Connect with us

ព័ត៌មានជាតិ

លោកស្រី មិថុនា ភូ​ថង វាយគង និង​ទូង​ស្គរ ក្រើនរំលឹក​ពលរដ្ឋ​ពី​ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

​អភិបាលខេត្ត​កោះកុង លោកស្រី មិថុនា ភូ​ថង យប់​ថ្ងៃទី​២៨ មីនា បាន​ចូលរួម​កម្មវិធី​សូត្រមន្ត និង​ទូងស្គរ វាយគង​ជាមួយ​ព្រះសង្ឃ ដើម្បី​ជា​សារ​រំលឹក​ប្រជាពលរដ្ឋ​ ក្នុងការ​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តប​តាម​អនុសាសន៍​ណែនាំ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ស្នើឲ្យ​គ្រប់​វត្ត​អារាម​ទាំងអស់​នៅ​ទូទាំងប្រទេស ទូងស្គរ វាយ​ជួង ព្រមៗ​គ្នា ក្នុង​១​ថ្ងៃ ៥​ដង គោរព​តាម​វិធានការណ៍ «៣ ការពារ និង ៣​កុំ​»​។

​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង និង​ព្រះ​លក្ខណ៍​មុនី វង្ស ពិជ័យ ព្រះ​មេគណ គណៈ​ធម្មយុត្ត​ខេត្តកោះកុង អ​ញ្ជី​ញ​សូត្រធម៌ វាយគង ទូងស្គរ ព្រម​គ្នា ជា​សញ្ញា​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ នៅ​វត្ត​ទេព​និមិត្ត ហៅ​វត្ត​ថ្មី ស្ថិតនៅ​ភូមិ​៣ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ក្នុង​គោល​បំណង​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​អនុវត្ត​នូវ​វិធានការ ៣​ការពារ និង ៣​កុំ របស់​ប្រមុខ​រាជរដ្ឋាភិបាល​។​

​លោកស្រី ក៏បាន​បួងសួង​ដល់​បារមី​វត្ថុ​សក្ដិសិទ្ធិ ទាំងឡាយ​ទាំងពួង​លើ​លោក​នេះ សូមជួយ​ថែរក្សា​ដល់​ប្រជាពលរដ្ឋរ​ក្នុង​ខេត្តកោះកុង ព្រមទាំង​ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស សូម​ឲ្យ​ជួប​សេចក្តីសុខ សន្តិភាព និង​សេចក្តីចម្រើន​គ្រប់ៗ​គ្នា​ជា​រៀងរហូត​។​

​ចំណែកឯ​ពុទ្ធបរិស័ទ និង​ប្រជាពលរដ្ឋ ថ្លែង​អំណរ​ព្រះ​គុណ​យ៉ាង​ជ្រាលជ្រៅ​ប្រគេន​ចំពោះ​ព្រះ​លក្ខណ៍​មុនី វង្ស ពិជ័យ ព្រះ​មេគណ គណៈ​ធម្មយុត្ត​ខេត្តកោះកុង ដែល​បាន​យក​ព្រះទ័យ​ទុកដាក់​រៀបចំ​ពិធី​នេះ និង​សូម​អរគុណ យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​ចំពោះ​លោកស្រី មិថុនា ភូ​ថង អភិបាល នៃ​គណ​:​អភិបាលខេត្ត​កោះកុង ដែល​បាន​ឆ្លៀតឱកាស​ផ្តល់​កិត្តិយស​ចូលរួម​ពិធី​ដ៏​មាន​សារៈសំខាន់​នេះ​៕

អត្ថ​ប​ទ៖ សិរី​វឌ្ឍនៈ​

សូមចុចអាន៖ ទូងស្គរ ក្នុង​វត្ត​ ឧណ្ណាលោម ​ដើម្បី​ក្រើនរំលឹក​ដល់​ពលរដ្ឋ​នូវ​វិធានការ​«៣​កុំ​៣​ការពារ​»​ខណៈ​កូ​វីដ​១៩​កំពុង​រីក​រាលដាល​គួរ​បារម្ភ​បំផុត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៣៣ នាទីutes មុន

OREO ទទួលបានការចាប់អារម្មណ៍ជាសកលជាមួយនឹងការបង្ហោះនំរបស់ខ្លួនទៅក្នុងលំហអាកាស ជាមួយដំណើរកម្សាន្តអាវកាសទៅប្រទេសជប៉ុន

ព័ត៌មានជាតិ៨ ម៉ោង មុន

​សមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ កំណាត់​មហាវិថីព្រះនរោត្តម និង​បរិវេណ​ជុំវិញ​វិមាន​៧មករា​ ថ្ងៃទី២៦ ខែមេសា

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

កីឡា១៧ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម១៧ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មានតែអឺរ៉ុប៦ប្រទេសប៉ុណ្ណោះ ដែលប្តេជ្ញាបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងនាមកងរក្សាសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម