Connect with us

ព័ត៌មានជាតិ

និមន្តព្រះសង្ឃ តាអាចារ្យទៅមន្ទីរពេទ្យ ពាក់ពន្ធ័មកសូត្រមន្តសព​អ្នក​មានកូវីដ១៩

បានផុស

នៅ

ភ្នំពេញ៖ លោក អ៊ុម ហឿង ចៅសង្កាត់ស្ទឹងមានជ័យទី៣បានឲ្យដឹងថា រថយន្តរបស់មន្ទីរពេទ្យមិត្តភាព​ខ្មែរ​ សូវៀត បានមកនិមន្តព្រះសង្ឃ ៣ អង្គ និង​លោកតាអាចារ្យម្នាក់ដែលមកសូត្រមន្តជូនសពដែលពាក់ពន្ធ័ជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីយប់ថ្ងៃទី២៧ខែមីនានេះ គ្រួសារសពលោកតា ប៊ូ សារុំ អាយុ៧៨ឆ្នាំ បាននិមន្តព្រះសង្ឃ៣អង្គនិងលោកតាអាចារ្យម្នាក់​ពីវត្តសំបួរ ឲ្យមកសូត្រមន្តជូនសពដែលកំពុងប្រារព្វពិធីបុណ្យនៅ​ផ្ទះលេខ ៣៦៨ ផ្លូវ៨១ (បុរីសូនី)​ ភូមិ​ឬស្សី​១​ ​សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ អាជ្ញាធរកំពុងរង់​ចាំលទ្ធផលថាតើមានអ្នកពាក់ពន្ធ័ជំងឺ​កូវីដ​១៩​ពី​សព​លោកតា ប៊ូ សារុំ ប៉ុន្មាននាក់ទៀតសូម្បីតែព្រះសង្ឃនិងលោកតាអាចារ្យក៏ត្រូវដឹកយកទៅមន្ទីរពេទ្យដែរ។

លោក វ៉ាន់ ចាន់ដារ៉ា មេភូមិឬស្សី១បានប្រាប់​ឲ្យ​ដឹងថា មុនថ្ងៃទី២៧ខែមីនា ក្រុមគ្រួសារលោកតា ប៊ូ សារុំ បាននាំយកលោកតាទៅព្យាបាលនៅមន្ទីរមិត្តភាពខ្មែរសូវៀតរយះពេល២ថ្ងៃ ដោយសារលោកមានជំងឺឡើងសម្ពាតឈាមខ្ពស់។ ក្នុងពេល​កំពុង​សម្រាកព្យាបាល​នៅមន្ទីរពេទ្យ ដោយមិនសង្ឃឹមថាជួយសង្រ្គោះបាន ក៏ដឹកយកមកផ្ទះនាថ្ងៃ​ទី​២៧​ខែ​មីនា។ ប្រមាណជាម៉ោង១៤និង២០នាទីរសៀលថ្ងៃដដែល លោកតាបានមរណះកាល។

បើ​តាមអាជ្ញាធរ កូនចៅជាច្រើនដែលលាងចំអាសឲ្យសពក្នុងពេលដំកល់សពក្នុងផ្ទះ អាចមានឆ្លងជំងឺដ៏សាហាវនេះ។

គួរ​បញ្ជាក់ថា ក្នុង​ពេល​កំពុង​សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ក្រុម​គ្រូពេទ្យបានយកសំណាក​​លោក​តា​ទៅពិនិត្យ។ នៅ​ម៉ោង២២និង០០នាទីយប់ថ្ងៃទី២៧ខែមីនា លទ្ធផលលោកតាមានវិជ្ជមានកូវីដ១៩ ខណៈ​ដែលសពកំពុងតំកល់ធ្វើបុណ្យនៅផ្ទះ។ ដូច្នេះហើយទើបគ្រូពេទ្យសម្រេចដឹកសពយកទៅបូជាទាំងយប់កណ្តាល ព្រោះខ្លាចឆ្លងរាលដាលដល់អ្នកទៅចូលរួមបុណ្យសព៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

សន្តិសុខសង្គម១ ម៉ោង មុន

អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន

ចរាចរណ៍៤ ម៉ោង មុន

គ្រោះថ្នាក់ចរាចរណ៍រថយន្ត៣គ្រឿងបង្កជាអគ្គិភ័យ​​ស្លាប់មន្ត្រីនគរបាលម្នាក់ និងរបួស៦នាក់

ព័ត៌មានជាតិ២៣ ម៉ោង មុន

ដល់​រដូវ​សត្វ​ក្រៀល​ បន្លាស់​ទី​មក​ដល់​អន្លង់​ព្រីង ខណៈ​សត្វ​កម្រ​ទម្លាប់​ដេកជាប់​ដី ​ក្លាយ​ជា​ទស្សនីយភាព​ទាក់ទាញ​ទេសចរ​ឆ្ងាយ​ជិត​មក​ទស្សនា​

Sokha Hotels

ព័ត៌មានពេញនិយម