ជីវិតកម្សាន្ដ
រំភើបណាស់! បវរកញ្ញាកម្ពុជា លីវ ជីលី ទទួលបានពាន Grand Pageant’s Choice Award
កញ្ញា លីវ ជីលី Miss Grand Cambodia 2020 ដែលកំពុងតែចូលរួមប្រកួតនៅក្នុងកម្មវីធីដ៏អស្ចារ្យលំដាប់ពិភពលោក Miss Grand International 2020 ដោយបានធ្វើការប្រកួតប្រជែងជាច្រើនវគ្គមកហើយ ដែលក្នុងរាត្រីនៃថ្ងៃនេះ ជាវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីផងដែរ។
ដោយឡែកក្នុងកម្មវិធី Miss Grand International 2020 ក៏បានឃើញមានការប្រកួតមួយ ដែលរៀបចំដោយ Miss Grand Pageant Insider បានដាក់រូបភាពបេក្ខភាព Miss Grand តំណាងប្រទេសនីមួយៗនៅលើបណ្ដាញសង្គម ក្នុងការជ្រើសរើស Miss Grand ប្រទេសណាមួយមានការគាំទ្រច្រើនជាងគេ ដើម្បីទទួលបានពានរង្វាន់ « Grand Pageant’s Choice Award»។
ក្នុងនោះដែរ ឃើញថា លទ្ធផលនៃការប្រកួតនេះ Miss Grand Pageant Insider បានប្រកាសយប់មិញនេះ គឺ Miss Grand Cambodia 2020 លីវ ជីលី ជាអ្នកឈ្នះបានពានរង្វាន់ «Grand Pageant’s Choice Award» នេះ ដោយទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេបង្អស់ក្នុងចំណោម Miss Grand ទាំង៦៣ប្រទេស។
ជាមួយគ្នានោះ បន្ទាប់ពីឃើញ កញ្ញា លីវ ជីលី ទទួលបានពានរង្វាន់នេះ ធ្វើឲ្យមហាជនខ្មែរមានការរំភើបសប្បាយរីករាយព្រមទាំងចូលរួមអបអរសាទរគ្រប់ៗគ្នា ចំពោះជ័យជំនះមួយនេះ៕
អត្ថបទផ្ដល់ដោយ៖ Poraman
ចុចអាន៖អបអរសាទរ! ឈុតតំណាងជាតិកម្ពុជា ឈរលំដាប់លេខ១ ក្នុងចំណោមឈុតតំណាងជាតិស្អាតជាងគេ
ចុចអាន៖អបអរសាទរ! Miss Grand Cambodia ជាប់ចូលវគ្គជម្រុះ២០នាក់ ខណៈFanកម្ពុជាVoteគាំទ្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan