Connect with us

សុខភាព

ហាមពាក់ម៉ាសឱ្យក្មេងអាយុក្រោម២ឆ្នាំដាច់ខាត ព្រោះបង្កគ្រោះថ្នាក់ខ្លាំងជាងឆ្លងកូវីដទៅទៀត

បានផុស

នៅ

ដើម្បីការពារការរីករាលដាលនៃវីរុសកូវីដ-១៩ ក្រសួងសុខាភិបាលបានណែនាំឱ្យគ្រប់គ្នា ពាក់ម៉ាសនៅតាមទីសាធារណៈ និងរាល់ពេលជួបជាមួយអ្នកផ្សេងក្រៅពីសមាជិកគ្រួសារ។ ពាក់ម៉ាសជាវិធានការសុវត្ថិភាពមួយបន្ថែមពីលើការរក្សាគម្លាតនិងការលាងដៃជាប្រចាំ។

Coronavirus deaths top 560 as cases exceed 28,000 - ABC News
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការពាក់ម៉ាសនៅតាមទីសាធារណៈមានសារៈសំខាន់ណាស់ ព្រោះការសិក្សាបានបង្ហាញថា ចំនួនមនុស្សដែលវិជ្ជមានកូវីដ-១៩ មានឱកាសឆ្លងខ្ពស់ពីការជួបផ្ទាល់ដោយគ្មានម៉ាសការពារហ្នឹងឯង។

Premium Photo | Baby wearing surgical mask stay at home.

ទន្ទឹមនឹងនេះ ទារកក្រោម២ឆ្នាំ មិនត្រូវបានលើកទឹកចិត្តឱ្យពាក់ម៉ាសឡើយ។  ហេតុអ្វីបានជាទារកនិងក្មេងតូចដែលទើបចេះដើរតេះតះមិនអនុញ្ញាតឱ្យពាក់ម៉ាស? ហើយតើកូនៗរបស់អ្នក អាចមានសុវត្ថិភាពនៅទីសាធារណៈដោយគ្មានម៉ាសដោយរបៀបណា?

Are Surgical and N95 Masks Effective for Children? | Health Plus

យោងតាមរបាយការណ៍ពីមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ CDC របស់សហរដ្ឋអាមេរិកបានរាយការណ៍ថា ទារកដែលទើបតែកើត ដល់ ២ ឆ្នាំ មិនគួរពាក់ម៉ាសឱ្យទេ ព្រោះក្មេងតូចមានប្រព័ន្ធដង្ហើមខ្សោយ មិនខ្លាំងដូចមនុស្សចាស់ ។ អ្នកជំនាញបន្ថែមថា ​ក្មេងតូចដកដង្ហើមតាមច្រមុះតែមួយ មិនទាន់ចេះដកដង្ហើមតាមមាត់ដូចមនុស្សធំ ដែលអាចធ្វើឱ្យពួកគេងាយថប់ដង្ហើមបំផុត ។

Talking to kids about face masks and tips to get them used to wearing one -  Care.com

ដោយឡែក វេជ្ជបណ្ឌិត Julia Sammons, M.D ប្រធានផ្នែកវេជ្ជសាស្ត្រនៃនាយកដ្ឋានបង្ការនិងកំចាត់មេរោគនៃមន្ទីរពេទ្យកុមារ Philadelphia និយាយថា នៅពេលដែលប្រព័ន្ធដង្ហើមខ្សោយនឹងធ្វើឱ្យខួរក្បាលខ្វះអុកស៊ីសែន ខួរក្បាលនឹងស្រូបយកនៅកាបូនឌីអុកស៊ីតដែលបញ្ចេញទៅក្រៅមិនរួចចូលមកវិញ នឹងបណ្ដាលឱ្យមានគ្រោះថា្នក់ដល់ប្រព័ន្ធប្រសាទរបស់ក្មេង ។ វេជ្ជបណ្ឌិតដដែលទូន្មានថា រឿងសំខាន់មួយទៀត ​មិនគួរយកទារកទើបនឹងកើតចេញពីផ្ទះនោះទេ លើកលែងតែមានការចាំបាច់ត្រូវយកទៅចាក់ថ្នាំបង្ការផ្សេងៗ ឬទៅជួបគ្រូពេទ្យពេលមានជំងឺប៉ុណ្ណោះ។

Thai Hospital Gives Newborns Tiny Face Shields Due to COVID-19 | Time

ប្រសិនមានករណីបន្ទាន់ ត្រូវយកក្មេងចេញក្រៅផ្ទះ គ្រូពេទ្យណែនាំឱ្យពាក់របាំងមុខ ជាជាងពាក់ម៉ាសឱ្យពួកគេ ឱបក្មេងជាប់នឹងទ្រូង ឬបើដាក់ក្នុងរទេះរុញត្រូវតែរក្សាគម្លាត ២ ម៉ែត្រពីអ្នកដទៃ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ whattoexpect

ចុចអាន៖ ប៉ុន្មានសំណួរអំពីកូវីដ-១៩ ស្ត្រីមានផ្ទៃពោះចង់ដឹងបំផុត

ចុចអាន៖ អំឡុងពេលកូវីដ មិនគួរញ៉ាំអាហារអស់នេះ ប្រយ័ត្នប្រព័ន្ធភាពស៊ាំចុះខ្សោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

បន្ទាប់​ពីវាយ​ប្រហារ​ម៉ិកស៊ិក ព្យុះ Helene ដ៏ខ្លាំងក្លានឹង​បន្ត​​​មានឥទ្ធិពល​នៅ​រដ្ឋ Florida

ព័ត៌មានជាតិ៨ នាទី មុន

ប្រមុខការទូតកម្ពុជា បញ្ជាក់ពីភាពចាំបាច់ការគោរពច្បាប់អន្តរជាតិ សំដៅរក្សាសណ្តាប់ធ្នាប់ពិភពលោក

ព័ត៌មានជាតិ១១ នាទី មុន

បណ្ឌិត អ៊ុន លាង ថា កម្ពុជាឆ្លងកាត់ឧបសគ្គច្រើនណាស់ទម្រាំទទួលបានសន្តិភាព ក៏ជាមេរៀនដល់ប្រទេសដែលកំពុងមានជម្លោះ

កីឡា១២ នាទី មុន

ប្រធាន​ NOC កម្ពុជាជួបឯកអគ្គរាជទូតជប៉ុន​ដើម្បបង្កើនកិច្ចសហប្រតិការកីឡា

ព័ត៌មានជាតិ១៨ នាទី មុន

ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកោះកុង ពិគ្រោះយោបល់គ្នាលើ​ផែនការគ្រប់គ្រងដែនជម្រកសត្វព្រៃតាតៃ

Sokha Hotels

ព័ត៌មានពេញនិយម