ព័ត៌មានអន្ដរជាតិ
វីរុសបំប្លែងខ្លួន “កូវីដកូនកាត់” ផ្ទុះនៅឥណ្ឌា ឆ្លងកាន់តែងាយ និងមិនខ្លាចវ៉ាក់សាំង
ប្រទេសឥណ្ឌាអះអាងថា ខ្លួនបានរកឃើញវីរុសកូវីដបំប្លែងខ្លួនថ្មីមួយប្រភេទ ដែលអាចបំប្លែងបានទ្វេដង ហើយអាចរីករាលដាលយ៉ាងងាយស្រួល ព្រមទាំងអាចទប់ទល់នឹងប្រសិទ្ធភាពរបស់វ៉ាក់សាំងទៀតផង។
ក្រុមអ្នកស្រាវជ្រាវដែលឧបត្ថម្ភដោយរដ្ឋាភិបាល បានរកឃើញវីរុសបំប្លែងខ្លួននេះ នៅក្នុងសំណាកដែលយកបាននៅក្នុងរដ្ឋ Maharashtra ភាគខាងលិច។
ពួកគេអះអាងថា វីរុសបំប្លែងខ្លួននេះ គឺជាកូនកាត់នៃវីរុសកូវីដ១៩ ពីរប្រភេទផ្សេងគ្នា។ វាជាព្រឹត្តិការណ៍ដ៏កម្រមួយ ដែលកើតឡើងនៅពេលវីរុសពីររួមបញ្ចូលគ្នា នៅក្នុងខ្លួនអ្នកផ្ទុកមេរោគ។
មន្ត្រីសុខាភិបាលឥណ្ឌានិយាយថា វីរុសបំប្លែងខ្លួនថ្មីនេះបានបង្ហាញពីហានិភ័យនៃការយកឈ្នះប្រព័ន្ធភាពស៊ាំនិងបង្កើនភាពឆ្លង។
វីរុសបំប្លែងខ្លួនដែលមិនទាន់ត្រូវបានគេដាក់ឈ្មោះឲ្យនេះ មានកំឡាយធំពីរដែលធ្វើឲ្យអ្នកជំនាញមានក្តីព្រួយបារម្ភ។ កំឡាយ E484Q និង L452R សុទ្ធតែត្រូវបានគេរកឃើញនៅលើ Spike ប្រូតេអ៊ីន។ កំឡាយទាំងនេះ ត្រូវបានគេគិតថា ដើរតួនាទីយ៉ាងសំខាន់ក្នុងការចម្លងនិងការគេចវេះពីអង់ទីគ័រ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រអង់គ្លេសបានប្រាប់ MailOnline ថា គ្មានភស្ដុតាងណាមួយដែលបង្ហាញថា វីរុសនេះគឺជា “វីរុសបំប្លែងខ្លួនដែលលាយចូលគ្នានោះទេ”។
វេជ្ជបណ្ឌិត Simon Clarke អ្នកជំនាញជីវវិទ្យាម៉ូលេគុលនៅសកលវិទ្យាល័យ Reading បាននិយាយថា វាទំនងជាមានវីរុសបំប្លែងខ្លួនថ្មីដាច់ដោយឡែកមួយទៀតដែលចូលខ្លួនដោយចៃដន្យជាមួយកំឡាយទាំងពីរ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ មានតែវីរុសកូវីដ១៩កូនកាត់មួយប្រភេទប៉ុណ្ណោះដែលត្រូវបានគេប្រទះឃើញ។ វាត្រូវបានគេរកឃើញនៅសហរដ្ឋអាមេរិកនិង ជាការលាយបញ្ចូលគ្នារវាងវីរុសបំប្លែងខ្លួន Kent និងវីរុសបំប្លែងខ្លួនដែលរកឃើញនៅរដ្ឋកាលីហ្វ័រនីញ៉ា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ តើអ្នកចាក់វ៉ាក់សាំងគ្រប់ដូសហើយ អាចឆ្លងវីរុសកូរ៉ូណាបំប្លែងខ្លួនដែរឬទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ