ព័ត៌មានអន្ដរជាតិ
យោធា មីយ៉ាន់ម៉ា បាញ់ទាំងរថយន្តសង្គ្រោះបន្ទាន់ ទើបមានអ្នកស្លាប់កាន់តែច្រើនឡើងៗ
សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) ដែលកំពុងតាមដានការស្លាប់ និងការចាប់ខ្លួនបាននិយាយក្នុងការធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃព្រហស្បតិ៍ថា ប្រជាជនប្រហែល ៣៤ នាក់ទៀតត្រូវបានសម្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ាដោយនាំឲ្យចំនួនជនស៊ីវិលស្លាប់នៅក្នុងការបង្ក្រាបរបស់កងកម្លាំងសន្តិសុខទៅលើបាតុកម្មប្រឆាំងរដ្ឋប្រហារកើនដល់ ៣២០ នាក់ ។
AAPP បាននិយាយថា ខ្លួនបានចងក្រងជាឯកសារនូវចំនួនអ្នកស្លាប់បន្ថែមទៀតនៅទូទាំងប្រទេសមីយ៉ាន់ម៉ារួមមានទីក្រុងយ៉ាំងហ្គោនដែលជាទីក្រុងធំបំផុត និងតំបន់ជនជាតិភាគតិចតាមព្រំដែនរបស់ប្រទេស ។
នៅទីក្រុង Mandalay ដែលជាទីក្រុងធំទី ២ របស់ប្រទេសនេះ AAPP បាននិយាយថា ក្មេងអាយុ ១៦ ឆ្នាំម្នាក់បានស្លាប់បន្ទាប់ពីត្រូវគេបាញ់ចំខ្នង ហើយរថយន្តសង្គ្រោះបន្ទាន់មួយចំនួនក៏ត្រូវបានបាញ់ដោយកងកម្លាំងផងដែរ ។ AAPP បាននិយាយថា ចំនួនពិតប្រាកដនៃអ្នកដែលត្រូវបានសម្លាប់ទំនងជាមានច្រើនជាងនេះ ។
របាយការណ៍បាននិយាយថា “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិត្រូវបានប្រព្រឹត្តរាល់ថ្ងៃ ។ វាមិនអាចផ្ទៀងផ្ទាត់ចំនួនពិតប្រាកដក្នុងឧប្បត្តិហេតុនីមួយៗបាននោះទេ” ។
ការបង្ក្រាបរបស់យោធាបានធ្វើឲ្យមានកំហឹង និងជំរុញឲ្យមានការដាក់ទណ្ឌកម្មមួយចំនួនពីបណ្តាប្រទេសលោកខាងលិចរាប់បញ្ចូលទាំងសហរដ្ឋអាមេរិកដែលកាលពីថ្ងៃព្រហស្បតិ៍បានថ្កោលទោសលើឧត្តមសេនីយ៍ចំពោះអំពើហិង្សារបស់ពួកគេ បន្ទាប់ពីក្មេងស្រីអាយុ ៧ ឆ្នាំម្នាក់ត្រូវបានសម្លាប់នៅសប្តាហ៍នេះដែលជាជនរងគ្រោះវ័យក្មេងបំផុតនៃការបង្ក្រាបនេះ ។
អំពើគួរឲ្យស្អប់ខ្ពើម និងឃោរឃៅទាំងនេះប្រឆាំងនឹងកុមារដែលមានអាយុ ៧ ឆ្នាំដែលត្រូវបានបាញ់សម្លាប់នៅក្នុងផ្ទះ ខណៈពេលកំពុងអង្គុយលើភ្លៅឪពុករបស់នាងបង្ហាញពីលក្ខណៈអាក្រក់នៃការវាយប្រហាររបស់យោធាមីយ៉ាន់ម៉ាទៅលើប្រជាជនខ្លួនឯង ។
ទន្ទឹមនោះយោធាបានបដិសេធការប្រើប្រាស់កម្លាំងហួសប្រមាណទាំងនេះ ហើយនិយាយថា សកម្មភាពរបស់ខ្លួនបានបំពេញតាមបទដ្ឋានអន្តរជាតិនៅចំពោះមុខស្ថានការណ៍ដែលខ្លួននិយាយថាជាការគំរាមកំហែងដល់សន្តិសុខជាតិ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់