Connect with us

ជីវិតកម្សាន្ដ

ជាលើកដំបូង មហាជនបានឃើញមុខមាត់ពិត របស់កូនស្រី នាង​សាន់ឆាយ

បានផុស

នៅ

ចាប់តាំងពីការលាចាកលោករបស់តារាសម្ដែងតៃវ៉ាន់ អ្នក​នាង Barbie Hsu ដែលដើរ​តួ​នាង​«សាន់ឆាយ»​ អ្នកគាំទ្រ ជាលើកដំបូង ទើបតែបានឃើញមុខកូនស្រីបង្កើត​របស់​​​នាងគឺ Wang Hsi-Yueh​ វ័យ​ទើប​តែ​​​១១​ឆ្នាំ​ប៉ុណ្ណោះ​​។ រូបភាព​ដ៏​កម្រ​នេះត្រូវគេប្រទះឃើញ ពេល​នាង​ដើរទិញឥវ៉ាន់ជាមួយម្តាយចុង នាង Mandy Ma ដែលជាអ្នកមានឥទ្ធិពលចិន ក្នុងទីក្រុងប៉េកាំង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ២២ ខែមេសា​កន្លងទៅ​នេះ​​ ប្រព័ន្ធផ្សព្វផ្សាយចិន 163.com បានចែករំលែករូបថតដែលថតបាន ដោយអ្នកឈរទស្សនាបានបង្ហាញពីភរិយាថ្មីថ្មោងរបស់អ្នកជំនួញ Wang Xiaofei ​ដែល​ជាអតី​តស្វាមី​​តួនាង​សាន់ឆាយ និងកូនស្រី Hsi-Yueh ដើរនៅខាងក្រៅជាមួយគ្នាដោយមិនបិទបាំងមុខមាត់សូម្បីតែបន្តិចណាឡើយ។ រូបភាពទាំងនោះបាន​ផ្ទុះឡើងភ្លាមៗ ខណៈដែលពួកគេបានបង្ហាញខ្លួន​កូនស្រីរបស់ Barbie ​ជាសាធារណៈ​លើកដំបូង ចាប់តាំងពីការផ្លាស់ទីលំនៅរបស់គ្រួសារទៅកាន់ប្រទេសចិនដីគោកវិញ។

ទោះណា​ជា​ ក្មេងស្រីដែលមានកម្ពស់ប្រហាក់ប្រហែលនឹងម្ដាយចុង Mandy បានធ្វើឲ្យអ្នកលេងអ៊ីនធឺណេតផ្ទុះការចាប់អារម្មណ៍ជាមួយនឹងរូបរាងដ៏ទន់ភ្លន់ មាន​ទឹក​មុខ​​ញញឹមរីករាយ ក្នុងពេល​ទន្ទឹមគ្នានោះ ក៏​មាន​មនុស្សដែលបានឃើញរូបរាង​ពិត​​ជាក់​លាក់​បានលើកសរសើរ នាងស្រដៀងនឹងសាន់ឆាយបេះដាក់តែម្តង​។

ដោយឡែក មហាជនផ្សេងទៀតបានចូលទៅបញ្ចេញមតិទៅលើរូបភាពដ៏កម្រនោះថា ឥឡូវនេះ Hsi-Yueh ​ចូលដល់​ពេញ​វ័យ​ និង​មាន​សម្រស់​ស្រស់​ស្អាត​ខ្លាំង។ ក្មេងស្រីនេះមានរូបរាង និងនិស្ស័យប្រហាក់ប្រហែលនឹងម្តាយបង្កើតរបស់នាង នេះ​ក៏​ជា​ពេល​ដ៏​កម្រមួយដែលនាងតូចបានបង្ហាញ​ខ្លួន​ជា​សាធារណៈ​ បន្ទាប់​ម្ដាយលាចាកលោក។

ដូចដែលទស្សនិកជនបានដឹងស្រាប់ហើយថា នៅពេលដែលកូនទាំងពីររបស់ពួកគេនៅក្មេង នាង​ Barbie Hsu (សាន់ឆាយ) និងស្វាមី Wang Xiaofei តែងតែបង្ហោះរូបភាពកូនៗរនៅលើបណ្តាញសង្គម។ យ៉ាងណាមិញ បន្ទាប់ពីកូន​ទាំងពីរចូលដល់វ័យពេញរូបពេញរាង តារាស្រីបានកំណត់ការបង្ហោះរូបភាពកូនៗ។ កាលណោះ នាង​ធ្លាប់និយាយ​ថា នាង​ចង់​ឲ្យ​កូនៗ​មាន​ការ​អភិវឌ្ឍ​ដូច​កុមារ​ធម្មតា​ដែរ។

មកដល់បច្ចប្បន្ននេះ កូនៗរបស់ Barbie ត្រូវបានដាក់នៅក្រោមការមើលថែរបស់ឪពុកពួកគេគឺ លោក Wang Xiaofei បន្ទាប់ពីការស្លាប់របស់តារាតៃ់វ៉ាន់នៅប្រទេសជប៉ុនកាលពីដើមឆ្នាំនេះ។ ​កូនៗ​របស់​ពួកគេ​ឥឡូវរស់នៅក្នុងទីក្រុងប៉េកាំងជាមួយ ឪពុក និងម្ដាយចុង ។

ប្រភព​ផ្សេងៗគ្នាបាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី Barbie បាន​លាចាក​លោកកូនស្រីច្បង​បាន​ជួប​ប្រទះទុក្ខ​ព្រួយ​ចំបែង​​ចិត្ត​ជាខ្លាំង​ ដោយ​តែង​តែ​យំ​ខ្លាំង​រហូត​ដល់​​ហើម​ភ្នែក​ក៏​មាន​ផង​។ តាំង​ពី​ផ្លាស់​ទៅ​រស់​នៅ​ជាមួយ​ឪពុក និង​ម្ដាយ​ចុង​មក ជីវិត​របស់​នាង​តូច ហាក់​មាន​ស្ថិរភាពវិញ​។ ជាមួយគ្នានោះ លោក Wang Xiaofei និង​ភរិយាក្រោយ នាង Mandy ក៏ត្រូវគេរាយការណ៍ថា កំពុងរៀបចំសម្រាប់ពិធីមង្គលការរបស់ពួកគេដែលគ្រោងនឹងធ្វើឡើងនៅពាក់កណ្តាលខែឧសភា នៅក្នុងទីក្រុងប៉េកាំង។ ពិធីរបស់គូស្នេហ៍មួយគូនេះបានធ្វើឡើងជាលក្ខណៈឯកជននៅសណ្ឋាគារបែបសួនច្បារបែបប្រពៃណី ដែលជានិមិត្តរូបនៃសុភមង្គលគ្រួសារ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាហុងកុងនាង Miao Yu ថា ភាពលេចធ្លោក្នុងវិស័យភាពយន្ត មិន​អាចរកលុយចិញ្ចឹមជីវិតបាន​ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៨ វិនាទី មុន

IMF ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាមកត្រឹម៤%ក្នុងឆ្នាំ២០២៥ ដោយសារបញ្ហាពន្ធគយ​

ជីវិតកម្សាន្ដ៤០ វិនាទី មុន

ជាលើកដំបូង មហាជនបានឃើញមុខមាត់ពិត របស់កូនស្រី នាង​សាន់ឆាយ

ព័ត៌មានជាតិ៨ នាទីutes មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

ព័ត៌មានជាតិ១៨ នាទីutes មុន

ទូតបារាំង សន្យានឹងស្វែងរកដៃគូដ៏មានសក្ដានុពលជួយគាំទ្រវិស័យសុខាភិបាល នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

រុស្ស៊ី បាញ់ស្រោចលើរដ្ឋធានី កៀវ សម្លាប់មនុស្ស៩នាក់ ក្រោយ ត្រាំ ស្តីបន្ទោស ហ្សេលេនស្គី

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន រកឃើញ​កុមារី​លក់ផ្កា គ្រោង​នឹង​ជួប​ឪពុកម្តាយ​របស់កុមារី​នៅ​ថ្ងៃ​ទី២៧ ខែមេសា

ជីវិតកម្សាន្ដ៣ ម៉ោង មុន

លោក ទីវ តារារិទ្ធ ត្រូវបង្ខំចិត្តវិលមកកម្ពុជាវិញភ្លាមៗ ព្រោះតែលក្ខខណ្ឌតម្រូវស្នើសុំ Visa

Sokha Hotels

ព័ត៌មានពេញនិយម