ចរាចរណ៍
ស្លាប់៤១៨នាក់ និងរបួសធ្ងន់៦៥៣នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រយៈពេល៨៨ថ្ងៃ
តាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា រយៈពេល៨៨ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៧៥០ លើក ធ្វើឲ្យមនុស្សស្លាប់ចំនួន៤១៨ នាក់ របួសចំនួន១១០៦ នាក់ របួសធ្ងន់ចំនួន៦៥៣ នាក់។
ចំណែកនៅថ្ងៃច័ន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន០៤លើក ក្នុងនោះស្លាប់ចំនួន០៤ នាក់ របួសចំនួន០៥ នាក់ ក្នុងនោះរបួសធ្ងន់ចំនួន០៣នាក់ ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមរាជធានី ខេត្ត ចំនួន០៣។ សម្រាប់ថ្ងៃទី២៩ ខែមីនា នេះដែរ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន៣៣៤ គ្រឿង ក្នុងនោះមានម៉ូតូចំនួន២៤៣ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន៩១ គ្រឿង។

ចំណែករយៈពេល៨៨ ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ មានយានយន្តល្មើសចំនួន៦៧៩០៨គ្រឿង ត្រូវបានពិនិត្យ និងពិន័យ ក្នុងនោះ ម៉ូតូមានចំនួន៤៩៧៦២ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន១៨១៤៦ គ្រឿង ក្នុងនោះរថយន្តតូចចំនួន១៤៤០១ គ្រឿង និងរថយន្តធំចំនួន៣៧៤៥ គ្រឿង នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ