KPT+
មនុស្សស្រី ជួបមនុស្សត្រូវចិត្ត ច្រើនសម្តែងកាយវិកាទាំងនេះដោយមិនដឹងខ្លួនទេ
បុរសត្រូវបានគេរំពឹងថា នឹងភាគីដែលធ្វើការចាប់ផ្តើមក្នុងការបញ្ចេញសញ្ញាស្នេហា ចំណែកខាងស្រីនាងព្យាយាមលាក់ធ្វើមិនដឹង នេះជាភាពធម្មតាយើងតែងឃើញ។

ទោះយ៉ាងណា ស្ត្រីជាធម្មតាត្រូវតែបង្ហាញដែរថា ទំនាក់ទំនងមួយនេះត្រូវបានស្វាគមន៍ទើបខាងប្រុសហ៊ានរុលដល់ជំហានទីពីរ។ និយាយម៉្យាងទៀតគឺ បើស្ត្រីសម្រេចចិត្តថាតើនៅពេលណាអនុញ្ញាត្តិឱ្យខាងបុរសអាចចាប់ផ្តើមនិយាយចូលប្រធានបទជឿនលឿនបាន នាងតែងបង្ហាញឱ្យដឹងថា កំពុងចាប់អារម្មណ៍វិញដែរ។
តាមពិតសម្រាប់មនុស្សប្រុសជាច្រើនគេងាយស្រួលក្នុងការក្រឡេកមើលកាយវិកាខ្លះៗ ថាចិត្តនាងពិតជាមានកន្លែងមួយសម្រាប់ពួកគេតាមរយៈ៖
១ ញញឹម

ខុសពីបុរសដែលសើចស្ញាញពេលជួបមនុស្សស្រីត្រូវចិត្ត នារីៗបែរជាញញឹមបិទមាត់ទៅវិញ។ ប៉ុន្តែការញញឹមរបស់នារីខ្លះបង្ហាញថា នាងពិតជាមិនអាចរស់នៅដោយមិនគិតពីគេបានទេ។ បុរសទទួលអារម្មណ៍ថាដូច្នេះ អញ្ចឹងហើយបានជាគេលង់ដល់និយាយមិនចង់រួច។
២ ក្រឡេកភ្នែក
មានពាក្យមួយថា មួយក្រឡេកមើលរបស់នាង នាយសឹងលង់មួយជីវិតទៅហើយ។ ការក្រឡេកខ្លះពិសេសរបស់ស្រីស្អាតដូចជាអាវុធបរិមាណូ ឬដែកឆក់ ដែលឆក់គេឱ្យក្រោកដើរមកមិនអាចទប់ជាប់។
នារីខ្លះ សម្លឹងភ្នែកមនុស្សប្រុសយ៉ាងស្រឹម នឹងប្រើរយៈពេលយូរបង្ហាញថានាងមិនដាច់ចិត្តមិនតាមដានអារម្មណ៍អ្នកសោះ។ នាងចង់ដឹងចិត្តអ្នកខ្លាំងមិនចង់ទៅចាប់អារម្មណ៍នឹងអ្វីផ្សេងទៀតឡើយ។

៣ លេងសក់ លិតបបូរមាត់ ស្ទាបក ផ្អៀងក្បាលឆ្ពោះទៅរកអ្នក
បើអ្នកមិនមែនកំពុងស្ថិតក្នុងអន្លង់ស្នេហ៍គូសន្ទនា កុំឱ្យសោះរឿងស្ទាបសក់ ឬលេងកញ្ចឹងក ផ្អៀងក្បាលង៉ិកង៉ក់ គេវាយតម្លៃយើងបានតែម្តង។ ចូរប្រយ័ត្នភាសាកាយវិកា។
៤ លេងបន្លែងជាមួយវត្ថុនៅក្នុងដៃរបស់នាង

ពេលនាងទប់អារម្មណ៍កុំឱ្យភ្លាត់់ចេញ នាងបែរជាមិនប្រយ័ត្ន ទៅលេងបន្លែងជាមួយវត្ថុនានាក្នុងដៃ ដូចជា ប៊ិក អល្លង្ការ ដបទឹក ឬសោរ។ល។
ពិនិត្យចំណុចទាំងនេះ បុរសអាចវាយតម្លៃថានារីម្នាក់កំពុងរាយមាយតាំងពីជួបមុខគ្នាដំបូង ឬមិត្តម្នាក់នេះកំពុងស្រលាញ់គេវិញដែរ៕
ប្រែសម្រួល៖ ឡាហ្សូលី
ចុចអាន៖ វិធីរក្សាទំនាក់ទំនងស្នេហាឲ្យកាន់តែយូរអង្វែងសម្រាប់ដៃគូជាបុរស
ចុចអាន៖ ទោះមានទ្រព្យយ៉ាងណាក៏ប្រុសៗមិនហ៊ានរៀបការនឹងនារីមានប៉ុន្មានចំណុចនេះឡើយ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ