កូវីដ-១៩
មិនធម្មតា! វ៉ាក់សាំង Sinopharm មានប្រសិទ្ធភាព យកឈ្នះវីរុសបំប្លែងខ្លួនជាង១០ប្រភេទ
លោក Zhang Yuntao អនុប្រធានក្រុមហ៊ុនចិន National Biotec Group ដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុន Sinopharm បានលើកឡើងថា វ៉ាក់សាំង Sinopharm បានបង្ហាញប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនជាង១០ប្រភេទ ដែលត្រូវបានរកឃើញនៅក្នុងចក្រភពអង់គ្លេស អាហ្វ្រិកខាងត្បូងនិងតំបន់ដទៃទៀត។

លោក Zhang និយាយថា ការធ្វើតេស្តបន្ថែមទៀតកំពុងដំណើរការទាក់ទងនឹងវីរុសបំប្លែងខ្លួន ដែលត្រូវបានរកឃើញនៅក្នុងប្រទេសប្រេស៊ីលនិងស៊ីមបាវ៉េ។
ស្របពេលជាមួយគ្នានោះ ទិន្នន័យស្រាវជ្រាវលើកុមារដែលមានអាយុពី៣ទៅ១៧ឆ្នាំបានបង្ហាញលទ្ធផលដូចការរំពឹងទុក ពោលវាបង្ហាញថា ក្រុមមនុស្សប្រភេទនេះអាចត្រូវបានដាក់បញ្ចូលទៅក្នុងផែនការចាក់វ៉ាក់សាំងនាពេលអនាគត។

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ខ្លួននឹងចេញសេចក្តីសម្រេចលើសំណើចុះបញ្ជីប្រើប្រាស់ជាបន្ទាន់ ចំពោះវ៉ាក់សាំងចិន Sinopharm និង Sinovac នៅចុងសប្តាហ៍នេះ ។
ជំនួយការអគ្គនាយក WHO លោកស្រី Mariangela Simao បាននិយាយថា គណៈកម្មការឯករាជ្យរបស់ស្ថាប័ននេះ បានជួបប្រជុំគ្នា និងវាយតម្លៃចំពោះវ៉ាក់សាំង Sinopharm និង Sinovac៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CCTV

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?