Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ី​សង​សំណង​៧៦.៣៦​លាន​ដុល្លារ​ទៅ​សិង្ហបុរី​ពី​ការ​បញ្ឈប់​គម្រោង​ផ្លូវរថភ្លើងល្បឿនលឿន

បានផុស

នៅ

ប្រទេស​ម៉ាឡេស៊ី​ត្រូវ​សង​សំណង​ជាង​១០២លាន​ដុល្លារ​សិង្ហបុរី (ប្រហែល​៧៦.៣៦​លាន​ដុល្លារ​អាមេរិក​)​​ទៅ​ប្រទេស​សិង្ហបុរី​សម្រាប់​ការបញ្ចប់​គម្រោងសាង​សង​​ផ្លូវ​រថភ្លើងល្បឿន​លឿនកូឡាឡាំពួរ-សិង្ហបុរី (HSR)។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ររដ្ឋមន្ត្រី​របស់​ប្រទេស​ទាំង​ពីរ​​បាននិយាយ​នៅ​ថ្ងៃ​ចន្ទ ទី​២៩​​ ខែ​មីនា​នេះ។

រដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ជូនប្រទេស​សិង្ហបុរី​លោក Ong Ye Kung និង​រដ្ឋមន្ត្រី​​ប្រទេស​ម៉ាឡេស៊ី​ក្នុង​នាម​នាយកដ្ឋាន​សេដ្ឋកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​លោក Mustapa Mohamed បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ថា ការ​សង​សំណង​ប្រមាណ​៧៦.៣៦​លាន​ដុល្លារអាមេរិក​ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​ប្រទេស​សិង្ហបុរី​សម្រាប់​ថ្លៃ​ដើម​ចំពោះ​ការ​អភិវឌ្ឍគម្រោង HSR និង​ទាក់​ទង​នឹង​ការ​ពន្យារ​ពេល​នៃ​គម្រោង​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តី​ថ្លែង​ការណ៍​រួម​និយាយ​ថា ប្រទេស​ទាំង​ពីរ​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​លក្ខណៈ​សម្បត្តិ​ដែល​ស្រប​តាម​ចំនួន​ទឹក​ប្រាក់​នេះ បន្ទាប់​​​​ពី​​​​រដ្ឋាភិបាល​ប្រទេស​ម៉ាឡេស៊ីបាន​ផ្ទៀង​ផ្ទាត់។ ទំហំ​ទឹក​ប្រាក់​នេះតំណាង​ឲ្យ​ការ​ទូទាត់​ពេញ​លេញ និង​ចុង​ក្រោយ​​ពាក់​ព័ន្ធ​នឹង​ការ​បញ្ចប់​គម្រោង​ទ្វេ​ភាគី។

សេចក្តី​ថ្លែង​ការ​ណ៍​បញ្ជាក់​ថា ៖«ប្រទេស​ទាំង​ពីរ​នៅ​តែ​បន្ត​ប្តេជ្ញា​រក្សា​ទំនាក់​ទំនង​ល្អ និង​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការជិត​ស្និទ្ធ​ដើម្បី​ផល​ប្រយោជន៍​រួម​សម្រាប់​ប្រទេស​ទាំង​ពីរ»។

ផ្សាយ​នៅ​លើ Facebook នៅ​ថ្ងៃ​ចន្ទ​នេះ លោក Mr Ong បាន​និយាយ​ថា ៖«ខ្ញុំ​រីក​រាយ​ដែល​យើង​​បាន​​​បញ្ចប់​គម្រោង​នេះ​ដោយ​មេត្រីភាព​ ដោយ​មិន​មាន​ផល​ប៉ះ​ពាល់​ដល់​ទំនាក់ទំនង​​ទ្វេ​ភាគី​ដ៏​ល្អ​រវាង​ប្រទេស​យើង​ទាំង​ពីរ»។

លោក​នាយក​រដ្ឋមន្ត្រី​ប្រទេស​ទាំង​ពីរ​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​កាល​ពី​ថ្ងៃ​ទី​១ ខែមករា ថា គម្រោង HSR ត្រូវ​បាន​បញ្ចប់ បន្ទាប់​ពី​ព្រម​ព្រៀង​គ្នា​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២០។

កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៨ ភាគី​ទាំង​ពីរ​បាន​យល់​ព្រម​ពន្យារ​ការ​សង​សងគម្រោង HSR រហូត​ដល់​ខែចុង​ខែ​ឧសភា ឆ្នាំ​២០២០។ ក្រោយ​មក ម៉ាឡេស៊ី​បាន​ស្នើ​សុំ​ពន្យារ​​​រហូត​ដល់​​ចុង​ខែ​ធ្នូ ដើម្បី​ឲ្យភាគី​ទាំង​ពីរ​ពិភាក្សា​បន្ថែម។

គម្រោងផ្លូវ​រថ​ភ្លើង​ល្បឿន​លឿន HSR ដែល​មាន​ប្រវែង​៣៥០​គីឡូម៉ែត្រ​មាន​​គោល​បំណង​កាត់​បន្ថយ​ពេល​វេលា​នៃ​ការ​ធ្វើ​ដំណើរ​សម្រាប់​ប្រទេស​ទាំង​ពីរ​ត្រូវ​​ប្រើ​​ពេល​តែ​៩០​នាទី​ប៉ុណ្ណោះ ខណៈ​ការ​ចំណាយ​ពេល​​​ធ្វើ​ដំណើរ​តាម​រថយន្ត​ភ្លើង​បច្ចុប្បន្ន​រហូត​ដល់​១១​ម៉ោង។

ក្រៅ​ពី​កាត់​បន្ថយ​ពេល​វេលា​ធ្វើ​ដំណើរ គម្រោង​នេះ​ក៏​ត្រូវ​​​រំពឹង​ថា ​នឹង​រួម​ចំណែក​ដឹក​ជញ្ជូន​​ផលិតផល​ក្នុង​ស្រុក​​រវាង​ប្រទេស​ទាំង​ពីរ​ជា​ទឹក​ប្រាក់​៦.៧​ពាន់​លាន​ដុល្លារ​សិង្ហបុរី ព្រម​ទាំង​បង្កើត​ការងារ​ប្រមាណ​១១១ពាន់​ត្រឹម​ឆ្នាំ​២០៦០៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៤ នាទី មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ២០ នាទី មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ព័ត៌មានជាតិ៣៦ នាទី មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលរាជធានីភ្នំពេញ បិត Sticker QR Code App NoDrug ឲ្យពលរដ្ឋទាញយកប្រើប្រាស់

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងការងារ ជូនដំណើរកម្មករ-និយោជិត ពលរដ្ឋ ធ្វើដំណើរទៅស្រុកកំណើត តាមរយៈរថយន្តក្រុងដោយជិះមិនបង់ប្រាក់

ចរាចរណ៍២០ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

តម្លៃប្រេង​ឡើង​តិចតួច​កាលពី​ថ្ងៃ​សុក្រ​ ប៉ុន្តែ​​ធ្លាក់ចុះ​ក្នុង​អត្រាប្រចាំ​សប្ដាហ៍​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រដ្ឋាភិបាលសិង្ហបុរីណែនាំ​ប្រជាជន​ខ្លួន​ឱ្យចាកចេញពីលីបង់ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម