Connect with us

ព័ត៌មានជាតិ

បុរសអ្នកជំងឺកូវីដ១៩អាយុ ៣៩ឆ្នាំ ស្លាប់នៅចាក់អង្រែ

បានផុស

នៅ

បុរសអ្នកជំងឺម្នាក់ទៀតហើយ អាយុ៣៩ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ នៅម៉ោង ២១៖៤០ នាទីយប់ថ្ងៃទី ២៨ ខែមីនា នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

លិខិតមរណភាពចេញដោយមន្ទីរសុខាភិបាល រាជធានីភ្នំពេញ មណ្ឌលសុខភាពចាក់អង្រែបានឲ្យដឹងថា អ្នកជំងឺ មានឈ្មោះ នាក់ គឹមសេង ភេទប្រុស មុខរបរជាអ្នកបើកបរ មានអាស័យដ្ឋាននៅ ឧទ្យានទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បុរសខាងលើបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម