KPT+
ចង់រស់ឱ្យបានដល់អាយុ១០០? មានវិធី!
ច្បាប់សាមញ្ញ តែត្រូវមានវិន័យក្នុងការធ្វើតាមដិតដល់ ប្រសិនបើអ្នកចង់រស់ដល់ ១០០ ដើម្បីមានពេលនៅតាមមើលថែទំាកូនប្រុសស្រី ថែម្តាយឳពុកចាស់ជរា ឬរស់នៅកសាងស្នាដៃ ហេតុផលអ្វីក៏ដោយ ធ្វើតាមវិធីទំាងប៉ុន្មាននេះចុះ អាយុវែងមិនខាន!
ដំណឹងល្អមួយគឺ ប្រទេសអ្នកមានដែលគេដឹងមុនយើងធ្វើបានមុនយើង គឺជនជាតិអាមេរិកដែលមានអាយុលើសពី ១០០ ឆ្នាំ មានតួលេខ កើនឡើងជិត ៤១% ក្នុងចន្លោះពីឆ្នាំ ២០០០ ដល់ ២០១៩ ដោយសារតែការផ្លាស់ប្តូរទម្លាប់រស់នៅ។
ទីមួយ ស្រលាញ់ខ្លួនស្ងួនអាហារ
ពួកគេឈប់ញាំសាច់ក្រហមចេញ អាហារកំប៉ុងតម្លៃថោកកាឡូរីខ្ពស់ កូឡេស្តេររ៉ូលខ្លាំង និងបណ្តាភេសជ្ជៈ នំជាតិស្ករ លើកលែងតែសូកូឡាដែលជួយដល់សុខភាព។ គ្រប់គ្នាមិនចាំបាច់ឆ្លងកាត់ទុក្ខកិរិយា ដោយការ តមសាច់ដ៏តឹងរ៉ឹងនោះទេ តាមពិតការស្រាវជ្រាវបានបង្ហាញថា ការបរិភោគសាច់ក្រហមខ្លះ សម្រាប់ប្រូតេអ៊ីនដោយបរិភោគរួមជាមួយបណ្តារុក្ខជាតិដែលមានគុណភាពខ្ពស់ (ដូចជាសណ្តែកសៀងឬចំណិតខ្ទឹមបារំាងអាចទូទាត់គ្នាបាន) ខ្ទឹមឬជី ចត់ៗហាងៗល្វីងៗទំាងនោះ អាចចូលទៅជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុល កាត់បន្ថយហានិភ័យនៃការស្លាប់មុនអាយុជាពិសេសពីជំងឺបេះដូង។ ចូរបរិភោគផ្លែឈើស្រុក ហេតុផល គឺវាថោកល្អព្រមទំាងនៅមិនឆ្ងាយពីថ្ងៃដែលកាច់ធ្វើឱ្យវីតាមីននៅពេញ ព្រមទំាងមិនមានគីមីប្រឈមច្រើន។
២ រស់នៅបែបចូលនិវត្តន៍គំនិតអវិជ្ជមាន និងបែបទើបតែចេញធ្វើការផ្នែកគំនិតវិជ្ជមាន
មនុស្សដែលចេះបែងចែកការកំសាន្តតាមរយៈការលំហែកាយ នឹងមានអាយុវែង(ការកម្សាន្តមិនមែនផឹកស្រាលេងល្បែងទេ) ការអាន សរសេរ ដើរលំហែកាយ ថតរូបកាត់វីដេអូ ថតកំប្លែងថតទេសភាព សុទ្ធសឹងជាការកម្សាន្តដែលនាំមកនូវអាយុវែងហើយបន្សល់ស្នាដៃទៀត។ ចំណាយពេលជាមួយកូនប្រពន្ធប្តី ចាស់ព្រឹទ្ធាចារ និយាយរឿងបុរាណនិទានរឿង គេងតង់ រស់នៅនឹងធម្មជាតិទំាងនេះជាសញ្ញានៃអាយុវែង។ មួយខែអានសៀវភៅហោចណាស់មួយក្បាល ដើរលេងហោចណាស់ម្តង ញ៉ាំអាហារសុខភាពរាល់ថ្ងៃ ផឹកសុរាច្រើនណាស់ម្តងគត់ហើយ កុំផឹកដល់ស្រវឹង ជួបមិត្តចាស់ៗនិយាយលេងបានច្រើន ប្រើពេលវេលាឱ្យមានសន្តិភាពចិត្តជាជាងរត់ប្រណាំងជាមួយតិចណូឡូជី សម្ភារៈនិយម។
៣ គ្រប់គ្រងលើភាពតានតឹង
យើងកម្ចាត់បានជំងឺស្ត្រេសដោយការធ្វើសកម្មភាពរាងកាយយ៉ាងតិច ៣០ នាទីក្នុងមួយថ្ងៃដូចជាដើរឬធាក់កង់ នឹងបន្ថយហានិភ័យនៃការស្លាប់។ សកម្មភាពពលកម្ម បូមធូលីផ្ទះឬកាត់ស្មៅនឹងជួយយើងដូចគ្នា។ ខ្លាញ់ក្បាលពោះ និងការលើសទម្ងន់ធ្វើឱ្យអ្នកប្រឈមនឹងជំងឺជាច្រើនដូចជាទឹកនោមផ្អែមមហារីកនិងជំងឺបេះដូង។ ចំណែក ស្ត្រេសច្រើនពេកអាចបង្កើនហានិភ័យនៃជំងឺតានតឹងសសៃឈាម ដែលពិបាកក្នុងការមានអាយុវែងបំផុត។ ដើម្បីដោះស្រាយ ការធ្វើសមាធិគឺជាវិធីសាស្ត្រមួយដែលមានប្រសិទ្ធភាពបំផុត ប៉ុន្តែនៅមិនឈ្នះ ការរស់នៅជិតមនុស្សវិជ្ជមានទេ។ សម្រាប់ការកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃសុខភាពផ្លូវចិត្ត សូម្បីតែលំហាត់ដកដង្ហើមសាមញ្ញ ៗ ធ្វើការជាមួយមនុស្សល្អៗ ចិត្តស្មោះក៏អាចជួយបានដែរ។ ក្នុងមួយថ្ងៃមួយថ្ងៃសូមអង្គុយស្ងៀមពីរបីនាទីបន្ទាប់ពីហត់នឿយ ហើយមិនផ្តោតអារម្មណ៍លើអ្វី ក្រៅពីដកដង្ហើមចូលនិងព្យាយាមដកដង្ហើមចេញ យឺត ៗ ដល់ចំនួនបួនប្រាំដងឬច្រើនជាងនេះ។
សម្រាកហូបកាហ្វេ និងនិយាយគ្នាលេងសើចក្អាកក្អាយជាការបង្កើនអាយុ៕
ប្រែសម្រួល៖ ស្រស់
ចុចអាន៖ ហេតុអ្វីសង្គមមិនសូវទុកចិត្តលើចំណងគូស្នេហ៍ដែលមានអាយុខុសគ្នាច្រើនពេក?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា