ព័ត៌មានជាតិ
ណុប បាយ៉ារិទ្ធ អំពាវនាវប្រជាពលរដ្ឋទាំងអស់គោរពតាមការណែនាំនិងវិធានការ៣កុំ ៣ការពារ
ស្ថិតក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩កំពុងរាតត្បាតដែលមានអ្នកឆ្លងជាបន្តបន្ទាប់ខណៈករណីស្លាប់ក៏មានផងនោះ តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ បានអង្វរដោយទទូចស្នើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយស្តាប់តាមការណែនាំរបស់ក្រសួង។
លោក ណុប បាយ៉ារិទ្ធ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩នៅមន្ទីរពេទ្យដែរនោះ បានលើកឡើងថា បើមិនអាណិតគ្រូពេទ្យទេក៏គួរតែអាណិតខ្លួនឯងនិងក្រុមគ្រួសារដែលជាមនុស្សជាទីស្រលាញ់ ។ សូមអនុវត្តតាមការណែនាំ« ៣កុំ ៣ការពារ » ជាគោលការណ៍ដែលពិតជាអាចជួយអ្នកឲ្យផុតពីហានិភ័យ សំខាន់ត្រង់ថាតើអ្នកអនុវត្តឬអត់?។

លោកបន្ថែមថា សូមបងប្អូនបន្តកិច្ចការពារ ៣ការពារ ៣កុំ ដាច់ខាតកុំមើលស្រាលឲ្យសោះប្រយ័ត្នឲ្យខ្លាំងទើបគេចផុត។ ក្រៅពីប្រុងប្រយ័ត្នសូមពង្រឹងផ្នែកស្មារតីអោយរឹងមាំកុំតក់ស្លុតពេកកុំឲ្យខ្លួនឯងបាត់ម្ចាស់ការឲ្យសោះមនុស្សគ្រប់រូបដែលមានជីវិតគឺកាយចិត្តផ្សាផ្ជាប់គ្នាបើចិត្តរឹងមាំ កាយនិងរឹងមាំទៅតាមដូចគ្នាបើចិត្តតក់ស្លុតទន់ ជ្រាយរាងកាយនិងទន់ជ្រាយទៅតាមចិត្តរបស់យើ ងមិនខាន។សូមជូនពរបងប្អូនអោយមានសុខភាពមាំមួនយកឈ្នះកូវីដ-១៩អោយបាន ៕
អត្ថបទ ៖ ចាន់រ៉ា




-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត