ព័ត៌មានអន្ដរជាតិ
រុស្សី ផលិតវ៉ាក់សាំងកូវីដទី ៣ ក្រោយជោគជ័យសាកល្បងដំណាក់កាលទី ២
ក្រសួងវិទ្យាសាស្ត្រ និងឧត្តមសិក្សារុស្ស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មជ្ឈមណ្ឌលស្រាវជ្រាវ Chumakov របស់ប្រទេសរុស្ស៊ីបានចាប់ផ្តើមផលិតវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ទីបីរបស់ខ្លួនដែលមានឈ្មោះថា CoviVac ជាផ្លូវការ ។
រដ្ឋមន្រ្តីវិទ្យាសាស្ត្រ និងឧត្តមសិក្សារុស្ស៊ីលោក Valery Falkov បានដាក់ចេញនូវកញ្ចប់វ៉ាក់សាំងដំបូងបង្អស់ដែលមានស្លាកលេខ 0001 ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នេះមានន័យថា វ៉ាក់សាំងទីបីរបស់រុស្ស៊ីចូលទៅក្នុងចលនាស៊ីវិល ហើយនឹងអាចប្រើប្រាស់នៅតាមតំបន់ក្នុងប៉ុន្មានថ្ងៃខាងមុខ” ។
ក្រៅពីវ៉ាក់សាំងថ្មីនេះប្រទេសរុស្ស៊ីក៏គ្រោងនឹងផលិតវ៉ាក់សាំងការពារកូវីដចំនួន ៨៨ លានដូសទៀតនៅខែមិថុនា ឆ្នាំ ២០២១ រួមមានទាំងវ៉ាក់សាំង Sputnik V ចំនួន ៨៣ លានដូស និងវ៉ាក់សាំង EpiVacCorona ចំនួន ៥.៤ លានដូស ។
យោងតាមអាជ្ញាធរបានឲ្យដឹងថា វ៉ាក់សាំងបច្ចុប្បន្នត្រូវបានណែនាំសម្រាប់មនុស្សដែលមានអាយុចន្លោះពី ១៨ ទៅ ៦០ ឆ្នាំ បន្ទាប់ពីការសាកល្បងដំណាក់កាលទី ២ ។
គួរបញ្ជាក់ថា វ៉ាក់សាំង CoviVac ដែលចុះបញ្ជីក្នុងខែកុម្ភៈបានក្លាយជាវ៉ាក់សាំងទីបីដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីវ៉ាក់សាំង Sputnik V និងវ៉ាក់សាំង EpiVacCorona ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ វ៉ាក់សាំង EpiVacCorona របស់រុស្ស៊ីអនុញ្ញាតឲ្យប្រើប្រាស់លើមនុស្សអាយុលើស ៦០ ឆ្នាំ
ចុចអាន ៖ លោក Putin នឹងចាក់វ៉ាក់សាំង Sputnik V បញ្ចប់ការរិះគន់របស់បរទេស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព