អត្ថាធិប្បាយ
ជឿដែរទេថា អ៊ីស្រាអ៊ែល ជាប្រទេសអ្នកមានដល់ថ្នាក់នេះ?
បទវិភាគរបស់ សាយ ពេជ្រ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៣រសៀល
យោងតាមធនាគារពិភពលោក អ៊ីស្រាអ៊ែលជាប្រទេសមួយ ដែលមានប្រាក់ចំណូលខ្ពស់បំផុត បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតនៅក្នុងតំបន់ជាមួយគ្នាដោយមានកំរិតជីវភាពរស់នៅស្មើទៅនឹងបណ្តាប្រទេសជឿនលឿនទៅហើយ។
កម្រិត GDP ៤១.១៦៤ ដុល្លារ
នៅពេលយើងរៀនកំណត់ពីកម្រិតទ្រព្យសម្បត្តិរបស់ប្រទេសនីមួយៗ មានកត្តាជាច្រើនដែលគួរពិចារណា ទីមួយគឺផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់កាលពីឆ្នាំ ២០១៩ អ៊ីស្រាអ៊ែលមាន GDP ៤១.១៦៤ ដុល្លារ ហើយចំនួននេះបន្តកើនឡើងដោយសុវត្ថិភាព អាចនិយាយថាអ៊ីស្រាអ៊ែល មានសេដ្ឋកិច្ចដ៏មានឥទ្ធិពលមួយក្នុងបច្ចុប្បន្នភាពពិភពលោក។
ពេលយើងធៀប រវាង GDP របស់ជប៉ុនកាលពីឆ្នាំ ២០១៩ ដែលមានត្រឹម ៣៩,២៩៥ ដុល្លារនិង GDP ចក្រភពអង់គ្លេស ៤២.៤៤២ ដុល្លារដែលខ្ពស់ជាងប្រទេសអ៊ីស្រាអ៊ែលបន្តិចបន្តួចអ៊ីស្រាអែលកំពុងតែតំណាងឱ្យសេដ្ឋកិច្ចធំលំដាប់ទី ៣២ នៅលើពិភពលោកយើងទំាងមូលហើយ។
ស្ថិតិទាំងនេះ គឺជាការឆ្លុះបញ្ចាំងពីទ្រព្យសម្បត្តិរបស់ប្រទេសមជ្ឈឹមបូព៌ាមួយដែលយើងមិនសូវនឹងចាប់អារម្មណ៍ ប៉ុន្តែពេលនេះ ខ្ញុំណែនំាថាយុវវ័យ សហគ្រិនគួរយកអ៊ីស្រាអ៊ែលមកពិចារណា។
សេដ្ឋី ១សែន៥ពាន់នាក់កំពុងរស់នៅអ៊ីស្រាអ៊ែល
ក្នុងចំណោមមហាសេដ្ឋីអន្តរជាតិប្រមាណជាចំនួន ២,១៥០ នាក់នៅលើពិភពលោកបច្ចុប្បន្ន គិតតាមចំនួនចុងក្រោយក្នុងឆ្នាំ ២០១៩ មានកំពូលសេដ្ឋី ២១ នាក់ ជាជនជាតិអ៊ីស្រាអែល។ ក្រៅពីនេះ ក៏មានពហុសេដ្ឋីល្មមៗប្រមាណជាចំនួន ១សែន៥ពាន់នាក់ កំពុងវិនិយោគយ៉ាងសកម្មនៅទូទាំងអ៊ីស្រាអ៊ែល។
មិនតែប៉ុណ្ណោះក្រុង Tel Aviv របស់អ៊ីស្រាអ៊ែលក៏ត្រូវបានជាប់ចំណាត់ថ្នាក់ថា ជាទីក្រុងលេខ ៦ នៅទូទាំងពិភពលោក ដែលមានមហាសេដ្ឋីច្រើនជាងគេ រួមជាមួយ ញូវយ៉ក ឡុងដុង ម៉ៃអាមី ហុងកុងនិងសិង្ហបុរី។
នេះគឺជាជំហានដំបូងនៃការស្តារសេដ្ឋកិច្ចឡើងវិញ។ បន្ទាប់ពីទទួលបានអតិផរណាស្ថិតក្រោមការគ្រប់គ្រងអ្នកវិនិយោគបរទេសបានចាប់ផ្តើមត្រឡប់មកវិញហើយវិនិយោគនៅក្នុងទីផ្សារដែលកំពុងរីកចម្រើនរបស់ប្រទេសអ៊ីស្រអ៊ែល។ ប្រការនេះបានជួយ ឲ្យអ៊ីស្រាអ៊ែលវិលត្រឡប់ទៅរកភាពរីកចម្រើនឡើងវិញនិងបង្កើតវិបុលភាពសេដ្ឋកិច្ចឡើងវិញ។
ហេតុអ្វីបានជាអ៊ីស្រាអ៊ែលមានម្ល៉េះ?
អ៊ីស្រាអ៊ែល មានចំណុចខ្លាំងជាច្រើនដែលពិភពលោកមិនបានយកចិត្តទុកដាក់នោះគឺ អត្ថន័យវប្បធម៌ដ៏អស្ចារ្យ កម្រិតទីផ្សារសេដ្ឋកិច្ចដ៏រីកលូតលាស់ បរិយាកាសដ៏ល្អសម្រាប់វិនិយោគិនដែលកំពុងស្វែងរកការអភិវឌ្ឍបច្ចេកវិទ្យា ព្រមជាមួយនិងទីក្រុងស្អាតៗច្រើន តំបន់និងជនបទដ៏ទាក់ទាញភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ។ល។ នៅឆ្នាំ ២០១៩ ដែលមានប្រជាជនប្រមាណ ៩ លាននាក់ កំពុងរស់នៅក្នុងប្រទេសអ៊ីស្រាអ៊ែល ដែលប្រទេសនេះមានមហាសេដ្ឋីច្រើនជាងប្រទេសណាៗទាំងអស់ ហើយអ្នកវិភាគសេដ្ឋកិច្ចរំពឹងថា ចំនួននេះនឹងបន្តកើនឡើងទៀត។
នយោបាយផ្នែកវិនិយោគដ៏ឈ្លាសវៃ រួមជាមួយ ប្រព័ន្ធអប់រំខ្ពស់ អ៊ីស្រាអ៊ែលបានក្លាយជាជម្រកដ៏ទាក់ទាញ បណ្តាអ្នកដែលចាប់ផ្តើមមានបំណង ចង់ចាប់អាជីវកម្មនិងភាពជាសហគ្រិននាទីកន្លែងដ៏អំណោយផលមួយ ព្រោះវាមានអ្វីគ្រប់យ៉ាងដែលក្រុមសហគ្រិនលើលោកត្រូវការ មិនថាសេដ្ឋកិច្ចមានស្ថេរភាព ការអភិវឌ្ឍន៍លឿនស្លេវនៃបច្ចេកវិទ្យា ព្រមជាមួយតួលេខពលរដ្ឋសរុបដែល៨៨% ទទួលបានការអប់រំខ្ពស់។
បរិយាកាសវិនិយោគដ៏វៀងវៃ
ក្រៅពីឧស្សាហកម្មទេសចរណ៍ និងទីផ្សារត្បូងពេជ្រ ប្រេង យើងមិនអាចមើលរំលង មូលហេតុសំខាន់មួយទៀត ដែលធ្វើឱ្យក្រុមអ្នកមានចូលចិត្តមកផ្សងព្រេងនៅប្រទេសអ៊ីស្រាអ៊ែលគឺច្បាប់ប្បញ្ញត្តិដែលយោគយល់ខ្លាំង ចំពោះមុខជំនួញថ្មីៗ ដោយផ្តល់ជំនួយធំ និងការគំាទ្រច្រើន ដូច្នេះអ៊ីស្រាអែល សឹងតែអាចចាត់ថា មានគុណសម្បត្តិផ្នែករកស៊ីអស្ចារ្យជាងប្រទេសស្ទើរតែទាំងអស់នៅលើពិភពលោកមិនថា ការបង់ពន្ធឬការរត់ការលិខិតស្នាមនានា។
អ៊ីស្រាអ៊ែលមាន អំណាចសេដ្ឋកិច្ចកើនឡើងជាលំដាប់
គេវិភាគថា ហើយក្នុងរយៈពេលពីរបីឆ្នាំទៀត ប្រទេសនេះអាចនឹងឈរនៅជាប់កម្រិតសេដ្ឋកិច្ចសហរដ្ឋអាមេរិកនិងចិន ដែលជាកម្លាំងសេដ្ឋកិច្ចធំបំផុតពីរនៅលើពិភពលោក។ អ្វីដែលមិនអាចមើលរំលងនៅពេលនិយាយអំពីសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់អ៊ីស្រាអ៊ែលគឺ បច្ចេកវិទ្យា។
ជាមួយនឹងអាជីវកម្មក្នុងស្រុកយានៅឆ្នាំ ២០១៩ អ៊ីស្រាអ៊ែលត្រូវបានជាប់ចំណាត់ថ្នាក់ជាប្រទេសច្នៃប្រតិដ្ឋថ្មីទី ៥ របស់ពិភពលោកដោយមានអ្នកវិទ្យាសាស្ត្រ និងអ្នកបច្ចេកទេសជាន់ខ្ពស់ ចំនួន ១៤០ នាក់ ស្មើ ១.៤% ចំណោមបុគ្គលិក ១០០០០ នាក់ ដែលនេះជាសមាមាត្រខ្ពស់បំផុតមួយនៅលើពិភពលោក។ នៅអាមេរិកមានអ្នកជំនាញបច្ចេកវិទ្យា ០.៨៥% ក្នុងចំណោមបុគ្គលិក ១ ម៉ឺននាក់ ហើយនៅជប៉ុនមានត្រឹម ០.៨៣% ក្នុងចំណោមបុគ្គលិក ១ ម៉ឺននាក់។
ទំាងនេះពិតជាកម្លាំង ដែលជំរុញឱ្យ ប្រជាជាតិជ្វីហ្វតែមួយគត់នៅលើពិភពលោកនេះ បានដើរតួនាទីកាន់តែសំខាន់និងយ៉ាងធំធេងក្នុងកិច្ចការពាណិជ្ជកម្មជាសកល ការច្នៃប្រតិដ្ឋត ការស្រាវជ្រាវបច្ចេកទេស និងការអភិវឌ្ឍនូវការរស់នៅប្រកបដោយសុខមាលភាពខ្ពស់បំផុត នៅមជ្ឈឹមបូព៌ា។
អតីតកាលដ៏លំបាកលំបិន
ទោះយ៉ាងណា គ្មានសុភមង្គលណាមួយដែលមិនឆ្លងកាត់ការឈឺចាប់នោះឡើយ។
នៅដើមទសវត្សឆ្នាំ ១៩៨០ សេដ្ឋកិច្ចអ៊ីស្រាអ៊ែល បានចុះខ្សោយសឹងឈានដល់ក្ស័យធននិងការបំផ្លាញសេដ្ឋកិច្ចជាតិទាំងមូល។ វិនិយោគិននានា បានដកខ្លួនគេចេញ ហើយបន្សល់នូវ វិបត្តិធនាគារដ៏ធំប៉ុនមេឃ ដែលធ្វើឱ្យមានសំណួរថា តើអ៊ីស្រាអែលអាចសងបំណុលបរទេសបានដែរឬទេ។
នៅឆ្នាំ ១៩៨៥ មេដឹកនាំអ៊ីស្រាអែល បានប្រមូលផ្តុំគ្នាដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលកំពុងចលាចល។ ពួកគេបានឈានដល់កិច្ចព្រមព្រៀងកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល និងធ្វើឯកជនភាវូបនីយកម្ម ។
ចំណុចគួរកត់សម្គាល់
អ៊ីស្រាអែលពិតជាកន្លែងមាស សម្រាប់អ្នកដែលចង់បង្កើនទ្រព្យសម្បត្តិរបស់ពួកគេ ដោយវិនិយោគក្នុងទីកន្លែងមួយដែលមានច្បាប់និងគោលនយោបាយដ៏យោគយល់លើការបង់ពន្ធ ដូច្នេះវាមិនមានអ្វីគួរឱ្យឆ្ងល់ទេ ដែលមហាសេដ្ឋីកាន់តែច្រើនឡើង កំពុងធ្វើដំណើរឆ្ពោះទៅកាន់ អ៊ីស្រាអ៊ែល។
តាមប្រភពព័ត៌មានពី “ Globle ” ការវិនិយោគដ៏ធំនិងដំបូងបង្អស់មិនធ្លាប់មានពី Microsoft បានលេចឡើងនៅក្នុងប្រទេសអ៊ីស្រាអ៊ែលកាលពីឆ្នាំ ២០១៦ ដែលធ្វើឱ្យ មហាសេដ្ឋី ប៊ីលហ្គេត ក្លាយជាជាវិនិយោគិនដ៏ធំម្នាក់ក្នុងចំណោមក្រុមហ៊ុនវិនិយោគកម្មសិទ្ធិបញ្ញាបច្ចេកវិទ្យានៅទីនោះ។
នៅក្នុងសុន្ទរកថាមួយ ដែលត្រូវបានផ្សព្វផ្សាយដល់អ្នកចូលរួមជាង ២,០០០ នាក់នៅក្នុងព្រឹត្តិការណ៍ Think Next ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Microsoft ២០១៧ នៅអ៊ីស្រាអែលលោក ប៊ីលហ្គេត បាននិយាយថា ការចូលរួមវិភាគទានរបស់អ៊ីស្រាអែលចំពោះវិស័យបច្ចេកវិទ្យាកំពុងធ្វើឱ្យពិភពលោកប្រសើរឡើង។
លោកហ្គេតបានសម្រចចិត្តបើកមជ្ឈមណ្ឌលបច្ចេកវិទ្យាដំបូងនៅក្រៅសហរដ្ឋអាមេរិកគឺនៅអ៊ីស្រាអ៊ែល ដោយសារថាអ្នកបច្ចេកវិទ្យាកំពូលៗរបស់លោកមានកំណើតមកពីអ៊ីស្រាអ៊ែល ហើយភាគច្រើននៃពួកគេចង់វិលត្រឡប់ទៅផ្ទះវិញ៕
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល