ព័ត៌មានជាតិ
រដ្ឋមន្ត្រីការពារជាតិស្នើបារាំងពង្រីកវគ្គសិក្សាយោធាដល់កងទ័ពកម្ពុជាកាន់តែច្រើន
កម្ពុជាស្នើភាគីបារាំងពិនិត្យលទ្ធភាពបង្កើនចំនួន និងពង្រីកវគ្គសិក្សាជំនាញយោធាដល់កងកម្លាំងនៃកងយោធពលខេមរភូមិន្ទកាន់តែច្រើនបន្ថែមទៀត ទាំងវគ្គសិក្សានៅក្នុងប្រទេសបារាំង និងការបញ្ជូនគ្រូមកបង្រៀននៅក្នុងប្រទេសកម្ពុជា។ នេះជាការស្នើរបស់លោករដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា តាមរយៈឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។

លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង ដែលមានប្រវត្តិជាយូរលង់ណាស់មកហើយ ដោយបានបង្កើតជាប្រវត្តិសាស្ត្រជាបន្តបន្ទាប់រវាងប្រជាជន និងប្រជាជន។ សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យយោធា លោក ថា កម្ពុជា និងបារាំង ក៏មានភាពរីកចម្រើនជាលំដាប់ ដែលការណ៍នេះ ភាគីទាំងពីរ ត្រូវបន្តពង្រឹងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានស្រាប់នេះ។

តាមរយៈជំនួបពិភាក្សាការងារជាមួយលោក ហ្សាក់ ប៉ឺឡេ (JACQUES PELLET) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានគូសរំលេចពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលវគ្គសិក្សាសង្គ្រាមដែលបារាំងបានផ្ដល់ឱ្យកម្ពុជា ជាពិសេសសិក្ខាកាមជំនាន់ថ្មី រួមទាំងវគ្គជាច្រើនទៀត ដូចជា វគ្គបញ្ជាការសេនាធិការ វគ្គមេបញ្ជាការកងវរសេនាតូច កងអនុសេនាធំ កងវិស្វកម្ម និងកិច្ចសហការជាមួយសាកលវិទ្យាល័យការពារជាតិ និងវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍ រដ្ឋមន្ត្រីការពារជាតិ ក៏បានប្រាប់លោករដ្ឋទូតបារាំងពីការធ្វើទំនើបកម្មលើរចនាសម្ព័ន្ធកងទ័ព ក្រោមអាណត្តិដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលក្នុងន័យនេះ លោករដ្ឋមន្ត្រី បានស្នើភាគីបារាំងពង្រីកនូវចំនួន និងវគ្គលើការបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា។ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានស្នើឱ្យបារាំងបញ្ជូនគ្រូយោធាចារ្យមកចូលរួមបណ្ដុះបណ្ដាល នៅសាកលវិទ្យាល័យការពារជាតិ វិទ្យាស្ថានសុខាភិបាល និងសាលានាយទាហានសកម្មត្មាតពងផងដែរ។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតបារាំង បានបញ្ជាក់ថា កន្លងមក បារាំង តែងបានផ្ដល់ការគាំទ្រទៅដល់មជ្ឈមណ្ឌលគ្រប់គ្រងកងថែរក្សាសន្តិភាព សាលានាយទាហានសកម្មត្មាតពង និងផ្ដល់ការគាំទ្រការបណ្ដុះបណ្ដាលនៅតាមស្ថាប័ន។
បើតាមលោកឯកអគ្គរដ្ឋទូតបារាំង មាននាយទាហានកម្ពុជាប្រមាណ៤០០នាក់ហើយ បានទទួលការបណ្ដុះបណ្ដាលនៅប្រទេសបារាំង ក្នុងរយៈពេល៣០ឆ្នាំមកនេះ៕

-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក