សុខភាព
ស្រាយចម្ងល់! សំឡីអានាម័យអាចបណ្ដាលឲ្យកើតជំងឺមហារីក?
ជាទូទៅ សំឡីអានាម័យមានសុវត្ថិភាពក្នុងការប្រើប្រាស់ ប៉ុន្តែក៏មានការសិក្សាមួយចំនួនបានបង្ហាញថា មានការកើតជំងឺមហារីកប្រដាប់បន្តពូជដោយសារតែការប្រើប្រាស់សំឡីអានាម័យ ដែលមានភ្នាក់ងារស្រូបជាតិទឹក ដូចជាសារធាតុ Dioxin និងSuper-absorbent Polymers ហើយសារធាតុDioxinអាចប្រមូលផ្ដុំនៅក្នុងរាងកាយ និងប៉ះពាល់ដល់សរីរាង្គបន្តពូជរបស់យើងបាន។ សារធាតុទាំងនេះអាចបណ្ដាលឲ្យកើតមានជំងឺមហារីកមាត់ស្បូន ឬមហារីកក្រពេញអូវែ។ បន្ថែមពីនេះសារធាតុDioxin ក៏អាចបំផ្លាញប្រព័ន្ធភាពស៊ាំនៃរាងកាយ ដែលធ្វើឲ្យទ្វារមាសងាយនឹងឆ្លងមេរោគថែមទៀតផង។ ពិតណាស់ ទោះបីជាសារធាតុដ៏គ្រោះថ្នាក់នេះ មិនធ្វើឲ្យយើងកើតជំងឺមហារីកភ្លាមៗក៏ដោយ ប៉ុន្តែនៅក្នុងរយៈពេលមួយ យើងនឹងប្រឈមនឹងជំងឺមហារីកដោយមិនដឹងខ្លួន។

ប្រការគួរប្រុងប្រយ័ត្ននៅពេលប្រើប្រាស់សំឡីអានាម័យ
- ត្រូវផ្លាស់ប្ដូរសំឡីអានាម័យជារៀងរាល់៣ទៅ៤ម៉ោងម្ដង បើទោះបីជាយើងមិនមករដូវច្រើនក៏ដោយ។
- រក្សាជាតិទឹកក្នុងរាងកាយ អំឡុងពេលមករដូវ ជៀសវាងឆ្លងរោគផ្លូវទឹកនោម
- ស្លៀកខោទ្រនាប់ស្អាត និងស្ងួតល្អ។
- រក្សាអនាម័យផ្លូវបន្តពូជនៅជុំវិញប្រដាប់ភេទ

តិចនិកថែរក្សាអនាម័យអំឡុងពេលមករដូវ ដើម្បីការពារជំងឺមហារីក
- ផ្លាស់ប្ដូរសំឡីអានាម័យឲ្យបានញឹកញាប់
- ប្រើប្រាស់សំឡីអានាម័យសរីរាង្គ
- ជៀសវាងសំឡីអនាម័យដែលបន្ថែមសារធាតុធ្វើឲ្យមានក្លិនក្រអូប
- ថែទាំអនាម័យបរិវេណទ្វារមាសឲ្យបានស្អាតល្អ
- ជៀសវាងប្រើប្រាស់បង្គន់សាធារណៈ
- ស្វែងរកកន្ទួលរមាស់ នៅបរិវេណទ្វារមាស
- ស្លៀកខោទ្រនាប់ស្អាតល្អ និងមានផាសុកភាព៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ហាមពាក់ម៉ាសឱ្យក្មេងអាយុក្រោម២ឆ្នាំដាច់ខាត ព្រោះបង្កគ្រោះថ្នាក់ខ្លាំងជាងឆ្លងកូវីដទៅទៀត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ