Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី អំពាវនាវ​ឲ្យ​ម្ចាស់​ផ្ទះជួល​បន្ទប់​ជួល បញ្ចុះតម្លៃ ឬ​លើកលែង​ការ​បង់​ថ្លៃឈ្នួល​ក្នុងអំឡុងពេល​នៃ​ការផ្ទុះ​ព្រឹត្តិការណ៍ «​សហគមន៍​២០​កុម្ភៈ​»

បានផុស

នៅ

ភ្នំពេញ​ ៖ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​ការ​គិតគូរ និង​ជួយ​ទ្រទ្រង់ ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្នាក់​នៅ​ផ្ទះជួល ឬ​បន្ទប់​ជួល​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានធ្វើការ​អំពាវនាវ អោយ​ម្ចាស់​ផ្ទះ​ជួល ឬ​បន្ទប់​ជួល​ទាំងអស់ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ពិនិត្យ​លទ្ធភាព​បញ្ចុះតម្លៃ ឬ​លើកលែង​ការ​បង់ថ្លៃ​ឈ្នួល​ផ្ទះ ឬ​ឈ្នួល​បន្ទប់ ក្នុងអំឡុងពេល​នៃ​ការផ្ទុះ ព្រឹត្តិការណ៍ «​សហគមន៍​២០​កុម្ភៈ​»​នេះ ដោយ​បន្ត​អោយ​ពួកគាត់​ស្នាក់នៅ មិន​គួរ​បណ្តេញ ពួកគាត់​ចេញ​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោង​តាម​សេចក្តី​អំពាវនាវ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​សារព័ត៌មាន​យើង​ទទួល​បាន​នៅ​ល្ងាច​ថ្ងៃទី​២៦ មីនា​នេះ ដែល​ក្នុង​សេចក្តី​អំពាវនាវ​នេះ​មានន័យថា ការ​ផ្ទុះ​រីក​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍ «​សហគមន៍ ២០ កុម្ភៈ​» នៅ​រាជធានី​ភ្នំពេញ ចាប់ពី ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១ រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​បានធ្វើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ទទួល​រង​ផល ប៉ះពាល់​ខ្លាំង ក្នុង​នោះ​អ្នក​ជួល​ផ្ទះ ឬ​ជួល​បន្ទប់ កំពុង​ជួប​ការ​លំបាក​ក្នុងការ​បង់ថ្លៃ​ឈ្នួល​ផ្ទះ ឬ​ឈ្នួល​បន្ទប់​ផងដែរ​។

ក្នុង​ន័យ​នេះ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​ការ​គិតគូរ និង​ជួយ​ទ្រទ្រង់ ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្នាក់​នៅ​ផ្ទះជួល ឬ​បន្ទប់​ជួល​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​អំពាវនាវ ដល់​អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជា​ម្ចាស់​ផ្ទះជួល ឬ​បន្ទប់​ជួល​ទាំងអស់ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដូចខាងក្រោម​៖

១. ពិនិត្យ​លទ្ធភាព​បញ្ចុះតម្លៃ ឬ​លើកលែង​ការបង់ថ្លៃ​ឈ្នួល​ផ្ទះ ឬ​ឈ្នួល​បន្ទប់ ក្នុងអំឡុងពេល​នៃ​ការផ្ទុះ ព្រឹត្តិការណ៍ «​សហគមន៍​២០​កុម្ភៈ​» នេះ រហូតដល់​ស្ថានភាព​នៃ​ការ រីក​រាលដាល​មេរោគ​កូ​វីដ​-១៩ មាន​សភាព​ធូរស្រាល​ឡើងវិញ​។

២. យោគយល់​អធ្យាស្រ័យ​ចំពោះ​ការ​យឺតយ៉ាវ​ក្នុង​ការ​បង់ថ្លៃ​ឈ្នួល​ផ្ទះ ឬ​ឈ្នួល​បន្ទប់ ពី​សំណាក់​អ្នក​ជួល ទាំងឡាយ ដោយ​គួរ​លើកលែង ការ​ពិន័យ​ឱ្យ​បង់ប្រាក់​បន្ថែម ឬ​ដកយក​ប្រាក់​កក់​ចំពោះ​ការយឺតយ៉ាវ ក្នុងការ​បង់ប្រាក់​ថ្លៃឈ្នួល និង​បន្ត​អនុញ្ញាតឱ្យ​ពួកគាត់​ស្នាក់នៅ​បន្តទៅទៀត ដោយ​មិនគួរ​បណ្តេញ ពួកគាត់​ចេញ​ឡើយ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​ក្តី​សង្ឃឹម​ទុកជាមុន​ថា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជា​ម្ចាស់​ផ្ទះ​ជួល ឬ​បន្ទប់​ជួល​ទាំងអស់ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ នឹងចូលរួម​អនុវត្តតាម​ខ្លឹមសារ​នៃ​សេចក្តីអំពាវនាវ​នេះ ដោយ ស្មារតី​យោគយល់​អធ្យាស្រ័យ​ខ្ពស់ និង​ឈរលើ​ស្មារតី​សាមគ្គី​ជាតិ​ជា​ធ្លុង​មួយ ជាក់​ជាមិនខាន​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៨ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម