Connect with us

KPT+

វិធី​រក្សា​ទំនាក់ទំនង​ស្នេហា​ឲ្យ​កាន់​តែ​យូរអង្វែង​សម្រាប់​ដៃគូ​ជា​បុរស

បានផុស

នៅ

ស្នេហា​គឺ​ជា​រឿង​មួយ​ដែល​សប្បាយ ​បើ​សិន​ជា​ដៃគូ​ម្ខាង​ទៀត​យល់ចិត្ត។ ទោះ​យ៉ាង​ណា ​ពេល​ខ្លះ​ដៃគូ​មិន​អាច​នៅ​ក្បែរ​គ្នា​ ជា​រៀង​រាល់​ថ្ងៃ​ឡើយ។ ជា​ពិសេស​នោះ​គឺ​ភាគី​ខាង​បុរស ​ដែល​ត្រូវ​តែ​គិត​គូរ​ពី​រឿង​នេះ​ជាង​គេ ព្រោះ​នោះ​ហើយ​ដែល​ជា​បញ្ហា​ដែល​អា​ចកើត​ឡើង ​ហើយ​ឈាន​ដល់​បែកបាក់​គ្នា។

ដើម្បី​រក្សា​ទំនាក់ទំនង​របស់​អ្នក ឲ្យស្ថិត​ក្នុង​ស្ថានភាព​ល្អ​ ​ នេះ​គឺ​ជា​ការ​ណែនាំ​ខ្លះៗ​ ដើម្បី​ភ្ជាប់​ទំនាក់ទំនង​កាន់​តែ​យូរ​អង្វែង។

១. ស្មោះត្រង់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យើង​រស់នៅ​ក្នុង​ពិភពលោក​មួយ ​ដែល​ភាព​ស្មោះត្រង់​បាន​ក្លាយ​ជា​រឿង​ដ៏​កម្រ​កើត​មាន។ មនុស្ស​គ្រប់គ្នា​បាន​ក្លែង​បន្លំ​ធ្វើ​ជា​មនុស្ស​ម្នាក់ ​ដែល​មិនមែន​ជា​ខ្លួនឯង​ ដើម្បី​ធ្វើ​​ឲ្យ​គេ​ចាប់​អារម្មណ៍ (ហ្នឹងគេហៅថាមនុស្សប្រហោងក្នុង បែបសេណារីយូ )។ ទោះ​យ៉ាង​ណា​ ភាព​ស្មោះត្រង់​គឺ​ជា​រឿង​មួយ​ដែល​អ្នក​ជា​បុរស​គួរ​មាន និងត្រូវបាន​កោត​សរសើរ។

២. ផ្ដល់​ការ​យក​ចិត្តទុកដាក់​ពេល​នៅ​ជាមួយ​នាង

បិទ​ទូរស័ព្ទ​ដៃ​របស់​អ្នក​ ពេល​​នៅ​ជាមួយ​នាង អ្នក​នឹង​មាន​ពេល​ច្រើន​ដើម្បី​ជជែក​គ្នា។ ក្នុងនាម​ជា​ដៃគូ​ ដែល​ផ្ដល់​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​នាង​បែបនេះ ​ជឿជាក់​ថានាង​នឹង​កាន់​តែ​លង់​លើ​អ្នក​មួយ​កម្រិត​ទៀត។

៣. កត់ចំណាំ​ពី​រសជាតិ​ដែល​នាង​ចូលចិត្ត​និង​មិន​ចូលចិត្ត

បុរស​ជា​ដៃគូ​ត្រូវ​តែ​កត់ចំណាំ​ពី​ការ​ចូលចិត្ត​និង​ការ​មិន​ចូលចិត្ត​របស់សង្សារ ​វា​ជា​រឿង​តូចតែ​ធ្វើឲ្យនាង​ភ្ញាក់ផ្អើល។ នាំ​គូស្នេហ៏ទៅ​ការ​ប្រគំតន្ត្រី​ដែល​​ចូលចិត្ត​ ទិញ​ភេសជ្ជៈ​ដែល​នាង​ចូលចិត្ត ​ឬ​កត់ចំណាំ​ពេល​នាង​កាត់សក់ ​ឬ​ក៏​ស្លៀក​អ្វី​ប្លែក​ក្នុង​ថ្ងៃ​នេះ។

នេះ​ជា​មន្ត​ស្នេហ៍​ម៉្យាង​ ដែល​ធ្វើ​ឲ្យ​នាង​កោត​សរសើរ​និង​រំភើប​ចំពោះ​អ្នក។

៤. នៅ​ទីនោះ​នៅ​ពេល​នាង​ត្រូវ​ការ​នរណា​ម្នាក់

មិន​ចាំ​បាច់​ធ្វើ​ជា​មនុស្ស​ពិសេស ​ឬ​ដូច​ជា​វីរបុរស​សេះ​ស​អី​ទេ! សំខាន់​ពេល​នាង​ពិបាក​ចិត្ត ​អ្នក​ប្រគល់​ស្មា​ឲ្យ​នាង​ផ្អែក​ ដើម្បី​ឲ្យ​នាង​បាន​យំ ​នៅ​ពេល​​ត្រូវការ។ ពេល​នាង​ពិបាក​ចិត្ត​ត្រូវ​ការ​មនុស្ស​ម្នាក់​ជា​បង្អែក​ ម្នាក់​នោះ​គឺ​ជា​អ្នក។ វា​ក៏​បង្ហាញ​ថា ​អ្នក​យក​ចិត្ត​ទុក​ចិត្ត​ចំពោះ​នាង ​មិន​ថា​ពេល​នាង​ជួប​ទុក្ខ​លំបាក​ប៉ុណ្ណា​ អ្នក​គឺ​ជា​បុរស​ម្នាក់​ដែល​ចាំ​ជូត​ទឹកភ្នែក​និង​កំដរ​​ជា​និច្ច។

៥ ឲ្យ​នាង​ដឹង​ថា​អ្នក​កំពុង​គិត​អំពី​នាង

ផ្ញើ​សារ​អរុណ​សួស្ដី​ ជា​រឿង​ដំបូង​នៅ​ពេល​អ្នក​ភ្ញាក់​ពី​ដំណេក​ ផ្ញើ​ផ្កា​ឬ​វត្ថុ​អនុស្សាវរីយ៍​តូច​ៗ ​ដែល​ធ្វើ​ឲ្យ​នាង​ដឹង​ថា ​អ្នក​កំពុង​តែ​គិត​ពី​នាង។ ឬ​អាច​ផ្ញើ​សារបង្ហាញ​ក្ដី​នឹក​រលឹក​របស់​អ្នក​ទៅ​កាន់​​នាង ​ពេល​ដែល​នាង​ធ្វើការ​ហត់នឿយ ​ឬ​ទៅ​យក​នាង​ពី​កន្លែង​ការងារ​ ដូច្នេះ​អ្នក​នឹង​បាន​ចំណាយ​ពេល ៣០ នាទី​បន្ថែម​ នៅ​ក្បែរ​គ្នា។

៦. បើកចំហ​ពី​នាង​ចំពោះ​មនុស្ស​ផ្សេង​ទៀត

បុរស​ជា​ច្រើន​មិន​បាន​គិត​ពី​ចំណុច​មួយ​នេះ​ទេ ​អ្នក​ខ្លះ​គិត​ថា​ជា​រឿង​ធម្មតា​នៃ​ការ​ស្រលាញ់​គ្នា​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ។ គ្រាន់​តែ​ណែនាំ​នាង​ទៅ​កាន់​អ្នក​ដទៃ ​មិន​ថា​ជា​គ្រួសារ​ មិត្ត​ភក្តិ ឬ​ជា​នរណា​ឡើយ។ វា​ក៏​បង្ហាញ​ពី​ទំនុក​ចិត្ត ​និង​សេចក្ដី​ស្រលាញ់ ​របស់​អ្នក​ចំពោះ​នាង​ដែរ។

សូម​ចងចាំ​ថា​ យើង​រស់នៅ​ក្នុង​ពិភពលោក​មួយ ​ដែល​ស្ត្រី​រឹងមាំ​និង​ឯករាជ្យ។ ពួកគេ​មិន​ត្រូវ​ការ​បុរស​ដើម្បី​អាច​ផ្គត់ផ្គង់​ពួកគេ​ឡើយ។ ដូច្នេះ​កុំ​ភ័យ​ខ្លាច ​គ្រាន់​តែ​បង្ហាញ​នាង​ជា​សាធារណៈ ​វា​មិនបាន​ថា​នាង​ជា​បន្ទុក​របស់​អ្នក​ឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ទោះមានទ្រព្យយ៉ាងណាក៏ប្រុសៗមិនហ៊ានរៀបការនឹងនារីមានប៉ុន្មាន​ចំណុចនេះឡើយ

ចុចអាន៖រៀនបំភ្លេចស្នេហាចាស់ជាការដោះលែងខ្លួនឯង មុនផ្លូវចិត្ត​រងគ្រោះធ្ងន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១៥ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២៣ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម២០ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម