កីឡា
ថៃកំណត់រូបមន្តថ្មី សម្រាប់បាល់ទាត់ក្នុងកីឡាស៊ីហ្គេម ចុងឆ្នាំនេះ
ម្ចាស់ផ្ទះថៃបានកំណត់ទម្រង់ថ្មីនៃការប្រកួតបាល់ទាត់ ក្នុងកីឡាស៊ីហ្គេម លើកទី៣៣ នាខែធ្នូ ឆ្នាំ២០២៥ ដែលរូបមន្តនេះ ក្រុមបាល់ទាត់យុវជនកម្ពុជាបានខកចិត្តជាច្រើនលើក។

- វិញ្ញាសាបាល់ទាត់បុរសអាយុ២២ឆ្នាំ
សមាគមបាល់ទាត់ថៃបានដាក់សំណើរទៅ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ដោយកំណត់ថា ក្រុមបាល់ទាត់អាយុក្រោម២២ឆ្នាំប្រចាំតំបន់អាស៊ានទាំង១១ប្រទេស ត្រូវបានបែងចែកជា៣ពូល ក្នុងនោះ ២ពូលមាន៤ក្រុម និងពូលមួយទៀតមាន៣ក្រុម។ ក្រុមលេខ១នៃពូលទាំង៣គឺចំនួន៣ក្រុម និងក្រុមចំណាត់ថ្នាក់លេខ២ល្អបំផុតក្នុងពូលចំនួន១ក្រុម គឺបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
គោលបំណងនៃការកំណត់គោលការណ៍ថ្មីនេះគឺដើម្បីកាត់បន្ថយពី៤ទៅ៥ប្រកួត និងកាត់បន្ថយហានិភ័យនៃបញ្ហារបួសផ្សេងៗ ព្រមទាំងធ្វើឲ្យកាន់តែមានគុណភាព។

- វិញ្ញាសាបាល់ទាត់នារី
ក្រុមបាល់ទាត់ជម្រើសជាតិនារីអាស៊ានចំនួន៩បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥។ ក្រុមទាំង៩ត្រូវបានបែងចែកជា៣ពូល ហើយក្នុង១ពូលមាន៣ក្រុម។ ក្រុមលេខ១នៃពូលទាំង៣ និងក្រុមចំណាត់ថ្នាក់លេខ២ល្អបំផុត បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ក្រុមម្ចាស់ផ្ទះថៃ ស្ថិតនៅ Pot 1 និងចូលក្នុងពូល A ដោយស្វ័យប្រវត្តិក្នុងនាមជាម្ចាស់ផ្ទះ។ គោលបំណងថៃដាក់ ក្រុមអាយុ២២ឆ្នាំគឺដើម្បីជាការត្រៀមខ្លួនសម្រាប់ចូលរួមប្រកួតពានរង្វាន់អាស៊ី 23 Asian Championship 2026។
កីឡដ្ឋានសម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលមាននៅក្នុងទីក្រុងបាងកក ខេត្តឈៀងម៉ៃ និងខេត្ត សង់ខ្លា។ ចំពោះការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រធ្វើនៅតែក្នុងទីក្រុងបាងកក។

រូបមន្តនៃការប្រកួតដូចខាងលើនេះ ក្រុមយុវជនជម្រើសជាតិកម្ពុជាបានខកចិត្តជាច្រើនមកហើយ។ ក្រុមកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២ក្នុងពូលជាច្រើនលើក ប៉ុន្តែចាញ់គ្រាប់បាល់គឺគ្មានឱកាសឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
កាលស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅទឹកដីកម្ពុជា ការប្រកួតបាល់ទាត់បុរសមាន១០ប្រទេសចូលរួម ក្នុងនោះបែងចែកជា២ពូល ហើយក្នុង១ពូលមាន៥ក្រុម។ ក្រុមលេខ១ និងលេខ២ក្នុងពូលឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចំណែកផ្នែកនារីមាន៩ក្រុមគឺបែងចែកជា២ពូល ដោយ១ពូលមាន៥ក្រុម និងពូល១ទៀតមាន៤ក្រុម។ ក្រុមលេខ១ និងលេខ២ក្នុងពូលបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

អត្ថបទ៖ វីរបុត្រ

-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ១៦ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា