ព័ត៌មានជាតិ
បុគ្គលិកស្ថានទូតបរទេសចំនួន៧៤១នាក់ បានចាក់វ៉ាក់សាំងរួចរាល់ ហើយបុគ្គលិកអង្គការអន្តរជាតិចំនួន១.៦៧១នាក់ទៀត កំពុងដំណើរការ
ក្រសួងសុខាភិបាលបានឲ្យដឹងនៅថ្ងៃទី២៧ ខែមីនា នេះថា បុគ្គលិកស្ថានទូតបរទេសចំនួន១៨ នៅរាជធានីភ្នំពេញ បានចាក់វ៉ាក់សាំងរួចរាល់ ហើយអង្គការអន្តរជាតិចំនួន៤៤ កំពុងដំណើរការចាក់វ៉ាក់សាំង ក្នុងនោះក៏មានអង្គការមួយចំនួនទៀត នឹងចាប់ផ្តើមដំណើការ ចាប់ពីចុងខែមីនា ឆ្នាំ២០២១ តទៅផងដែរ។
ក្រសួងសុខាភិបាលបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសរបស់ខ្លួនថា ស្ថានទូតចំនួន១៨ នៅរាជធានីភ្នំពេញ ដែលមានបុគ្គលិកសរុបចំនួន៧៤១នាក់ បានចាក់វ៉ាក់សាំងរួចរាល់នៅថ្ងៃទី២៦ ខែមីនា នៅមន្ទីរពេទ្យកុមារជាតិ ហើយអង្គការអន្តរជាតិចំនួន៤៤អង្គការ ដែលស្ថិតនៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ មានបុគ្គលិកសរុបចំនួន១.៦៧១ នាក់ បាននឹងកំពុងដំណើរការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកាល់ម៉ែត ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ចំណែកអង្គការអន្តរជាតិពហុភាគី និងទ្វេភាគីមួយចំនួនទៀត មានបុគ្គលិកចំនួន៤៤៣ នាក់នឹងត្រូវរៀបចំចាក់ជូនចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ តទៅនៅមន្ទីរពេទ្យព្រះអង្គឌួង។
បើតាមក្រសួងសុខាភិបាល នេះជាការយកចិត្តទុកដាក់លើសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាសុខភាពរបស់មនុស្សទូទៅ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់សាធារណជនទាំងអស់ ត្រូវបន្តអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ជាពិសេសត្រូវបន្តអនុវត្តវិធានការ *៣ការពារ និង៣កុំ” ហើយអញ្ជើញទៅចាក់វ៉ាក់សាំងតាមវេន ដែលបានកំណត់ ដោយអាជ្ញាធរ៕
អត្ថបទ ៖ កោះកែវ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់