Connect with us

ព័ត៌មានជាតិ

ជនជាតិដើមភាគតិចគ្រឹង ជូនបាយម្ហូបអាហារឪពុកម្តាយ និងគោរពព្រលឹងបុព្វការីជន ដែលស្លាប់ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ

បានផុស

នៅ

ជនជាតិដើមភាគតិច នៅពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក៏ឈប់សម្រាក់ពីការងារ ដើម្បីរៀបចំគ្រឿងសក្ការៈបូជា ជូនទេវតាថ្មី មិនខុសអ្វីពីប្រជាជនខ្មែរនោះទេ។ ការឈប់សម្រាកនេះ ក៏នៅជួបជុំបងប្អូន ជូនបាយឪពុកម្ដាយ ស្រដៀងនឹងជនជាតិខ្មែរដែរ ក៏មានការដឹងគុណឪពុកម្តាយ និងព្រលឹង តាមរយៈជូនម្តាយម្ហូបអាហារ ជាលុយកាក់ សម្លៀកបំពាក់ គ្រឿងឧបភោគបរិភោគរួចរាល់ ក៏រៀបចំតុកៅអី ជូនលោកអ្នកមានគុណ ដើម្បីងូតទឹកជូនឲ្យគាត់ មានភាពត្រជាក់ត្រជុំ សប្បាយរីករាយ បន្ទាប់ពីនោះទៅអុជធូបបូជាជូន ម្តាយ ឬ ឪពុក ដែលស្លាប់បានបងជីវិត ឬ ព្រលឹងដូនតា សាច់ញាតិ នៅមុនពិធីបុណ្យចូលឆ្នាំផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាយវិការនៃការតបស្នងសងគុណនេះ តាមរយៈការក្រាបសំពះ របស់កូនចៅ ទៅកាន់ឪពុកម្តាយ ងូតទឹកជូនឪពុកម្តាយ ដើម្បីឲ្យគាត់ ជូនពរវិញរកស៊ីមានបាន នៅក្នុងឆ្នាំថ្មី រួចផុតពីជម្ងឺដម្កាត់ ហើយក៏ជាការដឹងគុណ មាតាបិតា ដែលបង្កើតមកខិតខំប្រឹង ចិញ្ចឹមបីបាច់រក្សា អប់រំទូន្មានឲ្យដើរតាមគន្លងធម៌ ផ្គត់ផ្គង់សម្ភារៈរៀនសូត្រ តាំងពីតូចដល់ធំដឹងក្តី រៀបការឲ្យទៅជាគ្រួសារ ចែកទ្រព្យសម្បត្តិកេរ្តិ៍អាករ ។

លោក ផាន់ ថងលៀន លោកជាជនជាតិដើមភាគតិចទំពួន បានប្រាប់ថា នៅរៀងរាល់ឆ្នាំមួយៗ កូនរបស់គាត់ចំនួន ៧ នាក់ សុទ្ធតែរៀបការ រួចរាល់អស់ហើយ នៅពិធីចូលឆ្នាំ និងផ្សេងៗទៀត តែងកូនៗនិងចៅៗ យកបាយម្ហូប នំចំណី បង្អែមចំអាប សម្លៀកបំពាក់ លុយកាក់ទៅជូនគាត់ ។ នៅមុនពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរឆ្នាំនេះ ក៏មុនខុសពីឆ្នាំមុនផង បន្ទាប់ពីកូនៗ ជូនបាយម្ហូបអាហារ គាត់ជូនពរកូនចៅ ឲ្យរកស៊ីមានបាន និងសុំឲ្យទេវតាឆ្នាំថ្មី ជួយថែរក្សាកូនចៅ ឲ្យប្រកបតែសេចក្តីសុខ ការប្រកបការងាររីកចម្រើន និងមានសុភមង្គលនៅក្នុងក្រុមគ្រួសារ ។

ជនជាតិដើមភាគតិច ខេត្តរតនគិរី នៅគ្រប់ផ្ទះ ការគោរពប្រតិបត្តិ ម្តាយឪពុកនេះ នៅពេលមានបុណ្យទានផ្សេងៗ នេះមានតាំងពីដូនតា យូរយារណាស់មកហើយ មិនត្រូវត្រឹមតែការគោរព ឪពុកម្តាយ នៅរស់រានមានជីវិតប៉ុណ្ណោះនោះទេ ប៉ុន្តែ សូម្បីតែម្តាយឬឪពុកដែលស្លាប់បាត់បង់ជីវិតទៅហើយក្តី  ក៏នៅតែអុជទានធូប ចំពោះរូបថតដែលដាក់តាំងនៅផ្ទះកូនពៅបង្អស់ ដើម្បីជូននំចំណីលុយកាក់ គោលបំណងឲ្យជួយឲ្យបានសេចក្តីសុខចម្រើន ជួយមើលបីបាច់ថែក្សាផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ២៤ នាទីutes មុន

ជនជាតិដើមភាគតិចគ្រឹង ជូនបាយម្ហូបអាហារឪពុកម្តាយ និងគោរពព្រលឹងបុព្វការីជន ដែលស្លាប់ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្លាំងអាវុធហត្ថជាង២០០នាក់ បានត្រៀមសម្រាប់កិច្ចការពារសន្តិសុខក្នុងឱកាសចូលឆ្នាំថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក សោម រតនា ដឹកនាំក្រុមការងារទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រុងពាលីសុំសេចក្តីសុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ៖ ព្រលានយន្តហោះដុនមឿង រំពឹងទទួលភ្ញៀវ ១០០ ០០០ នាក់/ថ្ងៃ អំឡុងសង្រ្កាន្ត

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ស សុខា បញ្ជាក់ពីឆន្ទៈសម្ដេចធិបតី ដើម្បីបង្កលក្ខណៈឱ្យពលរដ្ឋសប្បាយគ្រប់កន្លែងក្នុងថ្ងៃចូលឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម