ព័ត៌មានជាតិ
រដ្ឋបាលរាជធានីគ្រោងនឹងស្ថាបនាផ្លូវ និងច្រាំង ទន្លេត្រើយខាងកើត ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់រហូតដល់តំបន់ អភិវឌ្ឍន៍កោះនរា
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងស្ថាបនាផ្លូវ និងច្រាំង ទន្លេត្រើយខាងកើត អំពីបេតុង ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅទី២ រហូតដល់តំបន់ អភិវឌ្ឍន៍កោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះតទៅ។
ការអនុវត្តន៍នូវគម្រោងខាងលើនេះធ្វើឡើង ក្នុងគោលបំណង ដើម្បីលើកកម្ពស់សោភណភាព ការពារការបាក់ច្រាំងទន្លេ ដោះស្រាយលំហូរចរាចរ និង រៀបចំសណ្តាប់ធ្នាប់នៅតាមច្រាំងទន្លេត្រើយខាងកើត ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញ និងសម្រាប់បម្រើឲ្យប្រយោជន៍សាធារណៈ។
នេះយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលសារព័ត៌មានយើងទទួលបាននៅព្រឹកថ្ងៃទី២៦ មីនានេះ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យថា រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យបានជ្រាបថា ដើម្បីលើកកម្ពស់សោភណភាព ការពារការបាក់ច្រាំងទន្លេ ដោះស្រាយលំហូរចរាចរ និង រៀបចំសណ្តាប់ធ្នាប់នៅតាមច្រាំងទន្លេត្រើយខាងកើត ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញ សម្រាប់បម្រើឲ្យប្រយោជន៍សាធារណៈនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្តើមស្ថាបនាផ្លូវ និងច្រាំង ទន្លេត្រើយខាងកើតអំពីបេតុង ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅទី២ រហូតដល់តំបន់ អភិវឌ្ឍន៍កោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១តទៅ។ ដូចនេះ ដើម្បីឲ្យការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសាធារណៈខាងលើ ដំណើរការទៅ ដោយរលូន ស្របតាមប្រតិទិនការងារដែលបានគ្រោងទុក រដ្ឋបាលរាជធានីភ្នំពេញស្នើបងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធនឹងដីចំណីទន្លេ ត្រង់ទីតាំងអនុវត្តគម្រោង ត្រូវបង្កលក្ខណៈងាយស្រួល និងផ្តល់កិច្ច សហការល្អដល់ក្រុមមន្ត្រីជំនាញរបស់រដ្ឋបាលរាជធានីភ្នំពេញដែលចុះអនុវត្តការងារខាងលើ។

រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធនឹងដីចំណី ទន្លេ ត្រង់ទីតាំងអនុវត្តគម្រោងខាងលើ នឹងចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យការ អនុវត្តការងារស្ថាបនាផ្លូវ និងច្រាំងទន្លេនេះ ទទួលបានជោគជ័យ។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌច្បារអំពៅ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អង្គភាព ពាក់ព័ន្ធនានាចំណុះរដ្ឋបាលរាជធានីភ្នំពេញ សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាប និង ចូលរួមអនុវត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់ៗ៕
ដោយ ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ