ជីវិតកម្សាន្ដ
សំណាងណាស់! នាយ ត្បាល់ រួចផុតពីការឆ្លងជំងឺកូវីដ-១៩ ខណៈធ្លាប់ប៉ះពាល់ DJ ប៊ូម ដែលស្លាប់ដោយសារកូវីដ
តារាកំប្លែងនាយ ត្បាល់ ដែលកន្លងមកសង្ស័យ មានឆ្លងជំងឺកូវីដ-១៩ និងបានធ្វើតេស្តសំណាកព្រមទាំងធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងនោះ ពេលនេះលទ្ធផល គឺអវិជ្ជមានជំងឺកូវីដ- ១៩។
បើតាមប្រភពពីផេកសិល្បករកម្ពុជា បានលើកឡើងថា មិនគួរឲ្យជឿប៉ះពាល់គ្នាដែរតែម្នាក់ស្លាប់ម្នាក់ជាសះស្បើយ។ ថ្ងៃនេះមិត្តភក្តិ DJ ប៊ូម គឺតារាកំប្លែង CTN លោក សាន ហៅនាយ ត្បាល់ និងភរិយាបានវិលត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីធ្វើចត្តាឡីស័កនិងធ្វើតេស្តរកូវីដ-១៩ លទ្ធផលគឺអវិជ្ជមាន។
ការវិលត្រឡប់មកផ្ទះវិញ គឺលោក សាន ហៅនាយត្បាល់ បាននិយាយថា នាយពិតជាសប្បាយចិត្តរហូតស្រក់ទឹកភ្នែក ដោយហេតុថានាយនិងភរិយា គឺជាមនុស្សដែលសំណាងដែលបានបានជៀសផុតពីជំងឺដ៏កាចសាហាវនេះ បន្ទាប់ពីនាយបានទៅកម្មវិធីមង្គលការនៅខេត្តព្រៃវែងហើយបានប៉ះពាល់អ្នកនាង អ៊ិត , DJ Boom , និងលោក សេង ហួន ដោយអ្នកទាំងនោះកំពុងសម្រាកព្យាបាល និងDJ Bo om បានទទួលមរណភាពម្សិលមិញ។
នាយ ត្បាល បានប្រាប់បន្ថែមថា ខ្ញុំពិតជាមានការសោកស្តាយខ្លាំងណាស់ ដែលបានបាត់បង់មិត្តភក្ដិម្នាក់ ដែលស្លាប់ដោយសាកូវីដ-១៩ គឺDJ ប៊ូម។ សូមបងប្អូនមេត្តាប្រុងប្រយ័ត្នកុំធ្វេសប្រហែសហើយកុំជួបជុំគ្នា ព្រោះជំងឺនេះសាហាវណាស់៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ អ្នកនាង សុគន្ធ និសា បានជាសះស្បើយពីជំងឺកូវីដ១៩ ហើយកំពុងធ្វើចត្តាឡីស័កបន្ត
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់