ព័ត៌មានជាតិ
វ៉ាក់សាំងកូវីដ១៩ ចំនួន ១.៥លានដូសទៀត ដឹកមកដល់កម្ពុជានៅថ្ងៃនេះ
វ៉ាក់សាំងកូវីដ១៩ចំនួន ១.៥ លានដូសទៀតរបស់ក្រុមហ៊ុនសីណូវ៉ាក់ នឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃនេះ ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នឹងទៅទទួលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
កម្ពុជាបានទទួលវ៉ាក់សាំងចំនួន ៦០ ម៉ឺនដូសរបស់ក្រុមហ៊ុនស៊ីណូហ្វាមដែលជាជំនួយរបស់ប្រទេសចិន និងទទួលបន្ថែមវ៉ាក់សាំង Covidshield ចំនួន ៣២៤ ០០០ ដូសទៀត ក្រោមគម្រោងកូវ៉ាក់របស់អង្គការសុខភាពពិភពលោក។
គិតត្រឹមថ្ងៃទី២៤ ខែមីនា កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានសរុបជាង ៣៤ម៉ឺននាក់។ កម្ពុជាគ្រោងចាក់ចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋឱ្យបាន ១០លាននាក់ តាមរយៈការស្វះស្វែងរកពីប្រទេសជាមិត្ត និងតាមរយៈយន្តការខូវ៉ាក់៕
![](https://www.kampucheathmey.com/wp-content/uploads/2021/03/covax-4-1024x682.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត