Connect with us

ព័ត៌មានអន្ដរជាតិ

កាន់តែក្តៅគគុក! បាតុករមីយ៉ាន់ម៉ា ហៅក្រុមជនជាតិភាគតិចប្រដាប់អាវុធ មករួមប្រយុទ្ធផ្តួលយោធា

បានផុស

នៅ

នៅក្នុងលិខិតចំហមួយដែលបង្ហោះលើ Facebook, គណៈកម្មាធិការកូដកម្មជាតិ (GSCN) ដែ​លជាក្រុមមួយក្នុងចំណោមក្រុមបាតុកម្មសំខាន់ៗ បានជំរុញក្រុមជនជាតិភាគតិចប្រដាប់អាវុធឲ្យរួមគ្នាប្រយុទ្ធការពារប្រជាជន យុវជន ស្ត្រី កុមារនិងមនុស្សចាស់ ប្រឆាំងនឹងច្បាប់យោធា។

This image has an empty alt attribute; its file name is 41010072-9409249-image-a-61_1616844333854.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានសម្លាប់បាតុករប្រឆាំងរដ្ឋប្រហារម្នាក់ និងធ្វើឲ្យក្មេងតូចម្នាក់រងរបួសនៅក្នុងអំពើហិង្សាថ្មីទៀត ខណៈក្រុមសកម្មជនបានអំពាវនាវដល់ក្រុមជនជាតិភាគតិចប្រដាប់អាវុធនៅក្នុងប្រទេសនេះ ឲ្យមកជួយការតស៊ូរបស់ពួកគេប្រឆាំងនឹងការគ្រប់គ្រងរបស់យោធា។

This image has an empty alt attribute; its file name is 41010048-9409249-image-a-37_1616843222507.jpg

សាក្សីបាននិយាយថា បន្ទាប់ពីថ្ងៃដ៏បង្ហូរឈាមបំផុតចាប់តាំងពីរដ្ឋប្រហារយោធាកាលពីខែមុនជាមួយនឹងការស្លាប់មនុស្សចំនួន១១៤នាក់កាលពីថ្ងៃសៅរ៍, កងកម្លាំងសន្តិសុខបានបើកការបាញ់ប្រហារនៅក្នុងពិធីបុណ្យសពមួយកាលពីថ្ងៃអាទិត្យ។

This image has an empty alt attribute; its file name is 41010050-9409249-image-a-29_1616843020552.jpg

មនុស្ស១៣នាក់ទៀតត្រូវបានសម្លាប់នៅក្នុងឧប្បត្តិហេតុផ្សេងកាលពីចុងសប្តាហ៍។ តួលេខថ្មីនេះបានធ្វើឲ្យចំនួនជនស៊ីវិលសរុប ដែលត្រូវបានសម្លាប់ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈមក កើនដល់៤៥៩នាក់។

នៅក្រុង Pathein ក្នុងតំបន់ Ayeyarwaddy, បុរសម្នាក់ត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងសន្តិសុខកាលពីល្ងាចថ្ងៃអាទិត្យ។

This image has an empty alt attribute; its file name is 41010070-9409249-image-a-65_1616844439795.jpg

ស្របពេលជាមួយគ្នានោះ នៅតំបន់ South Dagon នៃមជ្ឈមណ្ឌលពាណិជ្ជកម្ម យ៉ាំងហ្គោន ក្មេងតូចអាយុ១ឆ្នាំកន្លះម្នាក់ ត្រូវបានរងគ្រោះដោយគ្រាប់កាំភ្លើង។

ការប្រយុទ្ធគ្នាយ៉ាងខ្លាំងបានផ្ទុះឡើង រវាងកងទ័ពនិងក្រុមជនជាតិភាគតិចប្រដាប់អាវុធមួយចំនួន។

This image has an empty alt attribute; its file name is 41010808-9409249-image-a-90_1616845864432.jpg

ក្រុមសកម្មជននិងប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា មនុស្សប្រហែល៣,០០០នាក់ បានភៀសខ្លួនទៅកាន់ប្រទេសថៃ បន្ទាប់ពីយន្ដហោះយោធាបានទម្លាក់គ្រាប់បែកលើតំបន់ ដែលគ្រប់គ្រងដោយកងជីវពលសហភាពជាតិការ៉ែន (KNU) នៅជិតព្រំដែន។

This image has an empty alt attribute; its file name is 41010810-9409249-image-a-94_1616845878488.jpg

ការប្រយុទ្ធគ្នាក៏បានផ្ទុះឡើងផងដែរកាលពីថ្ងៃអាទិត្យ រវាងក្រុមប្រដាប់អាវុធមួយផ្សេងទៀតគឺកងទ័ពឯករាជ្យកាឈីន និងយោធានៅក្នុងតំបន់រ៉ែថ្មខៀវ Hpakant ភាគខាងជើង។ បណ្តាញព័ត៌មាន Kachinwaves បានរាយការណ៍ថា កងកម្លាំងកាឈីនបានវាយប្រហារប៉ុស្តិ៍ប៉ូលិសមួយ ហើយយោធាបានឆ្លើយតបជាមួយនឹងការវាយប្រហារតាមអាកាស។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានរបាយការណ៍អំពីអ្នកស្លាប់និងរបួសទេ៕

This image has an empty alt attribute; its file name is 41010818-9409249-image-a-97_1616845890983.jpg

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ក្មេងប្រុសអាយុ៥ឆ្នាំ ស្ថិតក្នុងចំណោមបាតុករមីយ៉ាន់ម៉ាជាង១០០នាក់ ដែលត្រូវសម្លាប់ ខណៈទារកអាយុត្រឹម១ឆ្នាំ ត្រូវគេបាញ់ចំភ្នែក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៧ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៧ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម