ព័ត៌មានជាតិ
ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី ប្រារព្ធពិធីរំឭកខួបវប្បធម៌ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្លួន
ការប្រកាន់ខ្ជាប់ទំនៀមទម្លាប់ប្រពៃណីជាតិសាសន៍របស់ខ្លួននីមួយៗជារឿងសំខាន់ ដែលជាអត្តសញ្ញាណរបស់ប្រជាជន ឬប្រទេសផងដែរ។ ជាក់ស្តែងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ជនជាតិដើមភាគតិចទូទាំងខេត្តមណ្ឌលគិរី បានប្រមូលផ្តុំគ្នាយ៉ាងច្រើនសន្ធឹកសន្ធាប់ រំឭកខួបវប្បធម៌ប្រពៃណីរបស់ខ្លួន ហើយនាំគ្នាដង្ហែក្បួននៅក្នុងក្រុងសែមនោរម្យច្រើនកុះករអធឹកអធម។

លោក ម៉ៅ ណាន អាយុ៥៦ឆ្នាំ ជាមេសហគមន៍ជនជាតិដើមភាគតិចព្នងនៅភូមិអន្រេះ ឃុំអរបួន ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានប្រាប់ «កម្ពុជាថ្មី» ថា ក្នុងនាមពួកគាត់ ជាជនជាតិដើមភាគតិចព្នងរស់នៅខេត្តមណ្ឌលគិរីតែងតែរំឭកខួបវប្បធម៌នេះ ជារៀងរាល់ឆ្នាំ ឲ្យតែចូលមកដល់ខែមេសាអំឡុងពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ហើយការធ្វើពិធីបុណ្យរម្លឹកវប្បធម៌ជនជាតិដើមនេះ មានចំនួន៤ជនជាតិរួមមាន៖ ក្រោល ស្ទៀង ម្ហូន និងជនជាតិភាគតិចព្នង។

លោកប្រធានសហគមន៍ និងជាមេកន្ទ្រាញ បានបន្ថែមថា ការធ្វើបុណ្យរម្លឹកវប្បធម៌នេះឡើង គឺដើម្បីចង់បង្ហាញទៅដល់សាធារណជន ប្រជាពលរដ្ឋទូទៅ ឲ្យស្គាល់ពីវប្បធម៌ជនជាតិដើមភាគតិចគ្រប់ជាតិសាសន៍ ក្នុងខេត្តមណ្ឌលគិរី គឺពួកខ្ញុំនៅតែប្រកាន់ខ្ជាប់ប្រពៃណីទំនៀមទម្លាប់វប្បធម៌ ដូចបងប្អូនខ្មែរទូទៅដែរ។
ពេលដល់ថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមេសានេះ ដូចជាថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិភាគតិចដែរ។ បន្ថែមពីនេះ បានបញ្ជាក់ជូនសាធារណជន កុំឲ្យយល់ច្រឡំថា ជនជាតិដើមភាគតិចគ្រប់ជាតិសាសន៍ ថា រស់នៅតែក្នុងព្រៃមិនអាចមានសមត្ថភាពអាចធ្វើការងាផ្សេងៗ នឹងមិនអាចរៀនសូត្របានខ្ពង់ខ្ពស់នោះទេ។

លោកបញ្ជាក់ថា ជនជាតិដើមភាគតិចគ្រប់ជាតិសាសន៍ មានសមត្ថភាព មានកម្រិតវប្បធម៌បានខ្ពង់ខ្ពស់ដូចគេដូចឯងដែរ ខ្លះធ្វើជាមន្ត្រីរាជការ ខ្លះទៀតក៏ជាកងកម្លាំងប្រដាប់អាវុធ ឯខ្លះទៀត ក៏មានឈាមជ័រជនជាតិដើមភាគតិច ជាថ្នាក់ដឹកនាំខេត្ត និងកំពុងមានកូនចៅបងប្អូន សិក្សារៀនសូត្រនៅឯបរទេសថែមទៀតផង។

លោកប្រធានសហគមន៍ ក៏បានអំពាវនាវទៅដល់ជនជាតិដើមភាគតិចទាំងអស់ ដែលជាជាតិដើមភាគតិច សូមមេត្តាកុំភ្លេចដើមកំណើតជាតិសាសរបស់ខ្លួន និងប្រកាន់ខ្ជាប់ប្រពៃណីឲ្យបាន ទំនៀមទម្លាប់ពីដូនតា និងសូមជូនពរទៅដល់ប្រជាពលរដ្ឋ ពិសេសជនជាតិដើមភាគតិចទាំងអស់ សុទ្ធតែក្នុងឱកាសឆ្នាំថ្មីជួបតែសេចក្ដីសុខសេចក្ដីចម្រើន និងធ្វើដំណើរត្រឡប់ទៅផ្ទះវិញវា ប្រកបដោយសុវត្ថិភាព និងកុំឲ្យមានឈឺតម្កាត់ផ្សេងៗផងដែរ។
សូមបញ្ជាក់ថា នៅក្នុងកម្មវិធីបុណ្យរំឭកវប្បធម៌ជនជាតិដើមភាគតិច៤ជមជាតិនេះ មានការសែនព្រេនកាប់គោក្របី មានទាំងស្រាពាងជាច្រើន ហើយអ្វីដែលបង្កការសប្បាយរីករាយនោះគឺមានការប្រគំតន្ត្រីទាំងពេលថ្ងៃរហូតដល់យប់ ដែលច្រៀងដោយ តារាចម្រៀងឯករបស់ជនជាតិដើមភាគតិចព្នងផ្ទាល់ខេត្តមណ្ឌលគិរី៕
អត្ថបទ៖រៀម សុខហេង

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង