Connect with us

ព័ត៌មានជាតិ

ពីរថ្ងៃមុនចូលឆ្នាំថ្មី ប្រជាពលរដ្ឋនិងភ្ញៀវទេសចរប្រមាណ៦០ម៉ឺននាក់ សម្រុកទៅលេងសង្ក្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើង

បានផុស

នៅ

សំរាប់ថ្ងៃទី១២-១៣ ខែមេសា ឆ្នាំ២០២៥ ពោលគឺនៅមុនថ្ងៃចូលឆ្នាំថ្មី ២ថ្ងៃមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណ​៦០ម៉ឺននាក់ បាននាំគ្នាសម្រុកទៅលេងបាញ់ទឹក លាបម្ស៉ៅ នៅសង្ក្រាន្ដវត្តភ្នំ និងផ្លូវថ្មើរជើង (Walk Street) ក្រោមកិច្ចការពារសន្ដិសុខ និងសណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ច។ នេះបើតាមការបញ្ជាក់ពី លោក កើត ឆែ អភិបាលរងសាលារាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅរសៀលថ្ងៃអាទិត្យទី១៣ មេសា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីបានអញ្ជើញចុះទៅពិនិត្យទិដ្ឋភាពជាក់ស្តែង និងការដើរលេងកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» អបអរឆ្នាំថ្មី ឆ្នាំម្សាញ់ នៅរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។ ចំណែកគណៈបញ្ជាការឯកភាពរារដ្ឋបាលជធានីភ្នំពេញ ដឹកនាំដោយលោក ឃ្លាំង ហួត និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំជាមួយអាជ្ញាធរ​ពាក់ព័ន្ធស្តីពីការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់នៅមណីយដ្ឋានវត្ដភ្នំ ដែលជាកន្លែងរៀបចំព្រឹត្តិការណ៍ «សង្រ្កាន្តវត្ដភ្នំ» ដែលមានប្រជាពលរដ្ឋជាច្រើនកុះករចូលរួមលេងកម្សាន្ត។ ដោយឡែកចំពោះសភាពការណ៍ទូទៅ គឺឃើញមានបងប្អូនប្រជាពលរដ្ឋ មកលេងកម្សាន្ដយ៉ាងច្រើនកុះករ ហើយក៏មិនមានអ្វីគួរឱ្យកត់សម្គាល់ផងដែរ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ផ្លូវថ្មើរជើង
ព័ត៌មានជាតិ៣២ វិនាទី មុន

ពីរថ្ងៃមុនចូលឆ្នាំថ្មី ប្រជាពលរដ្ឋនិងភ្ញៀវទេសចរប្រមាណ៦០ម៉ឺននាក់ សម្រុកទៅលេងសង្ក្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើង

រដ្ឋបាលរាជធានី
ព័ត៌មានជាតិ១១ នាទីutes មុន

រដ្ឋបាលរាជធានី ទទួលអំណរសាទរទេវតាឆ្នាំថ្មីនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

​វឌ្ឍននៃ​ទំនាក់​ទំនងរុស្ស៊ី-អាមេរិក​​ ប៉ុន្តែ​រឿង​​ជាច្រើន​​​ពិបាក​ទុក​ចិត្តគ្នា​​​

សម្តេច ម៉ែន សំអន
ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋា​ភិ​បាល​ទទួល និងអំណរសាទរទេវតាឆ្នាំថ្មី ព្រះនាម «គោរាគៈទេវី»

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ទោះបី​ថ្ងៃឈប់សម្រាក ប្រតិបត្តិការ​ស្វែង​រក​អ្នក​បាត់ខ្លួន​​​កំពុងបន្ត​ និង​គ្រោងបញ្ចប់ថ្ងៃ​១៦មេសា​​

ព័ត៌មានជាតិ២២ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

អគ្គិភ័យ
សន្តិសុខសង្គម៤ ម៉ោង មុន

យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ​១៦ខ្នងនៅខណ្ឌឬស្សីកែវ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១៦មេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

Sokha Hotels

ព័ត៌មានពេញនិយម