ព័ត៌មានអន្ដរជាតិ
តើលោក Biden នឹងធ្វើអ្វីមុនគេពេលចូលកាន់តំណែងជាប្រធានាធិបតី?
នៅពេលចូលកាន់តំណែងក្នុងខែមករា លោក Biden ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិជាច្រើនដែលវិធានការបែបនេះមិនតម្រូវឲ្យមានការអនុម័តពីសភាឡើយ។
ខាងក្រោមនេះជាអ្វីដែលលោក Biden ត្រូវបានគេរំពឹងថានឹងធ្វើពេលចូលកាន់តំណែង៖
•ចូលរួមវិញក្នុងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសដែលមានគោលបំណងគ្រប់គ្រងការផ្លាស់ប្តូរអាកាសធាតុ។ តាមពិត សហរដ្ឋអាមេរិកទើបតែចាកចេញពីកិច្ចព្រមព្រៀងនេះកាលពីថ្ងៃទី៤ខែវិច្ឆិកាប៉ុណ្ណោះបន្ទាប់ពីលោក Trump បានសន្យានៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៦របស់លោក។
•លុបចោលការចាកចេញរបស់សហរដ្ឋអាមេរិកពីអង្គការសុខភាពពិភពលោក។ លោក Trump បានសន្យាថានឹងចាកចេញក្នុងអំឡុងពេលមានជម្លោះជុំវិញការឆ្លងរាលដាលនៃវីរុសកូរ៉ូណា។
•លុបចោលបម្រាមរបស់លោក Trump ដែលហាមឃាត់ប្រទេសមូស្លីមមួយចំនួនមិនឲ្យធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក។
•ចាប់ផ្តើម DACA ឡើងវិញ។ វាជាកម្មវិធីមួយដែលពន្យាការគំរាមកំហែងនៃការនិរទេសជនអន្តោប្រវេសន៍គ្មានឯកសារដែលចូលសហរដ្ឋអាមេរិកកាលជាកុមារ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ