សុខភាព
ស្វែងយល់អំពី ជំងឺរបេង!
ជំងឺរបេងគឺជំងឺកាចសាហាវមួយ ដែលអាចឆក់យកជីវិតមនុស្សបាន ប្រសិនបើយើងធ្វេសប្រហែសមិនបានធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងប្រញាប់ប្រញាល់ព្យាបាលអោយទាន់ពេល និងតាមកាលកំណត់ជាក់ច្បាស់មួយ។ ជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈផ្លូវដង្ហើម ។ វានឹងទៅបំផ្លាញប្រព័ន្ធដង្ហើម (សួត) ខួរក្បាល ឬសរីរាង្គផ្សេងៗក្នុងខ្លួនយើង ដែលធើ្វឲ្យស្ថានភាពសុខភាពចុះថមថយជាលំដាប់ ស្គមរីងរៃ រហូតដល់ប្រឈមការបាត់បង់ជីវិត។

តែប្រសិនបើអ្នកជំងឺមកពិនិត្យសុខភាពទាន់ពេលវេលា ដែលនឹងផ្តល់រោគវិនិច្ឆ័យប្រាកដប្រជាដោយគ្រូពេទ្យជំនាញ និង ទទួលយកការព្យាបាលដោយលេបថ្នាំតាមវេជ្ជបញ្ជា តាមដានក្នុងរយៈកាលកំណត់មួយ នោះជំងឺរបេងនេះ នឹងអាចព្យាបាលឲ្យជាសះស្បើយបាន។

១) រោគសញ្ញា ៖
អ្នកដែលកើតជំងឺរបេងមានអាការៈ
- គ្រុនក្តៅ ពេលរសៀល
- អស់កំលាំង ហេវហត់
- បែកញើសយប់
- ក្អករ៉ាំរ៉ៃ ២ ទៅ៣សបា្តហ៏
- ឈឺក្បាល ឡើងកូនកណ្តុរករ ក្នុងពោះ …
- អាចមានរោគសញ្ញាតិចតួច ដូចជាអស់កំលាំង ថយអាហារ ស្រកទម្ងន់(ស្គម)។

២) មូលហេតុ ៖
មេរោគបង្កជម្ងឺរបេង គឺបេកា ឬ មីកូបាក់តេរីយូម តូយប៊ែគុយឡូសីស។
៣) ការព្យាបាល ៖
ជំងឺនេះព្យាបាលដោយការលេបថ្នាំរបេងដែលមានប្រសិទ្ធភាពខ្ពស់ និងមាននៅទូទាំងប្រទេសកម្ពុជា (ជាទូទៅ ករណីជំងឺមិនធ្ងន់ធ្ងរ ការព្យាបាលធ្វើឡើងនៅតាមមណ្ឌលសុខភាព)។

បញ្ជាក់៖ ករណីជំងឺមានសភាពធ្ងន់ធ្ងរ ដោយសារការវិវត្តន៍នៃជំងឺផ្ទាល់ ឫមកពីផលវិបាកនៃជំងឺ ឫស្ថានភាពស្មុគស្មាញនៃអ្នកជំងឺ ការព្យាបាតម្រូវឲ្យសម្រាកនិងសង្គ្រោះក្នុងមន្ទីរពេទ្យជាមួយក្រុមវេជ្ជបណ្ឌិតជំនាញ។

៤) ការការពារ ៖
- ចាក់វ៉ាក់សាំងបេសេហ្សេ ចំពោះទារកទើបកើត។
- ត្រូវព្យាបាលបង្ការ ករណីកុមារអាយុចាប់ពី៥ឆ្នាំចុះក្រោម ដែលនៅប្រាស្រ័យជាមួយអ្នកមានការឆ្លងរបេងបេកាវិជ្ជមាននៅផ្ទះជាមួយ។
- ថែរក្សារអនាម័យទូទៅ ដោយពាក់ម៉ាស់មាត់និងច្រមុះ ករណីសង្ស័យមានជំងឺរបេង។

សូមចូលរួមទាំងអស់គ្នា ដើម្បីគ្រួសារបានសុខសាន្ត និងគ្មានជំងឺរបេង៕
រស្មី


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត