខ្មែរមានដូចជា សំណព្វចិត្ត, កងកម្មកងកែវ, ស្ទឹងកែវ, កណ្តាលដួងចិត្ត, ស្ម័គ្របងដែរឬអូនស្រីជាដើម៕ អត្ថបទ៖ ចាន់រ៉ា




-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ