Connect with us

ព័ត៌មានអន្ដរជាតិ

គួរ​ប្រុង​ប្រយ័ត្ន! អ្នក​មាន​ជំងឺ​ស្ត្រេស​យូរ​ៗ អាច​ជះឥទ្ធិពល​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ

បានផុស

នៅ

ជា​ធម្មតា​អ្នកណា​ក៏​មាន​ភាព​តាន​តឹង​ឬ​ស្រ្តេស ​ខ្លះ​អាច​មាន​រយៈពេល​ពីរ​បី​ម៉ោងឬ​មួយ​ថ្ងៃ​ទៅ​តាម​អារម្មណ៍​របស់​បុគ្គល​ម្នាក់ៗ។ ប៉ុន្តែ​បើ​វា​រ៉ាំរ៉ៃ​យូរអង្វែង​ អាច​ជះឥទ្ធិពល​ដល់​ភាព​ស៊ាំ​របស់​យើង​ទៅ​ជា​ធ្ងន់ធ្ងរ​បាន។

អ្នក​ជំនាញ​ផ្នែក​ភាព​ស៊ាំ​ព្យាបាល​រោគ​លោក Leonard Calabrese​​ បាន​និយាយ​ថា ” ត្រូវ​លុបបំបាត់​ឬ​កែប្រែ​បញ្ហា​ទាំងនេះ ​ដើម្បី​ការពារ​និង​បង្កើន​ការ​ឆ្លើយតប​ភាព​ស៊ាំ​ទៅ​នឹង​ជំងឺ​រាតត្បាត ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាព​តានតឹង​នៅ​ក្នុង​រយៈ​ពេល​ខ្លី​នៃ​អ័រម៉ូន cortisol អាច​ជួយ​បង្កើន​ភាព​ស៊ាំ​ដោយ​កំណត់​ការ​រលាក។ ប៉ុន្តែ​យូរៗ​ទៅ​រាងកាយ​​​អាច​មាន​អ័រម៉ូន cortisol ច្រើន​ពេក​នៅ​ក្នុង​ឈាម នោះ​នឹង​បើកទ្វារ​សម្រាប់​ការ​រលាក​កាន់​តែ​ច្រើន​ឡើង។

លើស​ពី​នេះ​ទៀត​ក៏​មាន​ការ​​ថយ​នៃ lymphocytes ដែល​ជា​កោសិកា​ឈាម​ស​ជួយ​ប្រឆាំង​នឹង​ការ​ឆ្លង​របស់​រាងកាយ​កាន់​តែ​ទាប​ ដោយ​ប្រឈម​​ហានិភ័យ​ខ្ពស់​ចំពោះ​ជំងឺ​កូវីដ​រួម​ទាំង​ជំងឺ​ផ្សេងៗ​ទៀត​ដែរ។ កម្រិត​ស្ត្រេស​ខ្ពស់​ក៏​អាច​បណ្ដាល​ឲ្យ​ធ្លាក់​ទឹកចិត្ត​និង​ថប់បារម្ភ​ឬ​មាន​ការ​រលាក​កម្រិត​ខ្ពស់។ ដូច្នេះ​ហើយ​បើ​ប្រព័ន្ធ​ភាព​ស៊ាំ​ហត់នឿយ​ខ្លាំង​ពេក​ មិន​អាច​ការពារ​រាងកាយ​យើង​បាន​ត្រឹមត្រូវ​ឡើយ។

ប្រសិន​បើ​មិន​អាច​គ្រប់គ្រង​កម្រិត​ស្ត្រេស​បាន​ទេ យើង​អាច​ឈាន​ទៅ​រក​ការ​រលាក​រ៉ាំរ៉ៃ​ ដែល​ជា​កត្តា​រួមចំណែក​ដល់​ការ​វិវត្ត​នៃ​ជំងឺ​ជា​ច្រើន​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​ដូចជា៖ ជំងឺ​រលាក​សន្លាក់ Fibromyalgia , Lupus ជំងឺ​ស្បែក​របក​ក្រហម ជំងឺ​រលាក​ពោះវៀន បញ្ហា​សរសៃ​ឈាម​បេះដូង​រួម​ទាំង​ចង្វាក់​បេះដូង​លោត​លឿន​និង​ជំងឺ​បេះដូង​ក៏​ដូចជា​ដំបៅ​ក្រពះ។ មួយទៀត​យើង​អាច​នឹង​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី ២ ជំងឺ​មហារីក​ផ្សេងៗ​និង​ការ​ថយ​ចុះ​ការ​គិត។

យើង​អាច​ចាត់វិធានការ​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​ដូចជា​ធ្វើ​សមាធិ​រយៈពេល ១០ នាទី​ទៅ ១៥ នាទី និង៣ ទៅ ៤ ដង​ក្នុង​មួយ​សប្ដាហ៍​​ឬ​ហាត់​យូហ្គា ក៏​ជួយ​បន្ថយ​កម្រិត​អរម៉ូន​ស្ត្រេស​និងធ្វើ​ឲ្យ​ប្រព័ន្ធ​សរសៃ​ប្រសាទ​របស់​យើង​បាន​ធូរស្បើយ ​ដើម្បី​ជៀសវាង​ការ​រលាក​ឬ​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖health.clevelandclinic

ចុចអាន៖អ្វី​ជា​ប្រព័ន្ធ​ភាព​ស៊ាំ? ហេតុ​អ្វីអាច​ទប់​ស្កាត់​វីរុស​ឈ្លាន​ពាន​​រាង​កាយ​យើង​បាន?

ចុចអាន៖សម័យកូវីដ ចេះវិធីទាំងនេះទើបជួយពង្រឹងប្រព័ន្ធភាពស៊ាំបាន​ល្អ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ នាទី មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​តើ​ក្រុមហេសបូឡា​​នៅ​លីបង់​ជានរណា និង​ ហេតុអ្វី​ត្រូវធ្វើសត្រូវ​ជាមួយអ៊ីស្រាអែល?​

ព័ត៌មានជាតិ១ ម៉ោង មុន

តុលាការកំពូល បំភ្លឺអង្គហេតុ និងច្បាប់ ជុំវិញវិវាទដីធ្លីនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

ជំនឿ​កប់សពរួម​​ក្នុង​ព្រៃជនជាតិដើមភាគ​តិច​ខេត្ត​មណ្ឌលគិរីដាក់ពាងចំណាំំ ចែក​​​តាមឋានៈគ្រួសារ

សេដ្ឋកិច្ច១ ម៉ោង មុន

លោក វង្សី វិស្សុត៖ ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិ​កាសំ​ខាន់​​ដើម្បី​ជំរុញ​សកល​ភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ​

Sokha Hotels

ព័ត៌មានពេញនិយម