Connect with us

សុខភាព

តើគួរធ្វើយ៉ាងណា ពេល​អ្នក​តឹង​ច្រមុះ និង​ហៀរ​សំបោរ​?

បានផុស

នៅ

​ការ​តឹង​ច្រមុះ ឬ​ហៀរ​សំបោរ អាច​បណ្តាលមកពី​ជំងឺ​គ្រុនផ្តាសាយ ឬ​អាល់​ឡែ​ហ្ស៊ី​។ ការ​មាន​សំបោរ​ជាច្រើន​នៅក្នុង​ច្រមុះ អាច​បណ្តាល​ឲ្យ​មានការ​បង្ក​រោគ​នៅក្នុង​ត្រចៀក​កណ្តាល​ចំពោះ​កុមារ ឬ​ការ​រលាក​នៅក្នុង​ច្រមុះ​ចំពោះ​មនុស្ស​ចាស់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដើម្បី​ជួយ​បំបាត់​ការ​តឹង​ច្រមុះ យើង​ត្រូវអនុវត្ត​ដូច​ខាង​ក្រោយនេះ៖

១) ចំពោះ​កុមារ​តូចៗ បូម​យក​សំបោរ​ចេញ​ដោយ​បន្តក់ ឬ​លាង​ជាមួយ​ទឹក​សេរ៉ូម​ប្រៃ​

២) មនុស្ស​ជំទង់ និង​មនុស្ស​ចាស់ អាច​បាញ់​លាង​ដោយ​ទឹក​សេរ៉ូម​ប្រៃ​ចូលក្នុង​រន្ធ​ប​ច្រមុះ​ទាំងសង្ខាង​។ ការធ្វើ​របៀបនេះ នឹង​អាចជួយ​ពង្រា​វ​សំបោរ​ហើយ​ធ្វើ​ឲ្យ​អ្នកជំងឺ​ដកដង្ហើម​បាន​ស្រួល​

៣) ឆ្ពង់​ទឹក​ក្តៅ ឬ​ទឹក​សេរ៉ូម​ប្រៃ​

៤) ជូត​សំបោរ​ចេញ តែ​មិនត្រូវ​ញើស​បញ្ចេញ​ដោយ​ប្រើ​ចលនា​ខ្លាំងៗ​។ ការ​ញើសសំបោរ​អាច​នាំ​ឲ្យ​ឈឺ​ត្រចៀក និង​មាន​ការបង្ក​រោគ​នៅក្នុង​ច្រមុះ​

៥) ចំពោះ​អ្នក​ដែល​ឈឺ​ត្រចៀក ឬ​រលាក​ច្រមុះ​ជា​ញឹកញាប់ ដែល​បណ្តាលមកពី​ជំងឺ​គ្រុនផ្តាសាយ គេ​អាចជួយ​បង្ការ​បញ្ហា​ទាំងនេះ​បាន​ដោយ​ប្រើ​ថ្នាំ​បន្តក់​ច្រមុះ​បំបាត់​ការ​តឹង​ច្រមុះ​

៦) ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវ​ប្រុងប្រយ័ត្ន​ការប្រើប្រាស់​ថ្នាំ​បន្តក់​ច្រមុះ​ដើម្បី​កាត់បន្ថយ​ការឈឺចាប់​។​

​ប្រយ័ត្ន​៖ ការប្រើ​ថ្នាំ​ដំណក់​បំបាត់​ការ​តឹង​ច្រមុះ មិនត្រូវ​ឲ្យ​លើសពី ៣​ដង​ក្នុង​មួយថ្ងៃ និង​មិនត្រូវ​ប្រើ​ឲ្យ​លើសពី ៣​ថ្ងៃ​ទេ​។​

“​សូម​អញ្ជើញ​មកជួប​ពិភាក្សា​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ ផ្នែក​ឯកទេស​ត្រចៀក ច្រមុះ និង​បំពង់ក នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ទទួលបាន​ការប្រឹក្សា​លំអិត​បន្ថែម និង​ការព្យាបាល​ទៅតាម​ស្ថានភាព​ជំងឺ​ប្រកបដោយ​ជោគជ័យ​”៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​តិចនិក៥យ៉ាង ជួយឲ្យ​សួតមាន​សុខភាពល្អ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់

សន្តិសុខសង្គម២ ម៉ោង មុន

Update៖ ករណីប្រទះឃើញសពស្ត្រីម្នាក់នៅឃុំចំបក់ សមត្ថកិច្ចសន្និដ្ឋានថាអាចមកពីប្រតិកម្មថ្នាំ ខណៈឃាត់ខ្លួនម្ចាស់គ្លីនិកមួយកន្លែងមកសួរនាំ

សន្តិសុខសង្គម១០ ម៉ោង មុន

ឃាត់ខ្លួនក្រុមបងធំរហស្សនាម DP Zin (ដើមពោធិ៍) ក្រោយដេញកាប់យុវជន២នាក់បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី ស្នើរដ្ឋសភា​ ជ្រើសតាំងលោក ប្រាក់ សុខុន ជារដ្ឋមន្ត្រីក្រសួងការបរទេសវិញ

សន្តិសុខសង្គម៤ ម៉ោង មុន

ឆ្លងចរន្តម៉ាស៊ីនត្រជាក់ ឆេះបន្ទប់ជាន់ទី ០១ ក្នុងផ្ទះល្វែង ០១ កន្លែង ខូចខាតស្ទើរទាំងស្រុង

Sokha Hotels

ព័ត៌មានពេញនិយម