Connect with us

ព័ត៌មានជាតិ

ព្រះរាជអាជ្ញា​ខេត្តកោះកុង ផ្តល់​ម៉ាស់ អាល់កុល ថវិកា និង​គ្រឿង​បរិភោគ​ជូនពន្ឋ​នាគារ​ខេត្ត

បានផុស

នៅ

អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង លើកទឹកចិត្ត​ដល់​មន្ត្រី​ព​ន្ឋ​នាគារ​បន្ត​ចូលរួម​ទប់ស្កាត់​ជំងឺ​កូវ​ដី​១៩ តាមរយៈផ្តល់​អាល់កុល ម៉ាស ថវិកា និង​សម្ភារៈ​បរិភោគ​មួយចំនួនធំ​។​

លោក អេង ចាន់​ភា​រ៉ា ជា​ព្រះរាជអាជ្ញារង តំណាង​ឯកឧត្តម រស់ សា​រាំ ព្រះរាជអាជ្ញា​ខេត្តកោះកុង បាន​ឱ្យដឹងនៅ​ថ្ងៃ​ទី២៤ ខែមីនា​​នេះថា ការនាំយក​នូវ​គ្រឿងឧបភោគ បរិភោគ និង​សម្ភារៈ​មួយចំនួន​ដែល​ទទួលបាន​ការឧបត្ថម្ភ​ពីក្រុមហ៊ុន LYP Group របស់​អ្នកឧកញ៉ា លី យ៉ុង​ផាត់ ដោយ​ក្នុងនោះ​រួមមាន ទឹក​អាកុល​ចំនួន២​កាន ម៉ាស​ចំនួន៥០០០ម៉ាស ទឹកបរិសុទ្ធ១០​កេះ ទឹកត្រី៥​យូរ ទឹក​ស៊ី​អ៊ី​វ៥​យូរ មី៥​កេះ ទឹកក្រូច ៥​កេះ​, សាប៊ូ ៥ កញ្ចប់ , នំ​ធុង ៥​ធុង និង​ថវិកា​ចំនួន ២​លាន​រៀល ប្រគល់ជូន​ពន្ធនាគារ​ខេត្ត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ព្រះរាជអាជ្ញារងបន្ថែមថា ការយកចិត្តទុក​ដាក់​ពី​តំណាង​អយ្យការ​ខេត្ត​នៅពេលនេះ ធ្វើឡើង​ដើម្បី​ជួយ​សម្រួល ដល់​តម្រូវការ​ជាក់ស្តែង​របស់​អង្គភាព​ពន្ធនាគារ ដែល​ត្រូវការ​ចំពោះមុខក្នុងការ​ការពារ​ជំងឺ​កូ​វីដ១៩ ។

លោក អេង ចាន់​ភា​រ៉ា ក៏​ជំរុញ​ដល់​មន្ត្រី​ពន្ធនាគារ​ខេត្ត​ទាំងអស់​ត្រូវអនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុខាភិបាល ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​កូ​វីត​១៩ (Covid-19) ដោយ​ក្នុងនោះ​ត្រូវ​អនុវត្តតាម​វិធាន​៣ ការពារ :

១- ពាក់​ម៉ាស់​

២- លាងដៃ​

៣- គម្លាត​សង្គម គម្លាត​បុគ្គល (​ចាប់ពី ១,៥​ម៉ែត្រ ឡើងទៅ​) និង​៣ កុំ :

១- កុំ​ចូលទៅ​កន្លែង​បិទ​ជិត គ្មាន​ខ្យល់​ចេញចូល និង​ម៉ា​សុ​ី​ន​ត្រជាក់​ច្រើនពេក​

២- កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​

៣- កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា កុំ​ឱប​គ្នា​ជាដើម ។​

បច្ចុប្បន្ន ពន្ធនាគារ​ខេត្តកោះកុង​មាន​អ្នក​ជាប់ឃុំ​ចំនួន​៦៦៨​នាក់ ដោយ​ពួកគេ​តម្រូវឱ្យ​គោរព​អនុវត្ត​វិធាន​ការធ្វើ​អនាម័យ​សុខភាព​ត្រូវបាន​អនុវត្ត​ជា​រៀងរាល់ថ្ងៃ​យ៉ាងហ្មត់ចត់​បំផុត​ ទោះបីជា​អគារ​មាន​ភាព​តូចចង្អៀត​ក៏​ដោយ។​

ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​ក្នុង​ព្រឹ​ត្តិការណ៍​២០កុម្ភៈ ពន្ធនាគារ​ខេត្តកោះកុង សម្រេចចិត្ត​ផ្អាក​ការ​សួរ​សុខ​ទុក្ខអ្នកទោស​ពី​សំណាក់​ក្រុម​សាច់ញ្ញាតិ រីឯ​ជន​ជាប់ឃុំ​ដែល​ចូល​ថ្មី តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ដោយឡែក​ពីគ្នា សំដៅ​ធ្វើយ៉ាងណា​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វី​ដល់​ពន្ធនាគារ​។​

លោក គ្រី ប៊ុន​ថា ប្រធាន​ព​ន្ឋ​នាគារ​ខេត្តកោះកុង លើកឡើងថា ក្រោម​ការ​តាម​ដា​ពិនិត្យ​សុខភាព​ប្រចាំថ្ងៃ​យ៉ាង​យកចិត្តទុកដាក់ គឺ​ក្រុមគ្រូពេទ្យ​បាន​យក​សំណាក​ជន​ជាប់ឃុំ​ចំនួន​១៦​នាក់​រួចហើយ តែ​ជា​រឿង​គួរ​សាទរ​លទ្ធភាព​អវិជ្ជមាន​។

ក្រៅពីនេះ អគារ​ពន្ធនាគារ ក៏​ពង្រឹង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​មន្ត្រី​អនុរក្ស​ពន្ធនាគារ​រាល់​ចេញ​ចូលមក​បម្រើ​ការងា​រ​តាម​វេន​ប្រចាំការ​ផងដែរ​៕

អត្ថបទ ៖ សិរី​វ​ឌ្ឍៈ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

ក្រសួងសាធារណការព្រមានចាត់វិធានការផ្លូវច្បាប់លើអ្នកក្លែងបន្លំជាអ្នកផ្ដល់សេវារបស់ក្រសួង

ព័ត៌មានជាតិ៤០ នាទីutes មុន

មន្ត្រីជាន់ខ្ពស់អប់រំ៖ កម្មវិធី YSEALI បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសមត្ថភាពយុវជននៅកម្ពុជាកាន់តែប្រសើរ

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

តម្លៃប្រេងកើនខ្ពស់បំផុត​ក្នុងរយៈពេល​​៣ខែ ជុំវិញទណ្ឌកម្មថ្មីរបស់​អាមេរិក​លើ​រុស្ស៊ី​

ព័ត៌មានជាតិ៤៨ នាទីutes មុន

ឈ្វេងយល់ពីសាលាជាតិរដ្ឋបាលមូលដ្ឋាន​​ ដែលអភិវឌ្ឍសមត្ថភាពមន្រ្តីមហាផ្ទៃថ្នាក់ក្រោមជាតិ

ព័ត៌មានជាតិ៥១ នាទីutes មុន

ក្រសួងបរិស្ថាន កំពុងរៀបចំទីលានទុកដាក់សំរាមឱ្យបានត្រឹមត្រូវទូទាំងប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម