ជីវិតកម្សាន្ដ
ខេម ធ្វើឲ្យអ្នកសិល្បៈភ្ញាក់ផ្អើលគ្រប់គ្នានៅថ្ងៃសម្ពោធហាង
ភ្នំពេញ ៖ តារាចម្រៀងសម្លេងស្អករបស់ផលិតកម្ម Galaxy Navatraលោក ខេម បានធ្វើឲ្យអ្នកសិល្បៈនិងភ្ញៀវដែលបានអញ្ជើញចូលរួមមានការភ្ញាក់ផ្អើលគ្រប់គ្នានាឱកាសថ្ងៃបើកសម្ពោធភោជនីយដ្ឋានកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ខណៈដែលក្រៅតែពីប្រកាសចាយទុនតម្លៃប្រមាណ២០ម៉ឺនដុល្លារគឺតារារូបនេះក៏បានបង្ហើបពីរឿងរ៉ាវមានគូស្នេហ៍ជាច្រើនឆ្នាំកន្លងមកផងដែរ។

បើតាមការបង្ហើបពីអ្នកស្និទ្ធស្នាលជាមួយលោក ខេម នោះបានទម្លាយថា នារីរូបស្រស់ជាអនាគតភរិយាតារាចម្រៀងរូបនេះក៏មានវត្តមានក្នុងកម្មវិធីសម្ពោធនេះផងដែរ ខណៈនាងក៏បានធ្វើដំណើរមកពីប្រទេសបារាំងជាង១ឆ្នាំកន្លងមកហើយដែរ។ នារីរូបស្រស់នេះមានឈ្មោះ ស្រីកា និងមានអាយុប្រមាណ៣០ឆ្នាំ ហើយមានរូបសម្រស់ស្រស់ស្អាតមិនចាញ់តារាសម្តែងឡើយ។

ឆ្លើយនឹងសំនួរអ្នកសារព័ត៌មានតារាចម្រៀងខេមបានបញ្ជាក់ថាលោកពិតជាបានភ្ជាប់ចំណងស្នេហ៍ជាមួយនារីម្នាក់ដែលជាអាណិកជននៅប្រទេសបារាំងមែនតែគឺមិនមែនជាអ្នកសិល្បៈទេហើយការស្រលាញ់គ្នានេះមានរយៈពេល៥ឆ្នាំកន្លងមកហើយពោលគឺក្រោយពីលោកបានចេញទៅច្រៀងរាំនៅទីនោះ។
លោក ខេម បន្តថានៅមិនទាន់រកពេលវេលាដើម្បីបង្ហាញមហាជនជាសាធារណៈ ឬពេលវេលារៀបមង្គលការទេបើទោះបីជាច្បាស់លាស់ជាមួយគ្នាទៅហើយក្តី។ម្យ៉ាងទៀតលោកក៏មិនមានគម្រោងចេញទៅរស់នៅប្រទេសបារាំងឡើយ ហើយការបើកដំណើរការអាជីវកម្មថ្មីនេះនឹងជាក្លាយជាមុខរបរលំនឹងមួយសម្រាប់លោកនិងអនាគតភរិយា។

សូមបញ្ជាក់ថា ហាងរបស់លោក ខេម គឺមានទីតាំងស្ថិតនៅជិតខ្លោងទ្វារវត្តសំរោងអណ្តែតដែលមានយីហោឈ្មោះថា T & Y ។ហាងនេះគឺចាយទុនអស់ប្រមាណ២០ម៉ឺនដុល្លារអាមេរិក និងមិនមានការរួមចំណែកពីអនាគតភរិយានោះឡើយ ខណៈរំពឹងថា ក្រោយពីបើកដំណើរការអាជីវកម្មនេះនឹងទទួលបានគាំទ្រច្រើនពីទស្សនិកជនផងដែរ៕
ដោយ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ