ព័ត៌មានអន្ដរជាតិ
ប្រេស៊ីល ជាប្រទេសទី២ មានមនុស្សស្លាប់ដោយសារកូវីដលើស ៣០ម៉ឺននាក់
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅក្នុងប្រទេសប្រេស៊ីល បានកើនលើស៣០០,០០០នាក់ហើយ។
ប្រេស៊ីលបានក្លាយជាប្រទេសទី២នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានអ្នកស្លាប់ច្រើនបំផុត ស្របពេលការស្លាប់នៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ កើនឡើងខ្លាំងក្នុងកម្រិតកំណត់ត្រានារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
ចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិក បានឈានដល់ចំណុចកំពូលកាលពីថ្ងៃទី១៤ខែធ្នូ ប៉ុន្តែអាមេរិកមានប្រជាជនច្រើនជាងប្រទេសប្រេស៊ីល។
កាលពីថ្ងៃពុធ ក្រសួងសុខាភិបាលប្រេស៊ីល បានរាយការណ៍ថា មានមនុស្សស្លាប់ថ្មីចំនួន ២,០០៩នាក់ ដោយធ្វើឲ្យអ្នកស្លាប់សរុបកើនដល់ ៣០០,៦៨៥ នាក់។
ក្នុងរយៈពេលត្រឹមតែ៧៥ថ្ងៃប៉ុណ្ណោះ ប្រទេសប្រេស៊ីលបានចុះបញ្ជីអ្នកស្លាប់ដោយសារកូវីដរហូតដល់ទៅ១០០,០០០នាក់។ អ្នកជំនាញខាងសុខភាព បានស្តីបន្ទោសការកើនឡើងនេះ ទៅលើកង្វះការសម្របសម្រួលផ្នែកនយោបាយ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ AP
ចុចអាន៖ ប្រេស៊ីល បន្តបំបែកកំណត់ត្រាអ្នកស្លាប់ដោយសារកូវីដ មួយថ្ងៃជាង៣ពាន់នាក់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ