Connect with us

ព័ត៌មានអន្ដរជាតិ

សង្វេគ​ណាស់​! អ្នកតវ៉ា​មីយ៉ាន់ម៉ា​ជាង​១០០នាក់​ត្រូវ​បាន​សម្លាប់ម្សិលមិញ

បានផុស

នៅ

តាម​ប្រភព​សារព័ត៌មាន​ក្នុង​ស្រុក និង​សាក្សី​បាន​និយាយ​ថា កម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា​បាន​សម្លាប់​មនុស្ស​១១៤​​នាក់​​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃសៅរ៍ ទី​២៧ ខែ​មីនា ម្សិល​មិញ ដែល​​បាន​ក្លាយ​ជា​ថ្ងៃ​ថ្លុក​ឈាម​​បំផុត ចាប់​តាំង​រដ្ឋ​ប្រហារ​យោធា​កាល​ពី​ដើម​ខែ​កុម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បង្ក្រាប​ពោរពេញ​ដោយ​ហិង្សា​បណ្តាល​ឲ្យ​​អ្នក​តវ៉ា​ស្លាប់​ច្រើន​បំផុត​នេះ​បាន​កើត​ឡើង​ចំឱកាស​ទិវា​អបអរសាទរ​កង​កម្លាំង​ប្រដាប់​អាវុធ​ ដែល​ឧត្តម​សេនីយ៍ជាន់​ខ្ពស់ Min Aung Hlaing មេ​ដឹក​នាំ​របប​យោធា​បាន​និយាយ​ក្នុង​ពិធី​ដង្ហែ​ព្យុះហយាត្រា​នៅ​រដ្ឋធានី​ណាយពិដោ​ថា ទាហាន​របស់​គាត់​នឹង​ការពារ​ប្រជា​ជន និង​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ។

ទូរទស្សន៍​បាន​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​ថា អ្នក​តវ៉ា​ប្រឈម​នឹង​ការ​បាញ់​សម្លាប់ចំក្បាល និង​ពី​ក្រោយ។ ទោះ​ជា​បែប​នេះ​ក្តី​ បាតុករ​នៅ​តែ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​១​កុម្ភៈ ដែល​ចេញ​តវ៉ា​តាម​ផ្លូវ​ស្ទើរ​ពេញ​ទូទាំង​ប្រទេស។

តាម​ប្រភព​សារព័ត៌មាន Myanmar Now បាន​ផ្សាយ​ថា មនុស្ស​១១៤​នាក់​ត្រូវ​បាន​សម្លាប់​​ដោយ​កម្លាំង​សន្តិសុខ​ទូទាំង​ប្រទេស។

យ៉ាង​ហោច​ណាស់​អ្នក​តវ៉ា​​៤០​​នាក់​ក្នុង​នោះ​មាន​ក្មេង​ស្រីម្នាក់​អាយុ​១៣​​ឆ្នាំ​ត្រូវ​បាន​សម្លាប់​នៅ​ទី​ក្រុង​ម៉ាន់ដាឡាយ។ ចំណែក​នៅ​ទី​ក្រុងធំ​បំផុត យ៉ាំងហ្គោន ហោច​ណាស់​មនុស្ស​២៧​​នាក់​ត្រូវ​បាន​សម្លាប់។

នៅ​តំបន់ Sagaing ក្មេង​ប្រុស​អាយុ​១៣​ឆ្នាំ​ម្នាក់​ត្រូវ​បាន​សម្លាប់។

លោក Sasa អ្នក​នាំ​ពាក្យ CRPH​ ដែល​ជា​ក្រុម​ប្រឆាំង​នឹង​របប​យោធា​បង្កើត​ឡើង​ដោយ​សមាជិកសភា​បណ្តេញ​ចេញ​ បាន​និយាយ​វេទិកា​តាម​អនឡាញ​មួយ​ថា ៖«ថ្ងៃ​​នេះ​គឺ​ជា​ថ្ងៃ​ដ៏​អាម៉ាស់​សម្រាប់កង​កម្លាំង​ប្រដាប់​អវុធ»។

ទន្ទឹម​ជា​មួយ​គ្នា​នេះ ក្រុម​មួយ​ក្នុង​ចំណោមក្រុម​ប្រដាប់​អាវុធ​ជន​ជាតិ​ភាគ​តិចពីរនៅ​ប្រទេស​មីយ៉ាន់ម៉ា គឺសហភាព​ជាតិ Karen បាន​​និយាយ​ថា ខ្លួន​​បាន​​វាយ​លុក​ប៉ុស្តិ៍​កង​ទព័​មួយ​នៅ​​ជិត​ព្រំ​ដែន​ថៃ ដោយ​សម្លាប់​មនុស្ស​១០​នាក់ រាប់​បញ្ចូល​ទាំង​វរសេនីយ៍​ទោ​ម្នាក់ និង​បាត់​សមាជិក​របស់ខ្លួន​ម្នាក់។

​គិត​ទាំង​ថ្ងៃ​សៅរ៍ ម្សិល​មិញ​នេះ​ផង​ ​ជន​ស៊ីវិ​ល​ត្រូវ​បាន​គេ​រាយ​ការណ៍​មាន​ចំនួន​ជាង​៤៤០​នាក់​ហើយត្រូវ​បាន​​សម្លាប់។

ប្រតិភូ​សហភភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​មីយ៉ាន់ម៉ា បាន​និយាយ​ថា ៖«ទិវា​​អបអរសាទរ​កង​កម្លាំង​ប្រដាល់​អាវុធ»​មីយ៉ាន់ម៉ា​លើក​ទី​៧៦​នឹង​ត្រូវ​បាន​ចារ​ទុក​ជា​ថ្ងៃ​នៃភ័យ​រន្ធត់ និង​អាម៉ាស់។ ការ​សម្លាប់​ជន​ស៊ីវិល​គ្មាន​អាវុធ​ក្នុង​ដៃ​រាប់​បញ្ចូល​ទាំង​ក្មេង​ផង​គឺ​ជា​អំពើ​ដែល​មិន​​អាចកំណត់​បាន៕

អាន​បន្ដែម៖ ​ថ្ងៃ​នេះ​ជា​ថ្ងៃ​ថ្លុក​ឈាម​បំផុត ហោច​ណាស់​​៥០​នាក់​ត្រូវ​បាន​សម្លាប់​នៅ​មីយ៉ាន់

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម