Connect with us

ព័ត៌មានជាតិ

ខេត្តតាកែវពិនិត្យលទ្ធភាពរៀបចំការបោះឆ្នោតសាកល្បង

បានផុស

នៅ

ខេត្តតាកែវ៖ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានប្រជុំពិភាក្សាយោបល់ជាមួយប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ស្តីពីការសិក្សា និងលើកយោបល់លើការពិនិត្យលទ្ធភាពនៃការរៀបចំការបោះឆ្នោតសាកល្បង ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ ប្រារព្ធនៅសាលប្រជុំសាលាខេត្តតាកែវ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ ដោយលោកអ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតី ជាមួយលោកស្រី ហែម បញ្ញា ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តតាកែវ (ល.ខ.ប)។

ថ្លែងឱ្យដឹងនាឱកាសនោះ លោកស្រី ហែម បញ្ញា ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តតាកែវ បញ្ជាក់ថា ចាប់ពីឆ្នាំ២០១៦ ដើម្បីឱ្យការបោះឆ្នោតកាន់តែទទួលយកបាននូវទំនុកចិត្តខ្លាំងពីមហាជន គ.ជ.ប បានប្តូរពីការចុះឈ្មោះដោយដៃមកចុះឈ្មោះតាមប្រព័ន្ធកុំព្យូទ័រ និងគ្រោងរៀបចំការបោះឆ្នោតនាឆ្នាំខាងមុខនេះ តាមប្រព័ន្ធអេឡិចត្រូនិច ផងដែរ។

លោកស្រី បានបញ្ជាក់ថា ចំណែកការបោះឆ្នោតសាកល្បងនេះ គឺធ្វើឡើងដើម្បីបង្កើនប្រសិទ្ធភាព និងតម្លាភាពក្នុងការអនុវត្តការងារបច្ចេកទេសទាក់ទងនឹងការងារបោះឆ្នោតតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ថែមទាំងធានាបានភាពច្បាស់លាស់ និងទទួលបានការទុកចិត្តពីភាគីពាក់ព័ន្ធ សម្រេចបាននូវការបោះឆ្នោតមួយប្រកបដោយភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយកាត់បន្ថយបាននូវជម្លោះ ឬវិវាទក្រោយការបោះឆ្នោត៕

អត្ថបទ៖ មាស វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បញ្ចប់កំណត់​ត្រាជ័យជម្នះ របស់​ភ្នំពេញ​ក្រោន តាមពីក្រោយតែ១ពិន្ទុ

វប្បធម៌ ជំនឿ៩ ម៉ោង មុន

ចូលឆ្នាំចិនភ្លាម រាសីទាំង ៤ នឹងផ្លាស់ប្តូរជោគវាសនាកាន់តែរុងរឿង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

ចរាចរណ៍១០ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

Sokha Hotels

ព័ត៌មានពេញនិយម