Connect with us

ព័ត៌មានជាតិ

​បង្គោលភ្លើង​ចំនួន១០០​ នៅ​មហាវិថី​ថ្មី ចាប់ពី​បុរី​អង្គរ​ភ្នំពេញ ដល់​មុខ​ហ្គ្រេ​ន​ភ្នំពេញ បើកបំភ្លឺផ្លូវហើយ​

បានផុស

នៅ

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដាក់​ឲ្យ​ដំណើរការ​បង្គោល​ភ្លើង​បំភ្លឺ​ព្រែក​ជា​ពីរ ចំនួន ១០០​បង្គោល នៅ​មហាវិថី​ថ្មី​មួយ​ខ្សែ​ ដែល​មាន​ទទឹង​៣០​ម៉ែត្រ ដោយ​ចាប់ពី​បុរី​អង្គរ​ភ្នំពេញ ដល់​មុខ​ហ្គ្រេ​ន​ភ្នំពេញ ដើម្បី​លើក​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ និង​ក៏​ដើម្បី​កាត់បន្ថយ​បទល្មើស​ផ្សេងៗ​និង​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មហាវិថី​ថ្មី មួយ​ខ្សែ​នេះ​មាន​បណ្តោយ​ផ្លូវ​ជិត​៦​គីឡូម៉ែត្រ មាន​សួនច្បារ​កណ្តាល ចាប់ពី​ផ្លូវ​លេខ​១០០៣ (​ផ្លូវបត់​ចូល​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ )​ស្រប​ប្រឡាយ​មេ​ខាងជើង​រាជធានី​ភ្នំពេញ រហូតដល់​មហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិ​សាស្ត្រ​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។ ការដាក់​ឲ្យ​ដំណើរការ បំភ្លឺ​បង្គោល​ភ្លើង​ព្រែក​ជា​ពីរ​ខាងលើនេះ បានធ្វើ​ឡើង ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​២៤​មិនា​នេះ នៅ​ស្រប​ប្រឡាយ​មេ​ខាងជើង​រាជធានី​ភ្នំពេញ ចំនួន ១០០​បង្គោល ចាប់ពី​បុរី​អង្គរ​ភ្នំពេញ ដល់​មុខ​ហ្គ្រេ​ន​ភ្នំពេញ ក្នុង​ខណ្ឌឫស្សីកែវ។

​លោក​ ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ខណៈ​ដែល​លោក​ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ចុះ​ពិនិត្យមើល​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ខាង​លើនេះ កាលពី​រសៀល​ថ្ងៃទី​១៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១ ​កន្លងមក លោក ធ្លាប់បាន​មានប្រសាសន៍​បញ្ជាក់​ឲ្យ​ដឹង​ហើយ​ថា មហាវិថី​ថ្មី​១​ខ្សែ​ខាងលើនេះ បានមកពី​ការចូលរួម​ពី​សប្បុរសជន ដែល​បាន​និងកំពុង​អភិវឌ្ឍ​លំនៅឋាន​នៅ​តាម​បណ្ដោយ​ផ្លូវ​នេះ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ។ មហាវិថី​នេះ ត្រូវ​ស្ថាបនា​ឡើងជា​២​ជំហាន ដោយ​ជំហាន​ទី​១ ចាប់ពី​ផ្លូវ​លេខ​១០០៣ រហូតដល់​មុខ​ហ្គ្រេ​ន​ភ្នំពេញ និង​បន្ត​ពី​ហ្គ្រេ​ន​ភ្នំពេញ​រហូត​ទៅដល់​ផ្លូវ​មហាវិថី​ឈ្នះ​ឈ្នះ​ ដែល​មាន​ទទឹង​៣០​ម៉ែត្រ​មាន​សួនច្បារ​នៅ​កណ្ដាល​ជា​មួយនឹង​ការដាក់​បណ្ដាញ​លូ​នៅ​សងខាង​ផ្លូវ​ផង​ដែរ ។

​គួរ​បញ្ជាក់ថា ការដ្ឋាន​ស្ថាបនា​មហាវិថី​ខាងលើនេះ​ បានចាប់ផ្តើម​កាលពី​ថ្ងៃទី​០៧ ខែ​កញ្ញា ឆ្នាំ​២០២០ ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។ មហាវិថី​ថ្មី​នេះ រត់​ត្រង់​ជួរ ភ្ជាប់​មក​មហាវិថី​អង្គរ ឆ្ពោះ​មក​រង្វង់​មូល​កាំ​កូ ។ ជា​ប្រភេទ ផ្លូវភ្លោះ មាន​ប្រវែង ៥៨៦០​ម៉ែត្រ ទទឹង ៣០​ម៉ែត្រ ជា​ផ្លូវ​បេតុង​អារ​មេរ កម្រាស់ ២០​សង់ទីម៉ែត្រ ។ ក្នុងនោះ ផ្លូវ​សងខាង ១២​ម៉ែត្រ​សួន​កណ្តាល ២​ម៉ែត្រ​និង​ចិញ្ចើម​ផ្លូវ​សងខាង ២​ម៉ែត្រ ផ្លូវ​ទ្វេ​ទិស មាន ៣​គន្លង​សម្រាប់​រថយន្ត​ទៅមក និង​១​គន្លង​សម្រាប់ទោ​ចក្រយានយន្ត​ទៅមក​។ ដាក់​បណ្តាញ​លូ​សងខាង​ផ្លូវ​ទំហំ ០.៨​ម៉ែត្រ ប្រវែង ១១៧២០​ម៉ែត្រ និង​ដាក់​លូ​ឆ្លងកាត់​ទទឹង​ផ្លូវ ចំនួន​៨​កន្លែង​៕

អត្ថបទ៖ ​ស្រីរ័ត្ន

សូមចុចអាន៖ ​ប្រញាប់​ឡើង! អគ្គនាយកដ្ឋានពន្ធដារ កំពុង​ជ្រើសរើស​បេក្ខជន​ចូល​បម្រើ​ក្របខ័ណ្ឌ ៧៤រូប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៨ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម