Connect with us

ព័ត៌មានជាតិ

ដំណឹង​ល្អ​! យុទ្ធនា​ការចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ នឹង​ចាប់ផ្ដើម​នាពេលខាងមុខ​នេះហើយ

បានផុស

នៅ

​មានប្រសាសន៍​តាមរយៈ​សារ​ជា​សំឡេង​នា​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២១​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​លើកឡើងថា នាពេល​ខាង មុខ​នេះ យុទ្ធនា​ការចាក់​វ៉ាក់សាំង​របស់​យើង​នឹងធ្វើ​ក្នុង​ទ្រង់ទ្រាយ​ធំ ហើយនឹង​មាន​អន្តរាគមន៍ ពី​គ្រូពេទ្យ​ថ្នាក់ជាតិ​ចូលរួម​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​សម្ដេច​តេ​ជោ ហ៊ុន សែន តាម​គម្រោង​របស់​យើង​ក្នុង​មួយខែ​ត្រូវ​ចាក់​ឲ្យ​បាន​មួយ​លាន​ដូ​ស ពីព្រោះ​វាក់​សាំង​ទាំង​ទិញ និង​ជំនួយ នឹង​មកដល់​ជា បន្តបន្ទាប់ ដូច្នេះ​វាក់​សាំង​ត្រូវ​បញ្ជូនទៅ​ចាក់ឱ្យ​ប្រជាពលរដ្ឋ​។ ជាមួយគ្នា​នោះ​សម្តេច​បានស្នើ​ឲ្យ អភិបាលខេត្ត​ទាំងអស់ ទទួលខុសត្រូវ កន្លែង​ស្នាក់នៅ​របស់​ក្រុមគ្រូពេទ្យ​ពី​ថ្នាក់ជាតិ​។​

​សម្ដេច​បាន​បញ្ជាក់ដែរថា សព្វថ្ងៃនេះ​ផ្ទះសំណាក់ ក៏ដូចជា​សណ្ឋាគារ​នៅសល់​ច្រើន ដែល​អាជ្ញាធរ​អាច​ពឹងពាក់​ឲ្យ​ក្រុមគ្រូពេទ្យ​របស់​យើង​ស្នាក់​នៅបាន ចៀសវាង​យក​ថវិកា​ទៅ​ជួល ហើយ​ក្រុមគ្រូពេទ្យ​ពី​ថ្នាក់ជាតិ ដែល​ចុះ​ទៅតាម​បណ្ដា​ខេត្ត គឺ​ថ្នាក់ជាតិ​ជា​អ្នកទទួលខុសត្រូវ​លើ​ការចំណាយ ដូចជា​ការធ្វើដំណើរ និង​ការហូបចុក ចំណែក​ការ​ស្នាក់នៅ អាជ្ញាធរខេត្ត​ជា​អ្នកទទួលខុសត្រូវ​។ សម្ដេច​មានជំនឿថា ម្ចាស់ផ្ទះ​សំណាក់ និង​សណ្ឋាគារ ពិតជា​មិន​ចិត្ត​អា ក្រក់​ទេ ត្រឹមតែ​ការ​ស្នាក់នៅ​របស់​ក្រុមគ្រូពេទ្យ ដើម្បី​ជួយ​ប្រជាពលរដ្ឋ បែប​មនុស្សធម៌​នេះ ហើយ​ដំណើរ​ការចាក់​វ៉ាក់សាំង​នេះ នឹង​ខិតខំ​ធ្វើ មិន​ឲ្យ​អូសបន្លាយ​ពេលវេលា​យូរ​ទេ​។​

​សម្តេច​តេ​ជោ​ក៏​ទទួលបាន​ព័ត៌មាន​ផងដែរ​ថា នៅតាម​ខេត្ត​បានរៀបចំ​កន្លែង​ចាក់ សាំង​បាន​សមរម្យ ដែលមាន​ជាង​៣០០ កន្លែង​រួចហើយ​។ សម្តេច​បន្តថា មកដល់ពេលនេះ​យើង​មាន​បញ្ហា​តែ​គ្រូពេទ្យ​ប៉ុណ្ណោះ ហើយ​សម្ដេច​បាន​ប្រាប់​ឱ្យ​រក​គ្រូពេទ្យ​នៅ​មូលដ្ឋាន ទាំង​ពេទ្យ​រដ្ឋ និង​ឯកជន ប៉ុន្តែ​ការរក​គ្រូពេទ្យ​នោះ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​សេវាសាធារណៈ ដែល​ពួកគាត់​ត្រូវ​ព្យាបាល​ជំងឺ​ទូទៅ​ជូន​ដល់​ប្រជាពលរដ្ឋ​នោះឡើយ​៕

អត្ថបទ៖ កោះ​កែវ


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម១១ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ១៤ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១៤ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ២០ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១៩ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម