Connect with us

ព័ត៌មានអន្ដរជាតិ

ហួស​ហេតុ​ សូម្បី​ពិធី​បុណ្យសព​ក៏​យោធា​មីយ៉ាន់ម៉ា​បាញ់​ប្រហារ​ដែរ​

បានផុស

នៅ

សាក្សី​បាន​និយាយ​ថា នៅ​ថ្ងៃ​អាទិត្យ​ ម្សិលមិញ​នេះ កម្លាំង​សន្តិសុខ​យោធាមីយ៉ាន់ម៉ា​​បាន​​​បាញ់​ទៅ​លើ​មនុស្ស​ដែល​ជួប​ជុំ​គ្នា​ក្នុង​ពិធី​បុណ្យ​សពមួយ​​ក្នុង​ចំណោម​​មនុស្ស​​​​១១៤​នាក់​ដែល​ត្រូវ​បាន​សម្លាប់​​កាល​ពី​ថ្ងៃ​សៅរ៍ ដែល​បាន​ក្លាយ​ជា​ថ្ងៃ ថ្លុក​ឈាម​បំផុត ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​យោធា​ថ្ងៃ​ទី​១​កុម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​មនុស្ស​៣នាក់​ដែល​បាន​ប្រាប់​ទី​ភ្នាក់​ងារ​សារព័ត៌មាន Reuters ថា ភ្លាម​ៗ​នៅ​ថ្ងៃ​អាទិត្យ​នោះ​នៅ​មិន​មាន​​សេចក្តី​រាយ​ការណ៍​ពីស្លាប់​ណា​​មួយ​​ក្នុង​​ពិធី​បុណ្យ​សព​​ដែល​ត្រូវ​បាន​បាញ់​ប្រហារ​នៅ​តំបន់ Bago ជិត​ទី​ក្រុង​យ៉ាំងហ្គោន​ទេ។

ស្ត្រី​ឈ្មោះ Aye ដែល​បម្រើ​ការ​នៅ Thae Maung Maung បាននិយាយ​ពី​សិស្ស​អាយុ​២០​ឆ្នាំ​ម្នាក់ក្នុង​ចំណោម​​អ្នក​ស្លាប់​កាល​ពី​ថ្ងៃ​សៅរ៍ថា ៖«​នៅ​ពេលយើង​កំពុង​ច្រៀង​ចម្រៀង​​​បដិវត្ត​ដើម្បី​គាត់ ស្រាប់​តែ​កម្លាំង​សន្តិសុខ​មក​ដល់ ហើយ​ក៏​បាញ់​លើ​ពួក​យើង»។

សាក្សី​ប្រាប់​ថា បើ​ទោះ​ជា​ការ​បាញ់​ទៅ​​លើ​ពិធី​បុណ្យ​សព​នោះ​មិន​ទាន់​មាន​​សេចក្តី​​រាយការណ៍​ពី​ការ​ស្លាប់ ប៉ុន្តែកន្លែង​ផ្សេង​​ទៀត​នា​​ថ្ងៃ​អាទិត្យ​ម្សិល​មិញ មនុស្ស​​៣​នាក់​ត្រូវ​បាន​សម្លាប់។ មនុស្ស​ម្នាក់​ត្រូវ​បាន​សម្លាប់​នៅ​ពេល​កម្លាំង​​ទាហាន​បាញ់​​ពេល​យប់​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​​ជិត​រដ្ឋធានី​ណាយពិដោ។

នៅ​​​ថ្ងៃ​​អាទិត្យ​​មិន​មាន​សេចក្តី​រាយការណ៍​​ពី​ការ​តវ៉ា​ទ្រង់​ទ្រាយ​ធំ​​ឡើយ​​នៅ​ទី​ក្រុង​យ៉ាំងហ្គោន ឬ​ទី​ក្រុង​ធំ​លំដាប់​ទី២​​ម៉ាន់ដាឡាយ ដែល​ជា​កន្លែង​មនុស្ស​ស្លាប់​ច្រើន​បំផុត​កាល​ពី​ថ្ងៃ​សៅរ៍​ចំ​​ពេល​«ទិវា​អបអរសាទរ​កង​កម្លាំង​ប្រដាប់​អាវុធ»របស់​ប្រទេស​មីយ៉ាន់ម៉ា។

ដោយ​សារ​មនុស្ស​ស្លាប់​ច្រើន​ពេក ពិធី​បុណ្យ​សព​ត្រូវ​បាន​រៀបចំ​តាម​ទី​កន្លែង​ផ្សេង​ៗ​ជា​ច្រើន។

យ៉ាង​ហោច​ណាស់​ក្មេង​៦​នាក់​ដែល​មាន​អាយុ​ពី​១០​ឆ្នាំ​ដល់​១៦​ឆ្នាំ​ស្ថិត​ក្នុង​ចំណោម​អ្នកស្លាប់​១១៤​នាក់​កាល​ពី​ថ្ងៃ​សៅរ៍។ អ្នក​តវ៉ា​បាន​ហៅ​ជន​រង​គ្រោះ​ថា​ជា«ផ្កាយ​ធ្លាក់​ពី​លើ​មេឃ»។

មហា​អំណាច​លោក​ខាង​លិច​បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​ថ្ងៃ​ថ្លុក​ឈាម។ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​ប្រទេស​មីយ៉ាន់ម៉ាបាន​និយាយ​ថា កង​ទព័​កំពុង​សម្លាប់​រង្គាល់ និង​បាន​អំពាវ​នាវ​ឲ្យ​ពិភព​លោកឲ្យ​ផ្តាច់​ខ្លួន​ពី​របប​យោធា និង​បញ្ឈប់​ការ​ផ្គត់​ផ្គង​អាវុធ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១០ នាទីutes មុន

រឿង​អស្ចារ្យ​មួយ​ទៀត! ក្រុម​នារីកម្ពុជា ទទួល​បានកៅអី ASEAN Women’s Championship 2025

សេដ្ឋកិច្ច១៣ នាទីutes មុន

ក្រុមហ៊ុន Windey Energy របស់ចិន ចាប់អារម្មណ៍ដាក់ទុន​វិនិ​យោគ​លើវិស័យថាមពលស្អាតនៅកម្ពុជា

ព័ត៌មានជាតិ១៥ នាទីutes មុន

អ្នកជាប់ឃុំ១៩៨នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តស្វាយរៀង ទៅខេត្តត្បូងឃ្មុំ ដើម្បីរំដោះភាពចង្អៀតណែន

ព័ត៌មានជាតិ១៧ នាទីutes មុន

CEO ស្រ្តីវ័យក្មេង ឡេង ដាវី នឹងធ្វើជាវាគ្មិនជជែកពិភាក្សាលើការវិវត្តន៍នៃឧស្សាហកម្មថ្មនៅ​វៀតណាម

ជីវិតកម្សាន្ដ២២ នាទីutes មុន

តារាសម្ដែង ស៊ី ណាវ៉ាត់ត្រា បានកូនឆ្នាំម្សាញ់តាមបំណង តែបារម្ភម្តាយកំពុងមានជំងឺនៅពេទ្យ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៧ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម