Connect with us

ព័ត៌មានជាតិ

គណៈកម្មការ​ផ្សារ​ទួល​ទំពូង​ផ្តល់អំណោយជូន​អាជីវករ​និង​កម្មករ​អនាម័យ ដែលមាន​ជីវភាព​ខ្វះខាត ក្នុងតំណាក់កាល​កូ​វីដ​-១៩​​

បានផុស

នៅ

លោក​ ចំរើន សុខ​លីម ប្រធាន​គណៈកម្មការ​ផ្សារ​ទួល​ទំពូងនា​ព្រឹក​ថ្ងៃ​២៩ ខែមិនា ឆ្នាំ២០២១​នេះ​បាន​ផ្តល់​អង្ករ​និង​ម៉ាស់​មួយចំនួន​ជូន​ដល់​អាជីវករ​និង​កម្មករ​អនាម័យដែលមាន​ជីវភាព​ខ្វះខាត ក្នុងតំ​ណាក់​កាល​កូ​វីដ​-១៩​រីក​រាលដាល​នៅក្នុង​រាជធានី​ភ្នំពេញ​។​

អាជីវករ​និង​កម្មករ​អនាម័យ​ដែលមាន​ជីវភាព​ខ្វះខាតទីទ័លក្រ​នៅ​ផ្សារ​ទួល​ទំពូង ហើយ​ដែល​បាន​មក​ទទួល​អំណោយ​ទាំងនេះ​មាន​ចំនួន​៣៣​នាក់​ ក្នុង​ម្នាក់​ទទួលបាន​អង្ករ​ចំនួន​១​បាវ​និង​ម៉ាស់​ចំនួន​២០​ម៉ាស់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​ចំរើន សុខ​លីម បាន​មានប្រសាសន៍​លើកឡើងថា អំណោយ​ដែល​ចែកជូន​ខាងលើនេះ​ ជា​អំណោយ​ដ៏ថ្លៃថ្លា​របស់​ស​ម្តេ​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណ​:​អភិបាល​រាជធានី​ភ្នំពេញ ដើម្បីឲ្យ​គណៈកម្មការ​ផ្សារ​ទួល​ទំពូង យកមក​ចែកជូន​ផ្ទាល់​ដល់​បងប្អូន​អាជីវករ​និង​កម្មករ​អនាម័យ​ដែលមាន​ជីវភាព​ខ្វះខាត​និង​ទីទ័លក្រ​។​

លោក​ ចំរើន សុខ​លីម បាន​មានប្រសាសន៍លើកឡើង​ទៀតថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិតិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុន សែន បាន​យកចិត្តទុកដាក់​ខ្លាំងណាស់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដោយ​មិន​គិតថា ជា​បងប្អូន​នៅ​ភ្នំពេញ​ឬ​នៅតាម​បណ្តាល​ខេត្ត​នោះទេ​។ ជាក់​ស្តែង​សម្រាប់​ពេលនេះ​ដោយ​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​លំបាក​ក្នុង​ជីវភាព ខណៈ​ផ្ទុះឡើង​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វី​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈនេះ ទើប​មានការ​ផ្តល់ជូន​ពួកគាត់​ភ្លាម​តែម្តង​។​

លោក ​ចំរើន សុខ​លីម បាន​បញ្ជាក់ថា នៅ​ផ្សារ​ទួល​ទំពូង​មាន​ច្រកចេញ ចូលក្នុង​ផ្សារ​ចំនួន​១៦​ច្រក ហើយ​ទាំង​១៦​ច្រក​នេះ គណៈកម្មការ​ផ្សារ បានដាក់ អាកុល​និង​ម៉ាស៊ីន​វាស់​កម្ដៅ ព្រមទាំង​បំពាក់​ប្រព័ន្ធQR Code ទប់ស្កាត់​កូ​វីដ Stop Covid ចំនួន​៤​ទៀត​ក្នុង​មួយ​ច្រក ដើម្បី​ការពារ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។

លោក​ក៏បាន​ធ្វើការ​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ អនុវត្ត​ទៅតាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​អនុសាសន៍​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន គឺ ៣​កុំ​និង​បី​ការពារ ដើម្បី​រួម​បង្ការ​និង​ទប់ស្កាត់​កូ​វីដ​-១៩​នេះ​ទាំងអស់គ្នា​៕

អត្ថបទ ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម