ព័ត៌មានជាតិ
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
ស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី២៤ ខែមេសា កោះហៅបុរសម្នាក់ មកសួរនាំ និងធ្វើកិច្ចសន្យាឈប់បំពុលសង្គម ឈប់ផ្សព្វផ្សាយព័ត៌មានសង្គម។ សមត្ថកិច្ចខេត្តតាកែវ ឱ្យធ្វើកិច្ចសន្យាបែបនេះ គឺបន្ទាប់ពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះkeo Touch នៅថ្ងៃទី២៣ ខែមេសា ផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុកថា ខេត្តតាកែវ មានករណីចាប់ក្មេងវះយកក្រលៀន។

នៅក្នុងវីដេអូ ដែលផ្សព្វផ្សាយដោយស្នងការដ្ឋាននគរបាលខេត្តតាកែវ បុរសដែលផ្សព្វផ្សាយថា នៅខេត្តតាកែវ មានករណីវះក្រលៀន ទទួលស្គាល់ថា ព័ត៌មានដែលខ្លួនផ្សព្វផ្សាយជាព័ត៌មានមិនពិត ហើយឮតៗគ្នាគ្មានប្រភពច្បាស់លាស់។ បុរស ឈ្មោះ កែវ ទូច សន្យាលុបខ្លឹមសារដែលខ្លួនផ្សព្វផ្សាយលើបណ្ដាញសង្គមចេញ និងសុំទោសសមត្ថកិច្ច និងពលរដ្ឋ ចំពោះការបំពុលសង្គមបែបនេះ។
បុរសឈ្មោះ កែវ ទូច សារភាពកំហុសតាមរយៈវីដេអូដូច្នេះ៖« ខ្ញុំសូមបញ្ជាក់ថា ការបង្ហោះដែលមានខ្លឹមសារខាងលើនេះ គឺជាព័ត៌មានមិនពិត ខ្ញុំបាទគ្រាន់តែបានឮគេនិយាយតៗគ្នាតែប៉ុណ្ណោះ ហើយយកមកបង្ហោះតែម្ដង។ ខ្ញុំបាទសូមទទួលស្គាល់កំហុស និងលុបខ្លឹមសារទាំងនោះចេញ និងសុំធ្វើការសូមទោសចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងព្រមទាំងបងប្អូនទាំងអស់ »។
ជាចុងក្រោយបុរសម្នាក់នេះ សន្យាថា ឈប់ផ្សព្វផ្សាយព័ត៌មានមិនពិត បង្កាចលាចលដល់សង្គម៕

-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ២២ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក