Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម ជុងអ៊ុន កំពុងបាត់ខ្លួន?

បានផុស

នៅ

យោងតាមរូបថត ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប្រទេសកូរ៉េខាងជើងបានបង្ហាញថា​ មេដឹកនាំ គីម ជុងអ៊ុន មិនបានចូលរួមក្នុងការបាញ់សាកល្បងមីស៊ីល Ballistic ថ្មីរបស់ប្រទេសនេះទេ។

This image has an empty alt attribute; its file name is np_file_77546-1024x682.jpeg

ទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA របស់កូរ៉េខាងជើងបាននិយាយថា មីស៊ីលយុទ្ធសាស្ត្រប្រភេទថ្មីចំនួនពីរគ្រាប់ បានវាយប្រហារចំគោលដៅនៅឯនាយឆ្នេរសមុទ្រ ភាគខាងកើតកាលពីថ្ងៃព្រហស្បតិ៍។

រូបថតនៅលើគេហទំព័ររបស់កាសែត Rodong Sinmun នៃប្រទេសកូរ៉េខាងជើង បានបង្ហាញពីការបាញ់មីស៊ីលចេញពីជើងទម្រ ក្នុងអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។

This image has an empty alt attribute; its file name is 40956328-0-image-a-62_1616721230999.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ រូបភាពដែលចេញផ្សាយដោយ KCNA មិនបានបង្ហាញពីវត្តមាន មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទេ ដែលជាធម្មតា លោកមិនដែលខកខានចំពោះព្រឹត្តិការណ៍បែបនេះឡើយ

រឿងនេះបានបង្កឲ្យមានមន្ទិលសង្ស័យថា តើលោក គីម ជុងអ៊ុន បាត់ខ្លួនឬក៏យ៉ាងណា ហើយពេលនេះលោកកំពុងស្ថិតនៅឯណា។

This image has an empty alt attribute; its file name is 40956326-0-image-a-61_1616721214677.jpg

KCNA បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់លោក Ri Pyong Chol ដែលត្រួតពិនិត្យការធ្វើតេស្តនេះ ដោយបាននិយាយថា ការអភិវឌ្ឍអាវុធថ្មីគឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការពង្រឹងអំណាចយោធារបស់ប្រទេស និងរារាំងរាល់ការគំរាមកំហែងផ្នែកយោធាដែលមាននៅក្នុងឧបទ្វីបកូរ៉េ។

This image has an empty alt attribute; its file name is 40956330-0-image-a-60_1616721204732.jpg

ការបាញ់សាកល្បងនេះ គឺជាការបង្កហេតុធំបំផុតលើកដំបូងរបស់កូរ៉េខាងជើង ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ឡើងកាន់តំណែងកាលពីខែមករា។

អ្នកជំនាញខ្លះនិយាយថា ប្រទេសកូរ៉េខាងជើង មានគោលបំណងដាក់សម្ពាធលើរដ្ឋបាលលោក បៃដិន ដើម្បីបង្កើនអានុភាពរបស់ខ្លួននៅក្នុងកិច្ចចរចានាពេលអនាគត៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ កូរ៉េខាងជើង ថា មីស៊ីលដែលបាញ់កាលពីម្សិលមិញជាការសាកល្បងប្រព័ន្ធអាវុធយុទ្ធសាស្ត្រថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៩ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២២ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ២១ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៦ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម