ព័ត៌មានអន្ដរជាតិ
ចំនួនអ្នកឆ្លងកូវីដសរុបនៅ ប្រេស៊ីល កើនលើស ១២.៥ លាននាក់ ក្រោយរកឃើញថ្មីជាង ៤ ម៉ឺនករណី
យោងតាមក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីលបានរាយការណ៍ថា ប្រទេសប្រេស៊ីលបានរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៤៤,៣២៦ ករណីក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះដោយនាំឲ្យមានករណីឆ្លងសរុបកើនដល់ ១២,៥៣៤,៦៨៨ ករណី ។

ប្រទេសនេះក៏បានរាយការណ៍ថាមានអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ ១៩ ចំនួន ១,៦៥៦ នាក់ផងដែរដែលនាំឲ្យចំនួនអ្នកស្លាប់សរុបឡើងដល់ ៣១២,២០៦ នាក់ ។
ទន្ទឹមនោះប្រព័ន្ធមន្ទីរពេទ្យនៅប្រទេសប្រេស៊ីលបច្ចុប្បន្នមានចំនួនអ្នកជំងឺកូវីដ ១៩ យ៉ាងច្រើនលើសលប់ ខណៈអ្នកជំងឺកូវីដចន្លោះពី ៨០ ភាគរយទៅ ១០០ ភាគរយនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) ។

រដ្ឋ Rio Grande do Sul ស្ថិតក្នុងសប្តាហ៍ទី ៤ នៃវិបត្តិអ្នកជំងឺក្នុងមន្ទីរពេទ្យពោលអ្នកជំងឺកូវីដមានរហូតដល់ ១១៤ ភាគរយក្នុងបន្ទប់ ICU ខណៈអ្នកជំងឺកូវីដច្រើនជាង ៣២០ នាក់ត្រូវរង់ចាំសម្រាប់គ្រែ និងឧបករណ៍សង្គ្រោះបន្ទាន់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ ប្រេស៊ីល រកឃើញអ្នកឆ្លងកូវីដថ្មីប្រចាំថ្ងៃមិនធ្លាប់មានជាង ១០ ម៉ឺនករណី
ចុចអាន ៖ ប្រេស៊ីល ជាប្រទេសទី២ មានមនុស្សស្លាប់ដោយសារកូវីដលើស ៣០ម៉ឺននាក់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ